ត្បូងពេជ្រពណ៌សដ៏ធំបំផុត ដាក់បង្ហាញលើកដំបូង នឹងរំពឹងដេញថ្លៃបានតម្លៃរាប់លានដុល្លារ

//s9.kh1.co/f8/f8c7b2ba19e74a616ec8a3a4cedc7b4ada011752.jpg
សង្គម

 ២៧-មីនា-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

ត្បូងពេជ្រ The Rock បានដាក់តាំងបង្ហាញជាលើកដំបូងនៅទីក្រុងឌូបៃ មុនពេលដេញថ្លៃ និងត្រូវបានគេរំពឹងថា វានឹងអាចប្រមូលបានប្រាក់រហូតដល់ទៅ៣០លានដុល្លារអាមេរិកឯណោះ។

ឌូបៃ៖ កាលពីថ្ងៃសុក្រទី២៥ ខែមីនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ត្បូងពេជ្រដែលមានរហស្សនាមថា The Rock បានដាក់តាំងបង្ហាញជាលើកដំបូងនៅឯ Christie's Dubai របស់ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម មុនពេលដេញថ្លៃ និងត្រូវបានគេរំពឹងថា វានឹងអាចប្រមូលបានប្រាក់រហូតដល់ទៅ៣០លានដុល្លារអាមេរិកឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ត្បូងពេជ្រនេះ មានទម្ងន់២២៨.៣១ការ៉ាត់ ត្រូវបានគេជីកយករ៉ែ និងបូលានៅអាហ្វ្រិកខាងត្បូងកាលពីជាង២០ឆ្នាំមុន និងជាពេជ្រពណ៌សដ៏ធំបំផុតមិនធ្លាប់មាន មកដាក់ដេញថ្លៃ។ ហើយរយៈពេលបីថ្ងៃប៉ុណ្ណោះ ដែលវាដាក់តាំងបង្ហាញនៅទីក្រុងឌូបៃ គិតចាប់ពីថ្ងៃទី២៦ ដល់ទី២៩ ខែមីនានេះ និងបន្ទាប់មកទៀត វានឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក តៃប៉ិ រួមទាំងហ្សឺណែវ។

លោក Rahul Kadakia ប្រធានផ្នែកគ្រឿងអលង្ការអន្តរជាតិនៅ Christie's បានប្រាប់ AFP ឲ្យដឹងដែរថា៖

មជ្ឈឹមបូព៌ាតែងតែមានការកោតសរសើរយ៉ាងខ្លាំងចំពោះគ្រឿងអលង្ការ និងត្បូងសំខាន់ៗ ហើយយើង​គិត​ថា​វា​ជា​ការ​ល្អ​សម្រាប់​យើង​ក្នុង​ការ​ដាក់​លក់​ត្បូង​ពេជ្រ​នៅ​​តំបន់​ដែល​មាន​អ្នក​ប្រមូល​ត្បូង​ដ៏​អស្ចារ្យ​ជា​ច្រើន​សម្រាប់​ត្បូង​សំខាន់ៗ​នៃ​ធម្មជាតិ​នេះ។

  លោក Rahul Kadakia

យ៉ាងណាមិញ ចំពោះការដេញថ្លៃ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ខណៈកំណត់ត្រាដេញថ្លៃពីមុនសម្រាប់ត្បូងពេជ្រគ្មានពណ៌ដ៏ធំបំផុត១៦៣.៤១ការ៉ាត់ បានដាក់ដេញថ្លៃកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងតម្លៃ៣៣.៧លានដុល្លារអាមេរិក៕

ប្រភព: Bangkok Post

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/9c/9cfe978dcbdd9cf02604bfc6b1f07eb4b12a4a3f.jpg

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជា បាន និងកំពុងតែអនុវត្តន៍ និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលភាគីកម្ពុជា ថៃ បានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី

 ០៤-សីហា-២០២៥ 
 ៨ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T