ធនាគារ ABA ឥឡូវ ដំណើរការជាមួយ KHQR សម្រាប់ភាពងាយស្រួលដ៏ប្រសើរនៃសេវាទូទាត់ QR របស់ខ្លួន!

//s9.kh1.co/85/85631707ef7d30e68748a1a18671cdcb7d62ebca.jpg
សង្គម

 ១១-មីនា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកប្រើកម្មវិធីធនាគារតាមទូរស័ព្ទរបស់សមាជិកបាគងទាំងអស់នឹងអាចទូទាត់ដោយស្គែន កូដ QR ABA PAY ជាមួយអាជីវករ ABA ជាង 150,000 ទូទាំងប្រទេស។

ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខរបស់កម្ពុជាក្នុងវិស័យហិរញ្ញវត្ថុឌីជីថល សូមប្រកាសថា KHQR ដែលជាគំនិតផ្ដួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា សំដៅលើកកម្ពស់ការប្រើប្រាស់កាន់តែទូលំទូលាយនៃសេវាទូទាត់តាមទូរស័ព្ទ​ ឥឡូវនេះដំណើរការពេញលេញក្នុងប្រព័ន្ធទូទាត់ ABA PAY យើងខ្ញុំហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការអភិវឌ្ឍនេះ អ្នកប្រើកម្មវិធីធនាគារតាមទូរស័ព្ទរបស់សមាជិកបាគងទាំងអស់នឹងអាចទូទាត់ដោយស្គែន កូដ QR ABA PAY ជាមួយអាជីវករ ABA ជាង 150,000 ទូទាំងប្រទេស។ សេវាទូទាត់ KHQR ក្នុង ABA PAY មានគោលបំណងនាំយកភាពងាយស្រួលកាន់តែប្រសើរសម្រាប់ទាំងអ្នកផ្ញើ និងអ្នកទទួលការទូទាត់ តាមរយៈកូដ QR ដែលអាចស្គែនបានតាមកម្មវិធី ABA Mobile, Bakong និងកម្មវិធីធនាគារតាមទូរស័ព្ទរបស់សមាជិកបាគង និងកាបូបអេឡិកត្រនិកដទៃទៀត។

https://s9.kh1.co/__image/w=650,h=365,q=100/40/406fc8017f19bb7341a1900a8ba95846164ebb7c.jpg

លោក Sanzhar Abdullayev នាយកផ្នែកកាត និងសេវាទូទាត់អេឡិកត្រូនិក ABA មានប្រសាសន៍ថា៖

 យើងខ្ញុំមានសេចក្ដីសោមន្សរីករាយ សូមប្រកាសជាផ្លូវការសេវាទូទាត់ ABA KHQR ដែលនឹងបង្កើនប្រសិទ្ធភាពនៃ ការទូទាត់បែបឌីជីថលដោយប្រើកូដ QR។ បន្ថែមពីលើភាពងាយស្រួលដែលយើងខ្ញុំផ្ដល់ជូនអាជីវករ និងម្ចាស់ អាជីវកម្មនានា អ្នកប្រើ  ABA Mobile ក៏អាចធ្វើការទូទាត់ QR ងាយស្រួល ដោយមិនចាំបាច់បារម្ភថាតើហាង /អាជីវកម្មនោះមានកូដ QR ABA ឬអត់។ ជាមួយនឹងការដំណើរការជាមួយ KHQR របស់ធនាគារភាគច្រើនក្នុង ប្រទេស កម្មវិធីធនាគារទូរស័ព្ទតែមួយគត់ដែលអ្នកត្រូវការនោះគឺ ABA Mobile ដែលអ្នកអាចទូទាត់​បានស្ទើរតែ គ្រប់ហាង, ភោជនីយដ្ឋាន, កន្លែងលក់ដូរ និងអាជីវកម្មនានាក្នុងស្រុក។

KHQR ជាសមាសធាតុដ៏សំខាន់នៃគម្រោងបាគងរបស់ធនាគារជាតិនៃកម្ពុជា ដែលជាប្រព័ន្ធទូទាត់និងផ្ទេរប្រាក់ ដោយផ្អែកលើបច្ចេកវិទ្យា blockchain។ សេវាទូទាត់នេះ ផ្ដល់ជូនឧបករណ៍ទូទាត់អន្ដរប្រតិបត្តិការនៅរវាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមក្នុងគម្រោងបាគង។

ការបញ្ចូលស្ដង់ដារ KHQR ពង្រឹងបន្ថែមនូវការប្ដេជ្ញាចិត្តរបស់ ABA ក្នុងការគាំទ្រកិច្ចប្រឹងប្រែងរបស់ធនាគារជាតិ នៃកម្ពុជា សំដៅលើកកម្ពស់នវានុវត្តប្រព័ន្ធទូទាត់, បរិយាបន្នហិរញ្ញវត្ថុ, និងការប្រែក្លាយសេដ្ឋកិច្ចឌីជីថលរបស់ ប្រទេស៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T