បរទេស៖ អ្នកស្នងតំណែងថ្មីគឺ Xiaomi 12 Ultra ត្រូវបានគេបង្ហាញថា មានម៉ូឌុលផ្ទុកកាមេរ៉ាដ៏ធំ ប៉ុន្តែវាប្រហែលជាមិនមានកូនអេក្រង់បន្ថែមទេ ក្នុងពេលនេះ។ តាមពីតទៅ ស៊េរី Xiaomi 12 ថ្មីនាពេលខាងមុខ ត្រូវបានគេបង្ហាញថាជាទូរសព្ទដែលមានកាមេរ៉ាបែបជាកងរង្វង់ ដែលនឹងមានផ្ទុកកាមេរ៉ាដល់ទៅ5គ្រាប់។ ដូច្នេះ គេបានឃើញការរចនារបស់វា ជាមួយស្រោមទូរសព្ទ ដែលទើបបែកធ្លាយដំបូងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបភាពទាំងនេះបង្ហាញថា ទូរសព្ទនេះទំនងជាមានជម្រើសពណ៌ចំនួនបី ដែលត្រូវបានគេយកទៅបង្ហោះនៅលើគេហទំព័រ Weibo ដោយអ្នកប្រើប្រាស់ដែលមានឈ្មោះថា Machine Wang Tengxiao ហើយត្រូវបានអះអាងបន្ថែមដោយប្រភពអ្នកបែកធ្លាយ Ice Universe។
ពីមុនការអះអាងត្រូវបានបញ្ចេញថា កាមេរ៉ាក្នុងកងរង្វង់នេះគឺពិតជាខ្លាំង ដោយមានមួយជាឡេន periscope zoom ផងដែរ។ ក្រោយមកទៀតមានការអះអាងថា ទូរសព្ទ Ultra នេះនឹងប្រើស៊េរីសេនស័រ IMX 8 ដ៏ធំ ដែលប្រសិនបើវាជាការពិត នោះមានន័យថា សេនស័ររូបភាពមួយរបស់ Sony អាចនឹងបង្ហាញខ្លួននៅលើទូរសព្ទ Xiaomi នាពេលខាងមុខ៕




ប្រភព: Notebookcheck