តោះមករៀនពីរបៀប Take Care សង្សារ តាមរយៈតម្រាតារានិករទាំង ១២!

//s9.kh1.co/e5/e54ddd85dd20cbd25766eeaf6e36152d511a6981.jpeg
យុវវ័យ

 ១០-កុម្ភៈ-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

បើមិនទាន់មានផែនការសម្រាប់ថ្ងៃ Valentines ទេ តោះមកស្វែងយល់ពី ចំនុចដែលអ្នកអាចអនុវត្តបានចំពោះដៃគូរបស់អ្នក ខាងក្រោមនេះ!

យល់ដឹង៖ ជាមួយនឹងថ្ងៃបុណ្យនៃក្តីស្រលាញ់ ខិតជិតមកដល់ ការរៀបចំផែនការគំនិតថ្មីៗ សម្រាប់ការប្រារព្ធពិធីដ៏រ៉ូមែនទិកនេះ អាចជារឿងពិបាកបន្តិច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារានិករនីមួយៗមានការរំពឹងទុក និងចំណង់ផ្លូវចិត្តខុសៗគ្នា ដែលអាចធ្វើឲ្យអ្នកពិបាក ក្នុងការសហការគ្នា រកផែនការដ៏រំភើបៗ សម្រាប់ពួកគេ។ ខាងក្រោមនេះនឹងបង្ហាញពី សកម្មភាពរ៉ូមែនទិក ដែលដៃគូរបស់អ្នកនឹងរីករាយ ដោយផ្អែកលើតារានិកររបស់ពួកគេ ៖

បើសង្សារជាមនុស្ស តារានិករ ♈️ Aries (Mar 21 – Apr 19)

ក្នុងនាមជាអ្នកក្លាហានបំផុត នៃតារានិករទាំងអស់ ពួកគេចូលចិត្តដំណើរផ្សងព្រេង និងបង្ហាញអំពីជំនាញរបស់ពួកគេ។ យើងនឹងណែនាំ ការណាត់ជួបបែបទៅជិះស្គី ឬដំនើរកម្សាន្តឆ្ងាយៗ។ ជម្រើសនេះ គឺល្អសម្រាប់ស្នេហារបស់អ្នក និងមានការប្រថុយប្រថានខ្លះ!

បើសង្សារជាមនុស្ស តារានិករ ♉️ Taurus (Apr 20 – May 20)

Taurus រីករាយនឹងការយកចិត្តទុកដាក់ ការផ្ដល់ក្ដីស្រលាញ់ និងការរស់នៅដ៏កក់ក្ដៅ តាមរយៈទំនាក់ទំនងរបស់ពួកគេ។ ជ្រើសរើសភោជនីយដ្ឋាន ដែលមានភាពកក់ក្ដៅ និងរ៉ូមែនទិក ដែលនឹងបំពេញតម្រូវការនៃការញ៉ាំ និងការឃ្លានរបស់ពួកគេ។ 

ពួកគេនឹងលង់ស្រលាញ់អ្នក កាន់តែខ្លាំង ចំពោះចំនុចនេះ។ 

បើសង្សារជាមនុស្ស តារានិករ♊️ Gemini (May 21 – Jun 20)

Gemini រីករាយក្នុងការនិយាយច្រើន និងនិយាយមិនចេះចប់! 

អ្វីដែលគេចូលចិត្តធ្វើ គឺនិយាយដោយមាន ភាពរីករាយជាមួយគ្នា។ប្រហែលជាបារ ដែលមានបរិយាកាសរ៉ូមែនទិក នឹងបំពេញតម្រូវការរបស់ពួកគេ។

រូបតំនាង
រូបតំនាង

បើសង្សារជាមនុស្ស តារានិករ ♋️ Cancer (Jun 21 – Jul 22)

Cancer ចូលចិត្តការយកចិត្តទុកដាក់ និងការទទួលស្គាល់ នៅពេលដែលមានការឈឺចាប់ ខាងផ្លូវចិត្តអ្វីមួយ។ ការណាត់ជួប ដូចជាការទៅមើលកុននឹងល្អបំផុត ហើយបំពេញតាមបំណងប្រាថ្នា របស់ពួកគេ ក្នុងការយកចិត្តទុកដាក់ចំពោះគ្នា នូវអ្វីដែលពួកគេស្រលាញ់។

បើសង្សារជាមនុស្ស តារានិករ ♌️ Leo (Jul 23 – Aug 22)

ការបង្ហាញទេពកោសល្យ នឹងនាំមកនូវសេចក្តីរីករាយដល់ដៃគូរបស់អ្នក។ 

ប្រសិនបើពួកគេមានភាពប៉ិនប្រសប់ ជាមួយនឹងចំណង់ចំណូលចិត្ត ដ៏ជាក់លាក់ណាមួយ។

ដូច្នេះសូមស្នើពួកគេឲ្យចូលរួមក្នុងព្រឹត្តិការណ៍ណាមួយ សម្រាប់សកម្មភាពនោះជាមួយគ្នា។ ភាពច្នៃប្រឌិត និងបង្កើនជំនាញរបស់អ្នកជាមួយគ្នា ដូច្នេះវាអាចនឹងល្អប្រសើរ នៅថ្ងៃអនាគត!

