គន្លឹះ ៤យ៉ាង អាចជួយពន្យាភាពចាស់យ៉ាងមានប្រសិទ្ធភាព!

//s9.kh1.co/b2/b25282c6613f283d1c60eb2802873573ecb5a817.jpg
យុវវ័យ

 ២៩-មីនា-២០២២ ៥ល្ងាច · ៣ ឆ្នាំមុន

សូមណែនាំគន្លឹះ ៤យ៉ាង ជួយពន្យាភាពចាស់ ដោយមិនប្រើថ្នាំ ឬឆ្លងកាត់ការវះកាត់ដែលផ្ដល់នូវលទ្ធផលខ្ពស់ក្នុងការជួយពន្យាភាពចាស់យ៉ាងមានប្រសិទ្ធភាព អាចធ្វើបានយ៉ាងងាយ!

យល់ដឹង ៖ និយាយ​ពី​វិទ្យាសាស្ត្រ​ប្រឆាំង​ភាព​ចាស់ មនុស្ស​ជា​ច្រើន​នឹង​គិត​ដល់​អាហារ​បំប៉នអរម៉ូន ការព្យាបាល រួមទាំងបច្ចេកវិទ្យាវេជ្ជសាស្រ្តជាច្រើន មានការថែទាំសុខភាពរួមផងដែរ ដូច្នេះប្រព័ន្ធផ្សេងៗ រាងកាយធ្វើការក្នុងតុល្យភាព និងមានប្រសិទ្ធភាព រួម​ទាំង​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ពេញលេញ​ជានិច្ច ដែល​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ និងផ្តល់លទ្ធផលក្នុងការជួយពន្យាភាពចាស់យ៉ាងមានប្រសិទ្ធភាព និងអាចធ្វើបានយ៉ាងងាយស្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាគន្លឹះ ៤យ៉ាង ពន្យាភាពចាស់យ៉ាងមានប្រសិទ្ធភាព ៖

១. អាហារូបត្ថម្ភ

របបអាហារគ្មានតុល្យភាព ការទទួលទានសារធាតុចិញ្ចឹម ហើយ​ប្រភេទ​អាហារ​មិន​ស័ក្តិសម​នឹង​ស្ថានភាព​រាង​កាយ ជាពិសេសការញ៉ាំម្សៅ និងស្ករដែលលើសពីតម្រូវការរបស់រាងកាយ ជាលទ្ធផលប្រព័ន្ធផ្សេងៗ នៅក្នុងដំណើរការខុសប្រក្រតីនៃរាងកាយ ទាំងការស្រូបយកសារធាតុចិញ្ចឹម និងការប្រើប្រាស់ ទាំងសម្រាប់ថាមពល ដើម្បីជួសជុលផ្នែកដែលខូច វាក៏បណ្តាលឲ្យមានការប្រមូលផ្តុំសារធាតុចិញ្ចឹមដែលមិនមានប្រយោជន៍ដល់រាងកាយផងដែរ។

ចាប់ផ្តើមដោយការកែសម្រួលឥរិយាបថប្រើប្រាស់របស់អ្នក ដោយទទួលទានអាហារូបត្ថម្ភ ៥ក្រុម ចៀសវាងអាហារដែលមានជាតិខ្លាញ់ ម្សៅ និងស្ករច្រើន កាត់បន្ថយការទទួលទានភេសជ្ជៈមានជាតិស្ករ និងភេសជ្ជៈដែលមានជាតិផ្អែម រួមទាំងការជ្រើសរើសរបបអាហារដែលមានបន្លែផងដែរ និងផ្លែឈើក្នុងរបបរអាហារនីមួយៗក្នុងបរិមាណត្រឹមត្រូវ។

