យល់ដឹង ៖ មិនត្រឹមតែសាប៊ូកក់សក់ ប្រេង ឬការព្យាបាលខាងក្រៅណាមួយទេ ដែលអាចធានាដល់សក់មានសុខភាពល្អ ដូច្នេះដើម្បីសុខភាពសក់ទាំងមូល អ្នកត្រូវតែប្រាកដថាវាទទួលបានសារធាតុចិញ្ចឹមសំខាន់ៗទាំងអស់ ក្នុងបរិមាណត្រឹមត្រូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះអាហារកំពូលទាំង ១០ យ៉ាងជួយបំប៉ន់សក់លោកអ្នកឲ្យមានសុខភាពល្អ ៖
១០. អយស្ទ័រ
ស័ង្កសី គឺជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ថែរក្សាសក់របស់អ្នកឲ្យមានសុខភាពល្អ។ កង្វះស័ង្កសីអាចធ្វើឲ្យស្បែកក្បាលចុះខ្សោយ ផ្លាស់ប្តូររចនាសម្ព័ន្ធឫសសក់ ដោយស្ថានភាពនេះនាំឲ្យខួចលសក់ ហើយអង្គែស្បែកក្បាលក៏ជាផ្នែកមួយនៃកង្វះស័ង្កសីផងដែរ ដូច្នេះអយស្ទ័រដែលសម្បូរទៅដោយស័ង្កសីគឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះ សម្រាប់លក្ខខណ្ឌនេះ។

ប្រសិនបើអ្នកកំពុងជួបបញ្ហាសក់ជ្រុះ សូមពិចារណាបន្ថែមបរិមាណអយស្ទ័រគ្រប់គ្រាន់ ទៅក្នុងរបបអាហាររបស់អ្នក ក្នុងនោះមានទាំង សាច់គោ ស្ពៃខ្មៅ គ្រាប់ធុញ្ញជាតិ និងសាច់ចៀម គឺជាអាហារផ្សេងទៀតដែលសម្បូរទៅដោយស័ង្កសី។
៩. ការ៉ុត
អ្នកប្រហែលជាបានដឹងពីអត្ថប្រយោជន៍នៃការ៉ុតសម្រាប់ស្បែករបស់អ្នក ប៉ុន្តែតើអ្នកដឹងទេថា ការ៉ុត ក៏ជាអាហារដ៏អស្ចារ្យសម្រាប់សក់របស់អ្នកដែរ?

ការ៉ុត វាជាប្រភពសម្បូរវីតាមីន A ដែលជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ការលូតលាស់កោសិកា។ ការទទួលទានទឹកការ៉ុតឆៅ ឬផឹកទឹកការ៉ុតមួយកែវជាប្រចាំ អាចជំរុញការលូតលាស់សក់ និងធ្វើឲ្យសក់ក្រាស់ ថែមទាំងជួយកាត់បន្ថយការជ្រុះសក់ផងដែរ ដោយពង្រឹងឫសសក់។
៨. Cinnamon
Cinnamon ជាគ្រឿងទេសផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ហើយការរក្សាសក់របស់អ្នកឲ្យមានសុខភាពល្អក៏ជាផ្នែកមួយក្នុងចំណោមអាហារប្រភេទនេះ សូមបន្ថែម Cinnamon ទៅអាហារ និងកាហ្វេរបស់អ្នក។

ទម្លាប់នេះនឹងធ្វើឲ្យចរាចរឈាមទៅកាន់ស្បែកក្បាលរបស់អ្នកប្រសើរឡើង វាជួយថែរក្សាសក់របស់អ្នកឲ្យមានសុខភាពល្អ និងជួយឲ្យសក់ដុះលូតលាស់បានផងដែរ។
៧. គ្រាប់ធញ្ញជាតិ
កង្វះសារធាតុ Biotin គឺជាមូលហេតុមួយដែលធ្វើឲ្យសក់ផុយ ព្រោះវាជាវីតាមីនសំខាន់សម្រាប់ការលូតលាស់សក់ ដូច្នេះគ្រាប់ធញ្ញជាតិគឺជាប្រភពដ៏អស្ចារ្យនៃ Biotin ក្នុងក៏មានទឹកដោះគោ សាច់ និងថ្លើម គឺជាប្រភពដ៏អស្ចារ្យផ្សេងទៀតនៃ Biotin ផងដែរ សូម ញ៉ាំអាហារទាំងនេះជារៀងរាល់ថ្ងៃ ដើម្បីកុំឲ្យមានបញ្ហាសក់កើតឡើងជាមួយនឹងកង្វះ Biotin។

៦. ផ្លែត្របែក
វីតាមីន C គឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ការលូតលាស់នៃសក់របស់អ្នក និងរក្សាវាឲ្យរឹងមាំ សូមណែនាំផ្លែត្របែកគឺជាប្រភពដ៏ល្អនៃវីតាមីន C រួមទាំអផ្លែក្រូច ល្ហុង និងគីវីគឺជាប្រភពដ៏អស្ចារ្យផ្សេងទៀតនៃវីតាមីន C ផងដែរ មិនត្រឹមតែផ្លែត្របែកប៉ុណ្ណោះទេ ប៉ុន្តែស្លឹកត្របែកក៏ជាដំណោះស្រាយដ៏ល្អចំពោះបញ្ហាសក់របស់អ្នកផងដែរ។

