បរទេស៖ ក្រុមហ៊ុន Samsung បានប្រកាសពីភាពជាដៃគូថ្មីជាមួយគេហទំព័រ iFixit ដែលនឹងឃើញ Samsung ផ្ដល់នូវគ្រឿងបន្លាស់ ឧបករណ៍ជួសជុល និងការណែនាំការជួសជុលដល់អតិថិជន ដែលចង់ជួសជុលឧបករណ៍ Galaxy ផ្ទាល់ខ្លួនរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីថ្មីមួយនេះរបស់ Samsung គឺដូចគ្នានឹងកម្មវិធីរបស់ Apple ដែលបានប្រកាសកាលពីឆ្នាំមុនដែរ។ កម្មវិធី "Self Service Repair" គឺត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ជួសជុលដោយខ្លួនឯង ដោយការស្វែងរកគ្រឿងបន្លាស់ និងសៀវភៅណែនាំជួសជុលពីក្រុមហ៊ុន Apple។ ដូចកម្មវិធីជួសជុលរបស់ Apple ដែរ ជម្រើសជួសជុលរបស់ Samsung ក៏ត្រូវបានកំណត់ផងដែរ ក្នុងពេលបច្ចុប្បន្ន។
Samsung និង iFixit នឹងផ្ដល់គ្រឿងបន្លាស់ជួសជុល សម្រាប់ Galaxy S20, Galaxy S21, និង Tab S7 Plus ប៉ុន្តែមិនមានសម្រាប់ឧបករណ៍ Galaxy S22 ស៊េរីចុងក្រោយទេ។ Samsung គ្រោងនឹងចាប់ផ្ដើមវា នៅរដូវក្ដៅ (រដូវនៅអាមេរិកនិងអឺរ៉ុប) ហើយឧបករណ៍ផ្សេងៗទៀត នឹងត្រូវបានគាំទ្រ នៅពេលក្រោយៗ។ អតិថិជនដែលប្រើប្រាស់កម្មវិធីជួសជុលដោយខ្លួនឯងរបស់ Samsung នឹងត្រូវបានផ្ដល់នូវការណែនាំ អំពីការជួសជុលមួយជំហានម្ដងៗ សម្រាប់ការជំនួសគ្រឿងបង្គុំអេក្រង់ កញ្ចក់ខាងក្រោយ និងរន្ធសាកថ្ម ដោយផ្នែកគ្រឿងដែលបានប្រើប្រាស់រួច ត្រូវប្រគល់ទៅឲ្យ Samsung ដើម្បីកែច្នៃឡើងវិញ៕

ប្រភព: MacRumors