រូបតំណាង
រូបតំណាង

២. កាត់បន្ថយការប៉ះពាល់ ការប្រមូលផ្តុំជាតិពុល និងសារធាតុគីមី

ក្រៅពីផ្សែង បារី ផឹកស្រា ឬការប្រើប្រាស់សារធាតុគីមីក្នុងជីវិតប្រចាំថ្ងៃ រាល់ថ្ងៃយើងទាំងអស់គ្នាត្រូវប្រឈមមុខនឹងការបំពុលផ្សេងៗ រួមទាំងធូលី និងផ្សែងយ៉ាងច្រើនរួចទៅហើយ ដូច្នេះ​គួរ​ចៀសវាង​ការប្រើប្រាស់​សារធាតុ​គីមី​ទាំង​ដោយផ្ទាល់ និង​ដោយ​ប្រយោល នេះរួមបញ្ចូលទាំងការយកអាហារចេញពីប្រអប់ផងដែរ ជាពិសេសប្រភេទអាហារវេចខ្ចប់មួយចំនួនដែលត្រូវបានកម្ដៅតាមរយៈមីក្រូវ៉េវវានឹងធ្វើឲ្យរាងកាយប្រមូលផ្តុំជាតិពុល ដែលជាតិពុលទាំងនោះនឹងបំផ្លាញសរីរាង្គផ្សេងៗ រួមទាំងការទប់ស្កាត់ការស្រូបយកសារធាតុចិញ្ចឹមដែលមានប្រយោជន៍ដល់រាងកាយ ធ្វើឲ្យរាងកាយរបស់យើងកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។

រូបតំណាង
រូបតំណាង

៣. កុំឲ្យជំងឺរ៉ាំរ៉ៃកើតឡើង

ទាំងរោគសញ្ញាត្រជាក់ រលាក ឬរបួសជាដើម ដោយរោគសញ្ញាទាំងនេះ ប្រសិនបើទុកចោលរ៉ាំរ៉ៃ វាអនុញ្ញាតឲ្យមេរោគចូលក្នុងខ្លួន និងជ្រៀតចូលទៅក្នុងជាលិកា បណ្ដាលឲ្យសរីរាង្គផ្សេងៗ រួមទាំងបេះដូង និងខួរក្បាលចុះខ្សោយ ដោយមិនដឹងខ្លួន ដូច្នេះកុំភ្លេចថែរក្សាសុខភាពឲ្យបានល្អផង ហើយទៅជួបគ្រូពេទ្យនៅពេលរោគសញ្ញាចាប់ផ្តើម ដើម្បី​ការពារ​រោគ​សញ្ញា​មិន​ឲ្យរាលដាល​រហូត​ក្លាយជាជំងឺ​រ៉ាំរ៉ៃ។

រូបតំណាង
រូបតំណាង

៤. ដោះស្រាយជាមួយនឹងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក

បញ្ហានៃអារម្មណ៍ និងភាពតានតឹង គឺជាកត្តាចម្បងមួយដែលរំខានដល់អ័រម៉ូន ហើយនាំឲ្យប្រព័ន្ធដំណើរការខុសប្រក្រតីក្នុងរាងកាយ ដូច្នេះវាមានសារៈសំខាន់ដែលជៀសមិនរួចប៉ះពាល់ដល់សុខភាព ទោះជាគេជឿថាអាចដោះស្រាយភាពតានតឹងបានដែរ ប៉ុន្តែភាពតានតឹងក៏អាចបណ្តាលមកពីការហត់នឿយរាងកាយពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ផងដែរ ដូច្នេះ​ហើយ​សម្រាប់​អ្នក​ដែល​ខិតខំ​ធ្វើការ​ជា​ប្រចាំ ឥរិយាបថគួរត្រូវបានកែសម្រួលដើម្បីឲ្យរាងកាយ និងខួរក្បាលបានសម្រាកពីការងារ ដើម្បីកាត់បន្ថយភាពតានតឹងដែលប្រមូលផ្តុំ សូមស្វែងរកចំណង់ចំណូលចិត្តដែលអ្នកចូលចិត្តអាន សម្រាកជាមួយតន្ត្រី ឬលេងកីឡាដែលអ្នកចូលចិត្ត ទាំងនេះគឺជាជម្រើសដ៏ល្អសម្រាប់គ្រប់គ្រងអារម្មណ៍ និងភាពតានតឹងរបស់អ្នក។

រូបតំណាង
រូបតំណាង

អាកប្បកិរិយាប្រចាំថ្ងៃ កំណត់ស្ថានភាពរាងកាយ និងប្រតិបត្តិការនៃប្រព័ន្ធផ្សេងៗ នឹងប៉ះពាល់ដល់ការខ្សោះជីវជាតិនៃស្ថានភាពរាងកាយ សរីរាង្គផ្សេងៗ នៃរាងកាយដើម្បីដំណើរការធម្មតា និងរក្សារាងកាយឲ្យមានសុខភាពល្អជានិច្ច ដូច្នេះ​ហើយ​វា​ជា​របស់​ល្អ​បំផុត​ដែល​នឹង​ជួយ​ពន្យារ​ភាព​ចាស់របស់អ្នក៕

ប្រភព ៖ Sanook

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T