ជាពិសេសសម្រាប់សក់ជ្រុះ សូមប្រើស្លឹកត្របែកលាបសក់ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ដើម្បីលក្ខណៈសម្បត្តិប្រឆាំងអតិសុខុមប្រាណ និងសារធាតុប្រឆាំងអុកស៊ីតកម្មនៃស្លឹកត្របែកនឹងធ្វើអោយសុខភាពស្បែកក្បាលរបស់អ្នកប្រសើរឡើង និងរក្សាវាឲ្យនៅឆ្ងាយពីអង្គែ ក៏ជួយឲ្យទាំងការលូតលាស់សក់បានប្រាស់លឿនក្នុងរយៈពេលដ៏ខ្លី។
៥. ត្រីសាម៉ុង
អាស៊ីតខ្លាញ់ Omega 3 គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ខ្ពស់សម្រាប់ទាំងរាងកាយ និងសក់របស់អ្នក ប៉ុន្តែរាងកាយរបស់អ្នកមិនអាចបង្កើតសារធាតុចិញ្ចឹមទាំងនេះដោយខ្លួនឯងបានទេ។

ត្រីគឺជាប្រភពដ៏អស្ចារ្យនៃអាស៊ីតខ្លាញ់ Omega 3 ជាពិសេសត្រីសាម៉ុង ដូច្នេះអាហារដែលរួមបញ្ចូលត្រី Salmon នឹងធ្វើឲ្យសក់របស់អ្នកមានសុខភាពល្អ ត្រូវសម្រាប់អ្នកដែលមានបញ្ហាសក់ជ្រុះ និងដុះយឺត រួមតាំងអត្ថប្រយោជន៍មួយទៀតរបស់ត្រីសាម៉ុងគឺការរក្សាស្បែកក្បាលឲ្យមានជាតិទឹក។
៤. Nuts
វីតាមីន E គឺជាសារធាតុចិញ្ចឹមដែលអាចរួមចំណែកដល់សុខភាពទូទៅដល់ស្បែកក្បាលរបស់អ្នក វាចាំបាច់ណាស់ក្នុងការរក្សាសក់របស់អ្នកឲ្យមានសុខភាពល្អ ដូចនេះ Nuts ជាអាហារគ្រាប់ដ៏ល្អនៃអាហារវីតាមីន E។

បន្ថែមអាហារប្រភេទនេះមួយចំនួនទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក វាធ្វើឲ្យកម្រិតជាតិប្រេងមានតុល្យភាព និងធ្វើឲ្យឈាមរត់ទៅស្បែកក្បាលរបស់អ្នកប្រសើរឡើង មិនត្រឹមតែប៉ុណ្ណោះ ការទទួលទានជាប្រចាំនឹងជួយលើកកម្ពស់សុខភាពឫសសក់របស់អ្នកដែរ អាចធានាបាននូវភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ក្នុងការលូតលាស់សក់។
៣. ស្ពៃខ្មៅ
ជាតិដែកគឺជាសារធាតុចិញ្ចឹមដ៏សំខាន់មួយសម្រាប់ស្បែកក្បាលដែលមានសុខភាពល្អ ហើយ Spinach ឬស្ពៃខ្មៅ គឺជាប្រភពដ៏អស្ចារ្យនៃសារធាតុចិញ្ចឹមនេះ វាមានអត្ថប្រយោជន៍នៃការមានបរិមាណគ្រប់គ្រាន់ជួយបំប៉នឫសសក់មានសុខភាពល្អ និងធ្វើឲ្យប្រសើរឡើងនូវចរន្តឈាមនៅក្នុងស្បែកក្បាល។

២. ស៊ុត
មានបញ្ហាជាច្រើនដែលអាចធ្វើឲ្យសក់របស់អ្នកស្ងួត និងផុយ ប៉ុន្តែកង្វះប្រូតេអ៊ីនអាចជាហេតុផលដ៏សំខាន់សម្រាប់ស្ថានភាពបែបនេះ ព្រោះដោយសារតែសក់របស់អ្នកត្រូវបានបង្កើតឡើងពីប្រូតេអ៊ីន។

ដូច្នេះកង្វះជាតិប្រូតេអ៊ីនអាចធ្វើឲ្យសក់របស់អ្នកខ្សោយ នោះជាការសំខាន់ក្នុងការបន្ថែមអាហារសម្បូរប្រូតេអ៊ីនទៅក្នុងរបបអាហាររបស់អ្នក ដូចដែលអ្នកបានដឹងហើយថា ស៊ុតគឺជាអាហារសម្បូរប្រូតេអ៊ីន មិនត្រឹមតែជាអាហារប៉ុណ្ណោះទេ ស៊ុតក៏អាចធ្វើឲ្យសក់មានសុខភាពល្អ និងការលូតលាស់បានដែរ ដោយពង្រឹងឫសរបស់វា។
១. Indian Gooseberry
Indian Gooseberry ឬ Amla គឺពិតជាអាហារដ៏អស្ចារ្យដើម្បីរក្សាសក់របស់អ្នកឲ្យមានសុខភាពល្អ និងភ្លឺចែងចាំង វាមានអត្ថប្រយោជន៍ជាច្រើនដែលសក់របស់អ្នកនឹងទទួលបានពីការ ញ៉ាំ និងប្រើប្រាស់ប្រេង Amla ដើម្បីម៉ាសស្សាម្តងក្នុងមួយសប្តាហ៍ អាចរក្សាសក់របស់អ្នកឲ្យទន់រលោង ជួយឲ្យសក់លូតលាស់បានល្អ និងរក្សាសក់បែកចុងផងដែរ។

Indian Gooseberry គឺជាផ្លែឈើផ្ដល់ប្រភពដ៏អស្ចារ្យនៃវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម រួមសារធាតុចិញ្ចឹមមានសារៈសំខាន់ក្នុងការរក្សាឫសសក់របស់អ្នកឲ្យមានសុខភាពល្អ និងជៀសវាងការជ្រុះសក់៕
ប្រភព ៖ Themysteriousworld