បរទេស៖ ការសិក្សាថ្មីមួយបានបង្ហាញថា ផ្កាដែលត្រូវបានរកឃើញរក្សាទុកយ៉ាងល្អឥតខ្ចោះ នៅក្នុងត្បូងពណ៌លឿង ធ្លាប់បានរីកនៅសម័យដាយណូស័រ ដែលបង្ហាញថារុក្ខជាតិផ្កាមួយចំនួននៅអាហ្វ្រិកខាងត្បូងសព្វថ្ងៃនេះ នៅតែមិនផ្លាស់ប្ដូរ អស់រយៈពេល៩៩លានឆ្នាំ។ ផ្កាពីរនេះធ្លាប់បានរីកនៅក្នុងតំបន់ ដែលសព្វថ្ងៃគឺជាប្រទេសមីយ៉ាន់ម៉ា ហើយវាអាចបំភ្លឺពីរបៀបដែលរុក្ខជាតិបានវិវត្តន៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្កាមានលក្ខណៈមិនប្រក្រតី៖ វារីកប្រែទៅផ្លែ ហើយបាត់ទៅវិញ។ បែបហ្នឹងហើយ ផ្កាបុរាណជាច្រើនមិនសូវមានកំណត់ត្រាផូស៊ីល ដែលធ្វើផ្កាឲ្យបុរាណទាំងនេះនិងប្រវត្តិដែលពួកវាយកមកជាមួយ កាន់តែមានតម្លៃ។ ការវិត្តន៍និងការរីកដុះដាលនៃរុក្ខជាតិផ្កា (ប្រភេទ angiosperms) ត្រូវបានគេគិតថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីជីវិត ដូចដែលយើងដឹងសព្វថ្ងៃនេះ។ វាបាននាំមកនូវភាពចម្រុះនៃសត្វល្អិត ថលជលិកសត្វ ថនិកសត្វ និងសត្វស្លាប ហើយទីបំផុតមានការសម្គាល់ជាលើកដំបូង នៅពេលជីវិតលើគោកកាន់តែមានច្រើន ជាងនៅក្នុងសមុទ្រ។
ផ្កាមួយក្នុងចំណោមផ្កាដែលរក្សាទុកនៅក្នុងត្បូងពណ៌លឿង ត្រូវបានគេដាក់ឈ្មោះដោយអ្នកស្រាវជ្រាវជាច្រើន Eophylica priscatellata និងមួយទៀត Phylica piloburmensis ដែលជាពូជដូចគ្នានឹងផ្កា Phylica ដែលមានដើមកំណើតនៅអាហ្វ្រិកខាងត្បូង ក្នុងពេលសព្វថ្ងៃ៕


ប្រភព: CNN