ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យមាឃបូជា នឹងខិតជិតមកដល់ហើយ ដូច្នេះដើម្បីឱ្យពិធីបុណ្យនេះប្រព្រឹត្តទៅយ៉ាងឪឡារិកអធិកអធមនោះ ក្រសួងធម្មការ បានប្រកាសពីការរៀបចំពិធីបុណ្យមាឃបូជា ក្នុងស្ថានភាពកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើយោងតាមការប្រកាសរបស់ ក្រសួងធម្មការ បានបញ្ជាក់ពីបទបញ្ជាមួយចំនួន ដែលត្រូវយកមកអនុវត្ត ក្នុងពិធីបុណ្យមាឃបូជា ចំនួន២ថ្ងៃ នៅថ្ងៃពុធ ទី១៥ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយពិធីបុណ្យនេះគឺត្រូវសង្កត់ធ្ងន់ទៅការប្រកាន់ខ្ជាប់នឹងទំនៀមទម្លាប់ ព្រមទាំងវិធាន៣កុំ៣ការពារផងដែរ។
យ៉ាងណាមិញ សូមបងប្អូនទាំងអស់គ្នា សូមជ្រាបជាដំណឹង៕
ប្រភព៖ ពុទ្ធសាសនបណ្ឌិត
សូមចូលអានសេចក្តីលម្អិតខាងក្រោម៖
