តើតារានិករប្រុសៗទាំងនេះ ចង់បានអ្វីបំផុតពីស្រ្តីដែលជាដៃគូ?

//s9.kh1.co/fc/fce01c5be8a451cba2e5c2d083e38eadf1541727.jpeg
យុវវ័យ

 ០៤-មីនា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

នារីៗទាំងអស់ចង់ដឹងថា បុរសជាដៃគូចង់បានអ្វីពីខ្លួនដែរទេ? តោះមកស្វែងយល់ទាំងអស់គ្នា ខាងក្រោមនេះ!

យល់ដឹង៖ ក្នុង​ទំនាក់​ទំនង ​មនុស្ស​មាន​ការ​រំពឹង​ទុក​ខុសៗគ្នា​ ​ពី​ដៃ​គូ​របស់​ខ្លួន។ ហើយវាក្លាយជាទំនួលខុសត្រូវយ៉ាងហោចណាស់ ព្យាយាមបំពេញបំណងប្រាថ្នារបស់ខ្លូនឯង។ ប៉ុន្តែវាមិនអាចទៅរួចទេ រហូតដល់យើងដឹងពីអ្វីដែលដៃគូ ចង់បានពីយើង។ ហើយជារឿយៗពួកគេក៏មិនចង់បង្ហាញការរំពឹងទុកទាំងនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ តើ​យើង​ព្យាយាម​ស្វែង​យល់​ពី​ ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​ ដោយ​ផ្អែក​លើ​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ​យ៉ាង​ណា​ដែរ? ជាការពិតណាស់ មនុស្សម្នាក់ៗគឺខុសពីគ្នាដោយផ្អែកលើតារានិកររបស់ពួកគេ។ 

ដូច្នេះសូមអានបន្ត ដើម្បីដឹងពីការរំពឹងទុកពីដៃគូរបស់ពួកគេ ដោយផ្អែកលើតារានិករនីមួយៗ ៖

♈️ Aries (Mar 21 – Apr 19)

មនុស្សស្រីពេញលក្ខណៈ និងឧស្សាហ៍ព្យាយាម។

បុរស​ Aries ចូលចិត្ត​មនុស្ស​ស្រី​ដែល​ឧស្សាហ៍​ព្យាយាម​ខ្លាំង ហើយ​អាច​ក្រោក​ឈរ​ឡើង​ ដើម្បី​ខ្លួន​ឯងបាន។ ពួកគេចង់ឲ្យស្ត្រីម្នាក់នោះ អនុញ្ញាតឲ្យពួកគេដេញតាម ដើម្បីចាប់យកនាង។ បុគ្គលិកលក្ខណៈដូចជា ងប់ងល់ ភាពជាអ្នកដឹកនាំ ឯករាជ្យពិតជាទាក់ទាញសម្រាប់ពួកគេ។

♉️ Taurus (Apr 20 – May 20)

ស្រ្តីដែលអត់ធ្មត់ និងមានភាពស្មោះត្រង់។

បុរស Taurean ពិតជាចូលចិត្តស្ត្រីដែលអត់ធ្មត់ និងស្មោះត្រង់ខ្លាំងណាស់។ ពួកគេ​នឹង​មិន​ប្រញាប់ប្រញាល់​ ក្នុងការ​ប្តេជ្ញាចិត្ត​ឡើយ រហូត​ទាល់តែ​ពួកគេ​អាច​ឃើញ​គុណសម្បត្តិ​ទាំងពីរ​នេះ​ នៅក្នុង​ស្ត្រី។ ដូច្នេះ វាជាការប្រសើរក្នុងការស្មោះត្រង់ និងអត់ធ្មត់នៅចំពោះមុខបុរស Taurus ជាជាងការឆាប់ទាមទារការតាំងចិត្ត។

♊️ Gemini (May 21 – Jun 20)

