រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាសម្ដែងស្រី កញ្ញា ទេព កញ្ញា កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន ជាមួយនឹងទេពកោសល្យសម្ដែងបានយ៉ាងល្អ ជាពិសេស នាងថែមទាំងមុខមាត់ស្រស់ស្អាត ដែលអាចទាញយកប្រជាប្រិយភាពពីហ្វេនៗ បានកាន់តែខ្លាំងឡើង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ជីវិតឯកជនរបស់តារាស្រីរូបនេះ កាន់តែធ្វើឲ្យមហាជនចង់ដឹងចង់ឮជាខ្លាំង រូបសម្រស់ស្អាតដូចគំនូរយ៉ាងដូច្នេះ ចង់ដឹងថាតើ រូបនាងមានម្ចាស់បេះដូងហើយឬយ៉ាងណា?
យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ រូបនាងមិនត្រឹមតែបើកបង្ហាញមុខមាត់ គូស្នេហ៍របស់ខ្លួនប៉ុណ្ណោះទេ ព្រមទាំងបង្ហាញមុខក្នុងពិធីភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ ផ្អើលអស់បណ្តាអ្នកគាំទ្រ ខ្ជិលបង្ហាញច្រើនដូចគេឯង ស្ងាត់ៗដឹកដៃគូស្នេហ៍ ចូលរោងក្លាយជា គូដណ្តឹងគ្នាតែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ អ៉ឹម ជីវ៉ា