យល់ដឹង៖ យើងទាំងអស់គ្នាមានភាពខុសប្លែក ពីគ្នាទៅវិញទៅមក ក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ ស្រដៀងគ្នានេះដែរ យើងមានស្ទីលខុសគ្នាពេលប្រតិកម្មចំពោះស្ថានភាពអវិជ្ជមាន។ អ្នកដែលស្ងប់ស្ងាត់ ក្នុងស្ថានភាពបែបនេះ អាចដោះស្រាយស្ថានការណ៍អវិជ្ជមានណាមួយបាន ដោយមានល្បិចជាច្រើន។ ដូច្នេះ តើអ្នកមានប្រតិកម្មយ៉ាងណាចំពោះស្ថានភាពអវិជ្ជមាន?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះនឹងបង្ហាញថា តារានិករនីមួយៗ មានប្រតិកម្មយ៉ាងណាចំពោះស្ថានភាពអវិជ្ជមាន ៖
♈️ Aries (Mar 21 – Apr 19)
Aries គឺជាតារានិករធាតុភ្លើង។ ពួកគេគឺជាមនុស្ស ដែលមានទំនុកចិត្តខ្ពស់ណាស់។ ពួកគេជាអ្នកពូកែសម្រេចចិត្ត ប៉ុន្តែក៏មានភាពរំជើបរំជួល ដូច្នេះពួកគេអាចធ្វើសកម្មភាពអ្វីមួយដោយមិនដឹងខ្លួន ដើម្បីបញ្ចេញអារម្មណ៍អវិជ្ជមានចេញពីពួកគេ ជាជាងចំណាយពេលបន្ថែម ដើម្បីវិភាគស្ថានភាពទាំងមូល។
♉️ Taurus (Apr 20 – May 20)
ពួកគេជាតារានិករធាតុដី ដែលតំណាងដោយសត្វគោ។ ពួកគេមានការតាំងចិត្ត និងស្មោះត្រង់បំផុត។ ការផ្លាស់ប្តូរធ្វើឲ្យពួកគេមានអារម្មណ៍ថា គ្មានសុវត្ថិភាព។ ពួកគេគឺជាអ្នកជឿលើការ «រក្សាភាពស្ងប់ស្ងាត់ និងបន្តទៅមុខ»។ គេនឹងវិភាគស្ថានការណ៍ឲ្យបានត្រឹមត្រូវ ហើយបន្ទាប់មកឆ្លើយតបទៅតាមនោះ។ ពួកគេនឹងមិនខ្មាស់អៀនឡើយ មុនពេលវាយតបទៅនរណាម្នាក់ឡើយ ប្រសិនបើអ្នកនោះ ជាអ្នកធ្វើខុស។
♊️ Gemini (May 21 – Jun 20)
Geminis គឺត្រង់ណាស់ ចំពោះការគិត។ ពួកគេនឹងបន្តនិយាយពីអារម្មណ៍របស់ពួកគេ រហូតដល់ពួកគេបញ្ចប់វា។ ពួកគេមានការសម្របខ្លួនបានខ្ពស់ ដូច្នេះពួកគេដឹងពីវិធីស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយស្ថានភាពអវិជ្ជមាន។ ពួកគេនឹងចុះសម្រុង នឹងអ្វីដែលនៅខាងមុខយ៉ាងសន្សឹមៗ និងតាមលំដាប់ ហើយធ្វើឲ្យមានសន្តិភាព ជាមួយនឹងស្ថានភាពជាក់ស្តែង។

♋️ Cancer (Jun 21 – Jul 22)
Cancer អាចមានភាពរំជើបរំជួល អារម្មណ៍ផ្លាស់ប្ដូរ និងរឹងមាំទាំងអស់ក្នុងពេលតែមួយ។ ពួកគេនឹងដកខ្លួនចេញភ្លាមៗ ហើយបិទទ្វារការពារខ្លួន ដោយសំបកដ៏រឹងរបស់ពួកគេ។ ពួកគេនឹងចូលទៅក្នុងតំបន់សុខស្រួលរបស់ពួកគេដោយងាយ ហើយនឹងសំងំយំចេញពីបេះដូង តែម្នាក់ឯងក្នុងគ្រាដែលមានអារម្មណ៍អវិជ្ជមានទាំងអស់។
♌️ Leo (Jul 23 – Aug 22)
Leos ប្រៀបដូចជាស្តេច ដែលមានចិត្ត និងឥរិយាបទធំ។ ពួកគេអាចនឹងមានអារម្មណ៍ចំពោះអ្វីមួយ ហើយឆ្លើយតបផ្ទុយពីចិត្តគិត។ មធ្យោបាយដ៏ល្អបំផុត សម្រាប់តារានិករធាតុភ្លើងនេះ គឺត្រូវវិភាគឲ្យកាន់តែទូលំទូលាយ និងកាត់បន្ថយការវិនិច្ឆ័យអំពីស្ថានភាពទាំងមូល។ ពួកគេនឹងឆ្លើយតបដូចជា ពួកគេមិនខ្វល់ ហើយបន្តទៅមុខ ហើយនឹងមិនបង្ហាញពីអារម្មណ៍ពិត របស់ពួកគេឡើយ។
♍️ Virgo (Aug 23 – Sep 22)
Virgos គឺជាអ្នកគិតច្រើន។ ពួកគេមានភាពអត់ធ្មត់ ចិត្តល្អ និងអាចទុកចិត្តបាន។ អំណាចរបស់ពួកគេ ក្នុងការដោះស្រាយជាមួយនឹងស្ថានភាពអវិជ្ជមាន គឺខ្ពស់ណាស់។ ការរិះគន់ខាងក្នុងរបស់ពួកគេ គឺមុតស្រួចជាងអ្នកផ្សេងទៀត នៃតារានិករទាំងអស់។ ពួកគេនឹងស្វែងរកការគ្រប់គ្រង ក្នុងស្ថានភាពអវិជ្ជមាន ហើយចង់យកឈ្នះវា បន្តដោយផ្អែកលើចិត្តរបស់ពួកគេ ជាជាងបេះដូង។