ភាពមិនអាចទាយទុកជាមុនបាន។

បុរស Gemini ចូលចិត្តស្ត្រី ដែលអាចធ្វើចលនាបានលឿន។ ពួកគេចូលចិត្តភាព មិនអាចទាយទុកជាមុនបាន ជាមួយដៃគូរបស់ពួកគេ។ ដោយសារ​មនុស្ស Gemini ចូលចិត្ត​ចូលជាមួយ​សង្គម​ច្រើន ដូច្នេះ​វា​អាច​នឹង​ពិបាក ​ក្នុង​ការ​មាន​គាត់​តែ​ម្នាក់​ឯង។ ប៉ុន្តែវាជាចំនុចប្រឈម ដែលទាក់ទាញបុរស Gemini យ៉ាងខ្លាំង។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

ក្ដីស្រលាញ់ និងគ្រួសារ។

Cancer ស្រលាញ់គ្រួសាររបស់ពួកគេបំផុត។ ដូច្នេះ បុរស Cancer ស្វែងរកភាពដូចគ្នាដែរ នៅក្នុងដៃគូរបស់ពួកគេ។ ពួកគេមានភាពផ្អែមល្ហែម និងភាពខ្មាស់អៀន ដែលពិតជាមិនអាចធ្វើចលនា ទៅរកអ្នកតាំងពីដំបូងបានឡើយ។ ពួកគេចង់ឲ្យដៃគូរបស់ពួកគេ ជាអ្នកធ្វើចលនាដំបូង។ ម៉្យាងទៀត គាត់ចង់ទទួលបានអារម្មណ៍ស្រលាញ់ ពីដៃគូរបស់ខ្លួនបំផុត។

♌️ Leo (Jul 23 – Aug 22)

ភាពស្លូតបូត និងភាពសប្បុរស។

បុរស Leo ជាមនុស្សលេងសើច ហើយតែងចង់ឲ្យដៃគូរបស់ពួកគេ ជាមនុស្សដូចគ្នា។ ពួកគេចង់ឲ្យស្ត្រី ដែលជារបស់ពួកគេ ធ្វើជាដៃគូក្នុងឧក្រិដ្ឋកម្មជាមួយពួកគេ។ ពួកគេគោរពនារីដែលស្មោះត្រង់ និងសប្បុរសណាស់។ ពួកគេចង់នៅជាមួយនរណាម្នាក់ ដែលពួកគេអាចសើច និងនៅជាមួយពួកគេបានដោយភាពស្មោះត្រង់។

♍️ Virgo (Aug 23 – Sep 22)

មានភាពសប្បុរស និងភាពស្អាតស្អំ។

Virgos មានរបៀបរៀបរយណាស់។ ដូច្នេះបុរស Virgo ចូលចិត្តស្ត្រី ដែលរក្សាអ្វីៗគ្រប់យ៉ាងឲ្យស្អាត។ ពួកគេមិនចូលចិត្តភាពរញ៉េរញ៉ៃ ទាល់តែសោះ។ ដោយសារបុរស Virgo មានចិត្តល្អ និងទន់ភ្លន់ចំពោះអ្នកដទៃ ដូច្នេះពួកគេចូលចិត្តមនុស្សស្រី ដែលមានចិត្តល្អផងដែរ។ ស្ត្រី​ដែល​មាន​ពាក្យ​សម្ដីគំរោះគំរើយ​ មិន​មែន​ជា​ជម្រើស​របស់​ពួក​គេ​ទេ។ ពួកគេចូលចិត្តមើលថែអ្នកដទៃច្រើន ហើយក៏រំពឹងដូចគ្នាពីដៃគូរបស់ពួកគេ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

មនុស្សស្រីដែលអត់ចេះ Drama ។

Libran មានចិត្តល្អ និងទន់ភ្លន់។ ដូច្នេះ បុរស Libra មិនចូលចិត្តនារីដែល បង្កើតរឿងច្រើននោះទេ។ ពួកគេមិនចង់រងទុក្ខ ខាងផ្លូវចិត្តទេ។ ការនិយាយដើម ការឈ្លោះប្រកែក និងការវាយតប់ មិនមែនជាផ្នែកមួយរបស់ពួកគេទេ។ ពួកគេចូលចិត្តស្ត្រីដែល មើលថែអ្នកដ៏ទៃជានិច្ច ហើយឯករាជ្យ ព្រោះពួកគេមិនចូលចិត្តស្ត្រីដែលមានចំនុចខ្វះខាតច្រើនទេ។

