អ្នករកស៊ីប្រយ័ត្ន ឲ្យមែនទែន ល្បិចបោកថ្មីចែស យកលុយដុល្លារក្លែងក្លាយទៅផ្ញើ Wing ដោយដាក់លេខទូរស័ព្ទខ្លួនឯងជាអ្នកទទួល

//s9.kh1.co/a6/a622c9d96a4672dfab20045c6b168b1dc7cadce0.jpg
សង្គម

 ០៥-មេសា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

ចេះឯងឲ្យក្រែងចេះគេ ជនឆបោក ប្រើប្រាស់លុយក្លាយក្លែង ត្រូវ សមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។

កណ្តាល៖ កាលពីពេលថ្មីៗនេះ ចោរស្រីដៃឆើតម្នាក់ បានប្រើល្បិចយកលុយដុល្លារក្លែងក្លាយទៅផ្ញើនៅកន្លែង Wing អោយវេរចូលលេខទូរស័ព្ទរបស់ខ្លួនវិញ តែត្រូវម្ចាស់ Wing ដឹងខ្លួនទាន់ ថា ជាលុយដុល្លារក្លែងក្លាយ ក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនតែម្តង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា បទល្មើសនេះ បានកើតឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងនោះផងដែរ ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ទោ ហេង សុផាណ្ណារិទ្ធ អធិការរងនគរបាលក្រុងតាខ្មៅ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ម៉ិច សីហា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរអាជីវករ ។ ចំណែក ជនសង្ស័យឈ្មោះលឹម ស្រីពៅ ហៅណែត ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។ 

ជាមួយគ្នានេះ សមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ ពេលដែលជនរងគ្រោះកំពុងតែនៅផ្ទះបើក Wing របស់ខ្លួន ស្រាប់តែជនសង្ស័យបានជិះម៉ូតូតែម្នាក់ឯងមកឈប់ ហើយយកលុយដុល្លាក្លែងក្លាយក្រដាស៥០ដុល្លារ អោយជនរងគ្រោះវេរអោយ ដោយដាក់លេខទូរស័ព្ទខ្លួនឯង ជាអ្នកទទួល ។

បន្ទាប់មក ពេលជនរងគ្រោះ មើលពិនិត្យលុយ ទើបឃើញថាលុយនេះជាលុយដុល្លារក្លែងក្លាយ ទើប ជនរងគ្រោះ ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ អោយចុះមកអន្តរាគមន៍ឃាត់ខ្លួន ឆែកក្នុងកែបម៉ូតូឃើញប្រាក់ដុល្លាក្លែងក្លាយក្រដាស៥០ដុល្លារ ចំនួន៨សន្លឹកទៀតយកទៅសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនតុលាការ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

ប្រភព៖CPC

សូមទស្សនារូបភាពខាងក្រោម៖

ជនឆបោក
ជនឆបោក
ជនឆបោក
ជនឆបោក
រូបភាព
រូបភាព
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T