បើសង្សារជាមនុស្ស តារានិករ ♍️ Virgo (Aug 23 – Sep 22)

Virgo ចង់បានភាពស្អាតស្អំ និងគំនិតនៃការរៀបចំគ្រប់បែបយ៉ាង។ 

ធ្វើជាអ្នករៀបចំផែនការ ហើយកត់ត្រាទុក នូវសកម្មភាពសាមញ្ញៗសម្រាប់ថ្ងៃនោះ ហើយធ្វើឲ្យពួកគេភ្ញាក់ផ្អើល ជាមួយនឹងគម្រោងរបស់អ្នក។ 

ពួកគេអាចនឹងស្រពិចស្រពិល ជុំវិញការទុកឲ្យអ្នក រៀបចំផែនការ និងលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីចូលរួមជាមួយពួកគេ។

រូបតំនាង
រូបតំនាង

បើសង្សារជាមនុស្ស តារានិករ ♎️ Libra (Sep 23 – Oct 22)

ដៃគូ Libra របស់អ្នក គឺផ្តោតលើទំនាក់ទំនងខ្លាំង។ 

ពួកគេពេញចិត្ត ក្នុងការយកចិត្តទុកដាក់ និងការចែករំលែកគំនិត និងយោបល់ជិតស្និទ្ធចំពោះគ្នាទៅវិញទៅមក។ 

ដំណើរកម្សាន្តចុងសប្តាហ៍ នឹងក្លាយជាផែនការស្នេហា ដ៏ល្អឥតខ្ចោះ សម្រាប់អ្នកទាំងពីរ ដើម្បីរីករាយ និងមានភាពរ៉ូមែនទិកបំផុត។

បើសង្សារជាមនុស្ស តារានិករ ♏️ Scorpio (Oct 23 – Nov 21)

Scorpios ពេញចិត្តចំពោះអំណោយ នៃការស្រមើលស្រមៃរបស់ពួកគេ។ 

ពួកគេរីករាយនឹង ផែនការបែបអាថ៌កំបាំង ដែលនឹងនាំពួកគេ ទៅដល់ការណាត់ជួបដ៏ល្អឥតខ្ចោះបំផុត។ ដូច្នេះ ព្យាយាមយល់ពីចិត្តរបស់ពួកគេ នូវអ្វីដែលគេចង់បាន ទីកន្លែងដែលពួកគេចង់ទៅ ពីព្រោះវានឹងធ្វើឲ្យ ក្ដីស្រមៃរបស់ពួកគេ ក្លាយជាការពិត។

បើសង្សារជាមនុស្ស តារានិករ ♐️ Sagittarius (Nov 22 – Dec 21)

ការលះបង់ទម្លាប់របស់ពួកគេ និងរៀបចំផែនការវិស្សមកាល ដើម្បីអបអរជីវិតស្នេហារវាងពួកគេ និងអ្នក គឺជាអ្វីដែលពួកគេប្រាថ្នា។

ដូច្នេះ ក្នុងនាមជាដៃគូរបស់ពួកគេ សូមព្យាយាមរៀបចំផែនការវិស្សមកាល មួយចំនួនដើម្បីជាការចងចាំមួយដ៏ល្អ សម្រាប់អ្នកទាំងពីរ។

រូបតំនាង
រូបតំនាង

បើសង្សារជាមនុស្ស តារានិករ ♑️ Capricorn (Dec 22 – Jan 19)

Capricorn មានអារម្មណ៍សុខស្រួលបំផុត នៅពេលដែលមិនមាន ការរំខានពីបន្ទុកហិរញ្ញវត្ថុ។ ចូលរួមកម្មវិធីណា ដែលផ្ដល់ជូនការបញ្ជុះតម្លៃ ឬដោយឥតគិតថ្លៃចំពោះគូស្នេហ៍។ 

ការដើរលេងពេលយប់ គឺជាអ្វី ដែលដៃគូរបស់អ្នកត្រូវការផងដែរ។ 

ការដើរសារសងគ្នានៅតាមមាត់ទន្លេរ ក្បែរមាត់ទឹក ឬក្នុងឧទ្យានគឺល្អបំផុត។

បើសង្សារជាមនុស្ស តារានិករ ♒️ Aquarius (Jan 20 – Feb 18)

ដៃគូ Aquarius របស់អ្នក អាចងាយអាចផ្ដាច់ខ្លួន ចេញពីអ្នកនៅពេលខ្លះ ប៉ុន្តែវាគឺជាផ្នែកមួយនៃដំណើរការ នៃទំនាក់ទំនងរបស់ពួកគេ។ 

ពួកគេដើរទៅមុខ ដោយមានគំនិត​ គិតពីការបញ្ចប់ទំនាក់ទំនងគ្នា ប៉ុន្តែពួកគេនឹងប្រាប់ អំពីហេតុផលទាំងអស់ ដែលពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នក តាំងពីដំបូង។ ប្រសិនបើគ្មានការទំនាក់ទំនងគ្នា អស់រយៈពេលរាប់ម៉ោង សូមផ្ញើអត្ថបទសារ មនោសញ្ចេតនា និងពាក្យលួមលោមសម្រាប់ពួកគេ។ 

ណាត់ជួបគ្នា សម្រាប់អាហារពេលល្ងាច។ 

ផែនការដ៏កម្រនេះ នឹងទាក់ទាញពួកគេបំផុត។

បើសង្សារជាមនុស្ស តារានិករ ♓️ Pisces (Feb 19 – Mar 20)

Pisces មានអារម្មណ៍មនោសញ្ចេតនាខ្លាំង ក្នុងការស្រលាញ់ និងលេខមួយ នៃការយកចិត្តទុកដាក់។ 

ប្រហែលគួរតែជា ផែនការទៅស្ប៉ា ដែលអ្នកទាំងពីរអាចលះបង់ពេលវេលា ដ៏ច្រើនជាមួយគ្នាទៅវិញទៅមក។ ដៃគូ Pisces របស់អ្នក នឹងមានអារម្មណ៍ ប្រៀបដូចជារស់នៅក្នុងសុបិន!

ប្រភព: womenworking

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T