♏️ Scorpio (Oct 23 – Nov 21)

ភាពឯកជន និងដំណើរផ្សងព្រេង។

បុរស Scorpio គឺងប់ងល់ និងមានអាថ៌កំបាំងណាស់។ ពួកគេចង់បានស្ត្រី ដែលអាចផ្សងព្រេងជាមួយពួកគេបាន។ ប៉ុន្តែ​ពួក​គេ​ក៏ចូល​ចិត្ត​ មាន​ពេល​នៅ​ម្នាក់​ឯងដែរ។ ដូច្នេះស្ត្រីដែលគោរពភាពឯកជន តែងតែជាជម្រើសរបស់បុរស Scorpio ជានិច្ច។

♐️ Sagittarius (Nov 22 – Dec 21)

សេរីភាព និងភាពសប្បាយរីករាយ។

បុរស​ទាំងនេះ​ចូលចិត្ត ​មាន​សេរីភាព ​សូម្បីតែ​ ក្នុង​ទំនាក់ទំនង​ស្នេហា​។ ដូច្នេះ ពួកគេចូលចិត្តស្ត្រី ដែលផ្តល់សេរីភាពដល់ពួកគេ នៅពេលដែលនៅជាមួយគ្នា។ ពួកគេចង់ឲ្យដៃគូរបស់ពួកគេ មានភាពសប្បាយរីករាយជាមួយពួកគេ និងស្វែងយល់ពីរឿងផ្សេងៗ ដោយសារតែបុរស Sagittarius មានការផ្សងព្រេងខ្លាំង។ ហើយ​ពួក​គេ​ក៏​ចង់​បាន​មនុស្ស​ស្រី ​ដែល​មិន​ចង់បានអ្វីច្រើនពី​ដៃ​គូ​ផងដែរ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

ការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់។

បុរស Capricorn ចង់បានទំនាក់ទំនង បែបច្បាស់លាស់ និងយូរអង្វែង។ ប៉ុន្តែ​ពួកគេ​ឆ្លៀត​ពេលមួយរយៈ ​ដើម្បី​ទុក​ចិត្ត​ដៃគូរបស់ពួកគេ។ ពួកគេចង់ឲ្យស្ត្រីរបស់ពួកគេ មានគោលដៅក្នុងជីវិត ហើយបន្តស្វែងរកពួកគេ យ៉ាងសកម្ម។ ពួកគេក៏ចង់បានភាពស្មោះត្រង់ពីដៃគូរបស់ពួកគេផងដែរ។

♒️ Aquarius (Jan 20 – Feb 18)

ស្រ្តីដែលមិនតាមស្អិតជាប់ គ្រប់ពេល។

បុរស Aquarius ចូលចិត្តរីករាយនឹងពេលវេលាផ្ទាល់ខ្លួន របស់ពួកគេ។ ដូច្នេះ ពួកគេ​ពិតជា​ពេញចិត្ត​បំផុត ​នៅពេលដែល​ស្ត្រី​ជាដៃគូរបស់គេ ​អនុញ្ញាត​ឲ្យ​ពួកគេ​រីករាយ​នឹង​ពេល​ទំនេរផ្ទាល់ខ្លួន​។ ពួកគេក៏ចូលចិត្តស្ត្រី ដែលមានភាពអាថ៌កំបាំង និងច្នៃប្រឌិតផងដែរ។

♓️ Pisces (Feb 19 – Mar 20)

ក្ដីស្រលាញ់ និងការស្រមើលស្រមៃ។

បុរស Pisces មានភាពច្នៃប្រឌិត មនោសញ្ចេតនា និងការស្រមើលស្រមៃខ្ពស់។ ពួកគេចង់បានស្ត្រីដែលអត់ធ្មត់ និងការពារមនុស្សជាទីស្រលាញ់របស់ពួកគេ។ ពួកគេក៏ត្រូវការពេលវេលាមួយរយៈ ដើម្បីទុកចិត្តដៃគូរបស់ពួកគេផងដែរ។

ប្រភព: pinkvilla

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T