ញាក់! សួនកម្សាន្តតម្លៃជិត៣០០លានដុល្លារ យកគំរូតាមតុក្កតាជប៉ុន នឹងបើកដំណើរការក្នុងខែវិច្ឆិកាខាងមុខនេះហើយ

//s9.kh1.co/dd/dd5db5aaae02571afb5bbdb10ddfdf417c043a75.jpg
សង្គម

 ១៥-កុម្ភៈ-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

សួនកម្សាន្ត ដែលបង្កើតឡើងតាមគំរូខ្សែភាពយន្ដជីវចលរបស់ក្រុមហ៊ុន Studio Ghibli នឹងបើកដំណើរការក្នុងប្រទេសជប៉ុននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះហើយ។

ជប៉ុន៖ សួនកម្សាន្តមួយ បង្កើតឡើងតាមគំរូខ្សែភាពយន្ដជីវចលរបស់ក្រុមហ៊ុន Studio Ghibli ដែលល្បីល្បាញសម្រាប់ចំណងជើង “Sprited Away” និងឈ្នះពានរង្វាន់អូស្ការ នឹងបើកដំណើរការក្នុងប្រទេសជប៉ុននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង សួនកម្សាន្តនេះមានឈ្មោះហៅថា “Ghibli Park” ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងអន្ទះសារជាលើកដំបូងក្នុងឆ្នាំ២០១៧ ពីសំណាក់មហាជនជាអ្នកគាំទ្រខ្សែភាពយន្ដជីវចល “My Neighbor Totoro” ផ្ទាល់តែម្ដង។ ហើយឯកសារមួយបានបង្ហាញថា បច្ចុប្បន្ននេះ ទីតាំងសួនកម្សាន្ត កំពុងត្រូវបានសាងសង់ឡើងក្នុងតំបន់ដ៏ធំ Aichi ដែលមានចម្ងាយ២៥០គីឡូម៉ែត្រ ភាគខាងលិចទីក្រុងតូក្យូ ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន៣៤ពាន់លានយេន (ប្រមាណ២៩៥លានដុល្លារអាមេរិក)។

យ៉ាងណាមិញ សួនកម្សាន្តនេះ នឹងត្រូវបានបែងចែកចេញជាប្រាំតំបន់ផ្សេងៗគ្នា ដោយតំបន់ចំនួនបី នឹងបើកដំណើរការជាមុនសិន និងពីរតំបន់ចុងក្រោយទៀត នឹងបើកដំណើរការឆ្នាំក្រោយ ប៉ុន្ដែកាលបរិច្ឆេទពិតប្រាកដ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

ទីតាំងដែលសង់រួច
ទីតាំងដែលសង់រួច
ទីតាំងដែលសង់រួច
ទីតាំងដែលសង់រួច
ទិដ្ឋភាពពីខ្សែភាពយន្ដជីវចល
ទិដ្ឋភាពពីខ្សែភាពយន្ដជីវចល
ទិដ្ឋភាពពីខ្សែភាពយន្ដជីវចល
ទិដ្ឋភាពពីខ្សែភាពយន្ដជីវចល
ទិដ្ឋភាពពីខ្សែភាពយន្ដជីវចល
ទិដ្ឋភាពពីខ្សែភាពយន្ដជីវចល
ទិដ្ឋភាពពីខ្សែភាពយន្ដជីវចល
ទិដ្ឋភាពពីខ្សែភាពយន្ដជីវចល
ទីតាំងតំបន់ទាំងប្រាំរបស់សួនកម្សាន្ត
ទីតាំងតំបន់ទាំងប្រាំរបស់សួនកម្សាន្ត
សហស្ថាបនិក Hayao Miyazaki
សហស្ថាបនិក Hayao Miyazaki
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/4f/4f439bec4a6b5b10c27a54aab28122d40b3df254.jpg

សម្តេចបវរធិបតី៖ កម្មវិធីថ្ងៃនេះគឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា

 ២០-កក្កដា-២០២៥ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T