កម្មវិធីសម្ពោធជាផ្លូវការនូវផលិតផលថ្មី “GC អនាគតបុត្រធីតា” ជាធានារ៉ាប់រងបម្រុងសម្រាប់ការសិក្សាកូនៗ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life​

//s9.kh1.co/c9/c9c704c2050a3c504168100283d3cb35357ffcf5.png
សង្គម

 ០២-មេសា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីថ្ងៃទី​០១​ ខែមេសា ឆ្នាំ​២០២២ កន្លងទៅនេះ ក្រុមហ៊ុន GC Life បានប្រារព្ធកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការនូវផលិតផលធានារ៉ាប់រងអាយុជីវិតថ្មីមួយ

ភ្នំពេញ៖ កាលពីថ្ងៃទី​០១​ ខែមេសា ឆ្នាំ​២០២២ កន្លងទៅនេះ ក្រុមហ៊ុន GC Life បានប្រារព្ធកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការនូវផលិតផលធានារ៉ាប់រងអាយុជីវិតថ្មីមួយដែលមានឈ្មោះថា​គម្រោង “GC អនាគតបុត្រធីតា”​ (អង់គ្លេស៖ GC Scholar)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/4e/4eb357fd05f0edbec4f7a4266ff4c3193130198b.jpeg

ក្រុមហ៊ុន GC Life​ នាំយកនូវបទពិសោធន៍ផលិតផលធានារ៉ាប់រងថ្មីដល់ឪពុកម្តាយគ្រប់រូបក្នុងការរៀបចំផែនការការពារហិរញ្ញវត្ថុសម្រាប់ការសិក្សារបស់កូនៗ ព្រមទាំងជួយសម្រួលដល់បន្ទុកក្នុងការចំណាយលើថ្លៃសិក្សាតាមដំណាក់កាលនីមួយៗផងដែរ។ ផលិតផលនេះផ្តោតសំខាន់ទៅលើការការពារអនាគតការសិក្សារបស់បុត្រធីតា តាំងពីថ្នាក់អនុវិទ្យាល័យរហូតដល់បញ្ចប់ថ្នាក់ឧត្តមសិក្សា​។ រឹតតែពិសេសទៀតនោះ កញ្ចប់គម្រោង “GC អនាគតបុត្រធីតា”​ ផ្តល់នូវការការពារយ៉ាងពិសេសលើជំងឺធ្ងន់ធ្ងរជាច្រើនប្រភេទសម្រាប់កុមារ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតនៃប្រទេសកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/57/5734cb9d4013daf80f2dd1cec3977c9bf18caff6.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/31/3178a5ca46d60d9390099e165f9ab8bc3eb2df89.jpeg

ក្រុមហ៊ុន GC Life​​ បានយល់ច្បាស់ពីក្តីបារម្មណ៍របស់ឪពុកម្តាយ ចំពោះអនាគតការសិក្សារបស់កូនៗ ជាពិសេសក្នុងករណីដែលពួកគាត់មិនអាចបន្តនៅក្បែរ ឬបាត់បង់សមត្ថភាពក្នុងការរកចំណូលផ្គត់ផ្គង់គ្រួសារដោយប្រការណាមួយ។ កញ្ចប់គម្រោង “GC អនាគតបុត្រធីតា”​ គឺជាជម្រើសដ៏ល្អបំផុតមួយដើម្បីធានាឱ្យបាននូវការសម្រេចក្តីបំណងរបស់ឪពុកម្តាយក្នុងការផ្តល់នូវការសិក្សាដ៏ពេញលេញ និងល្អប្រសើរសម្រាប់​កូនៗ។

https://s9.kh1.co/__image/w=650,h=434,q=100/d8/d8d5e3d886ffad1e5c4e12953e58c8bbfd08dbc0.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/b0/b0f65a02e6a36187ff4c77d3c2cf6307b7343874.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/76/766b0cf874d56a4e1cf6b197523c349296feebe1.jpeg

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលតែងតែផ្តល់ទំនុកចិត្ត និងភាពជឿជាក់មកលើក្រុមហ៊ុន GC Life​​។

សម្រាប់ព័ត៌មានលម្អិតអំពីផលិតផលខាងលើនេះ សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖

023 989 218 / 023 989 219 / 098 989 218 ឬ គេហទំព័រហ្វេសបុកGC Life Insurance ឬ គេហទំព័រ https://www.gc-life.com/kh/gc-scholar

Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/5e/5eb15559027459dcb6e111644c2dea288c628b3a.jpg

កម្មវិធីសម្ពោធជាផ្លូវការនូវផលិតផលដ៏ថ្មីសន្លាងនៅលើ ទីផ្សារធានារ៉ាប់រងអាយុជីវិតនៃប្រទេសកម្ពុជា ឈ្មោះថា “GC គាំពារនារី” របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life

 ១៦-កុម្ភៈ-២០២២ 
 ១ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T