ធម្មជាតិរបស់មនុស្សស្រី បើស្រលាញ់ខ្លាំងប៉ុណ្ណា ចិត្តដាច់ក៏ខ្លាំងប៉ុណ្ណឹងដែរ

//s9.kh1.co/40/40d2875b05cbcc093e727fb53b64667a52343387.jpg
នារី

 ០២-មីនា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រីមិនពិបាកនោះទេ បើអ្នកធ្វើឱ្យនាងស្រលាញ់ នាងនឹងស្រលាញ់អ្នកខ្លាំងអស់ពីចិត្ត ក៏ប៉ុន្តែបើអ្នកធ្វើឱ្យនាងអស់ចិត្ត នាងក៏ចិត្តដាច់ខ្លាំងប៉ុណ្ណឹងដែរ។

ស្នេហា៖ មនុស្សស្រីមិនងាយនឹងដាក់ចិត្តស្រលាញ់ ទៅលើមនុស្សប្រុសណាម្នាក់ ដោយងាយនោះទេ ប៉ុន្តែប្រសិនបើពួកគេ ដាក់ចិត្តស្រលាញ់ហើយនោះ មនុស្សស្រីនឹងមិនងាយដកចិត្ត ឬប្រែចិត្តពីមនុស្សប្រុសដែលពួកគេស្រលាញ់ឡើយ ពួកគេមានតែស្រលាញ់កាន់តែខ្លាំង ដែលផ្ទុយខុសពីមនុស្សប្រុស ងាយស្រលាញ់ ប៉ុន្តែក៏ងាយបែកចិត្តដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ដោយឡែកចំពោះមនុស្សស្រី ប្រសិនបើស្រលាញ់នរណាម្នាក់ខ្លាំងហើយ អ្វីៗក៏មនុស្សស្រីហ៊ានលះបង់ដើម្បីមនុស្សប្រុសដែលខ្លួនស្រលាញ់ដែរ ប៉ុន្តែដាច់ខាតកុំធ្វើឱ្យមនុស្សស្រីឈឺចាប់ ឬអស់ចិត្តពីអ្នកឱ្យសោះ ព្រោះបើអ្នកធ្វើឱ្យនាងឆ្អែតចិត្តហើយនោះ ទោះនាងធ្លាប់ស្រលាញ់អ្នកខ្លាំងប៉ុណ្ណាក៏ដោយ ក៏មនុស្សស្រីចិត្តដាច់ពីអ្នកខ្លាំងប៉ុណ្ណឹងដែរ ព្រោះវាជាធម្មជាតិរបស់មនុស្សស្រី បើស្រលាញ់ហើយគឺស្រលាញ់ខ្លាំង តែបើឆ្អែតចិត្តហើយ ដើរចេញដោយគ្មានពាក្យថាស្តាយស្រណោះឡើយ។

រូបតំណាង
រូបតំណាង

​លើសពីនេះ ទោះអ្នកព្យាយាមអង្វរក ឬប្រឹងកែខ្លួនឱ្យនាងឃើញយ៉ាងណាក៏ដោយ បើមនុស្សស្រីសម្រេចចិត្តថានឹងដើរចេញពីអ្នកហើយនោះ គឺគ្មាននរណាម្នាក់ អាចមកបញ្ឈប់ការសម្រេចចិត្តរបស់នាងបានឡើយ។ អញ្ចឹងហើយ ប្រុសៗបើចង់ឱ្យស្រីៗស្រលាញ់ដោយមិនងាយប្រែចិត្ត គឺមិនពិបាកទេ តែបើអ្នកសាកតែធ្វើឱ្យមនុស្សស្រីឆ្អែតចិត្ត មនុស្សស្រីក៏ងាយនឹងចិត្តដាច់ចំពោះអ្នកដែរ។

រូបតំណាង
រូបតំណាង

ជារួមមក ធម្មជាតិរបស់មនុស្សស្រី មិនងាយនឹងស្រលាញ់មនុស្សប្រុសណាម្នាក់ ដោយងាយឡើយ តែបើដាក់ចិត្តស្រលាញ់ហើយ គឺមិនងាយប្រែចិត្តទេ ប៉ុន្តែប្រុសៗក៏ត្រូវចងចាំដែរថា បើមនុស្សស្រីស្រលាញ់អ្នកខ្លាំងប៉ុណ្ណា មនុស្សស្រីក៏ចិត្តដាច់ចំពោះអ្នកខ្លាំងប៉ុណ្ណឹងដូចគ្នា ប្រសិនបើអ្នកធ្វើឱ្យនាងឆ្អែតចិត្ត៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T