បរទេស៖ ក្រុមហ៊ុន Samsung កំពុងរៀបចំបញ្ចេញឧបករណ៍ជាច្រើននៅក្នុងស៊េរី Galaxy A ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ទូរសព្ទ Galaxy A53 បានបែកធ្លាយយ៉ាងទូលំទូលាយ មួយរយៈមុននេះ ហើយការលេចធ្លាយចុងក្រោយបង្អស់ឥឡូវនេះ បានបង្ហាញពីអ្វីដែលនឹងក្លាយជាការផ្ដល់ជូន ដែលមានតម្លៃសមរម្យបំផុត នៅក្នុងសែស្រឡាយ Galaxy A23 វិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សGalaxy A23 ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ LCD ទំហំ6.6អ៊ីញ កម្រិត FHD+ ដូចទៅនឹង Galaxy A22 5G ជំនាន់មុនដែរ។ A23 ក៏ត្រូវបានគេគិតថា នឹងបំពាក់ឈីបដូចគ្នានៅលើ A22 5G ដែរ នោះគឺ MediaTek Dimensity 700។ បន្ថែមពីនេះ វាត្រូវបានគេរំពឹងថា នឹងមានជម្រើសមេម៉ូរីដូចជា រ៉េម 4GB ជាមួយអង្គផ្ទុកទិន្នន័យ 64GB និងរ៉េម 6GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB។
បើយោងតាមប្រភពបែកធ្លាយ Galaxy A23 នឹងមានកាមេរ៉ាគោល 50MP។ វាមានឡេនទូលាយទំហំ 8MP, សេនស័រ depth ទំហំ 2MP និងកាមេរ៉ាម៉ាក្រូទំហំ 2MP។ លក្ខណៈសម្បតិ្តផ្សេងទៀតមានដូចជា ថាមពលថ្ម 5000 mAh ជាមួយល្បឿនសាក 15W ហើយវានឹងនៅតែមានរន្ធដោតកាស 3.5mm ផងដែរ៕



ប្រភព: Notebookcheck