♎️ Libra (Sep 23 – Oct 22)
ពួកគេជាមនុស្ស ដែលមានឧត្តមគតិ។ ពួកគេតែងតែចូលចិត្តមើលផ្នែកដែលមានពន្លឺ នៃស្ថានភាពណាមួយ។ សម្រាប់តារានិករធាតុខ្យល់នេះ តែងតែមានការពិភាក្សាច្រើនពេក ហើយមិនដែលមានសកម្មភាពគ្រប់គ្រាន់ឡើយ។ ដូច្នេះ ពួកគេនឹងមិនឆ្លើយតប នឹងស្ថានភាពអវិជ្ជមានខ្លាំងៗនោះទេ ជាជាងបណ្តោយខ្លួន ឲ្យមានការអាណិតអាសូរច្រើន។
♏️ Scorpio (Oct 23 – Nov 21)
ពួកគេក្លាហាន ស្មោះត្រង់ និងមានចិត្តល្អ។ ស្ថានភាពអវិជ្ជមាន ធ្វើឲ្យពួកគេមានអារម្មណ៍អសន្តិសុខ និងគ្មានសុវត្ថិភាព។ អារម្មណ៍របស់ពួកគេ អាចមានកម្រិតខ្ពស់ ប៉ុន្តែពួកគេមិនចង់បង្ហាញវាចេញ ហើយមានអារម្មណ៍ថាងាយរងគ្រោះ។ ក្នុងស្ថានភាពអវិជ្ជមានពួកគេនឹងរៀបចំយុទ្ធសាស្ត្រមួយ ហើយបន្ទាប់មកឆ្លើយតប យ៉ាងសមស្របទៅនឹងស្ថានភាពនោះ។
♐️ Sagittarius (Nov 22 – Dec 21)
ពួកគេមានភាពស្មោះត្រង់ សុទិដ្ឋិនិយម និងទស្សនវិជ្ជា។ ប៉ុន្តែពួកវានឹងខ្ចាត់ខ្ចាយចេញ នៅពេលដែលត្រូវបានរុញច្រាន ដោយស្ថានភាពអវិជ្ជមាន។ ពួកគេនឹងគេចចេញពីមនុស្សម្នា ដើម្បីទទួលបានកន្លែងទំនេរខ្លះ ហើយបន្ទាប់មកស្វែងរកដំណោះស្រាយថ្មី បន្ទាប់ពីការវិភាគគុណសម្បត្តិ និងគុណវិបត្តិនៃប្រតិកម្មរបស់ពួកគេ។ ពួកគេត្រូវជំរុញខ្លួនទាំងផ្លូវចិត្ត និងផ្លូវកាយ ដើម្បីយកឈ្នះលើស្ថានភាពមួយ ហើយបន្តដំណើរទៅមុខទៀត។

♑️ Capricorn (Dec 22 – Jan 19)
ពួកគេជាមនុស្សដែលអនុវត្តជាក់ស្តែង មានវិន័យ និងជាអ្នកចូលចិត្តធ្វើការ។ ពួកគេជាមនុស្សដែលចូលចិត្តធ្វើច្រើនជាងនិយាយ ប៉ុន្តែក៏មិនធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ និងអ្នកដទៃដែរ។ ពួកគេនឹងបត់ខ្លួនមកវិញភ្លាមៗ ហើយបណ្ដោយខ្លួនក្នុងការងាររបស់ពួកគេ ដើម្បីមិនអើពើនឹងស្ថានភាពអវិជ្ជមានណាមួយ ហើយឆ្លងកាត់វាបានយ៉ាងជោគជ័យ។ ពួកគេមិនចង់ខ្ជះខ្ជាយពេលវេលា នៅកន្លែងផ្សេងក្រៅ ពីការងាររបស់ពួកគេឡើយ។
♒️ Aquarius (Jan 20 – Feb 18)
Aquarians គឺជាអ្នកវិភាគដ៏ខ្លាំងបំផុត ក្នុងចំណោមមនុស្សទាំងអស់។ ពួកគេមានចរិតត្រឹមត្រូវណាស់ ដែលពួកគេនឹងមិនបណ្ដោយខ្លួន នឹងអ្វីដែលងាយបង្ខូចកេរ្តិ៍ឈ្មោះពួកគេឡើយ។ ហើយទោះបីជាពួកគេធ្វើក៏ដោយ ពួកគេនឹងព្យាយាមពន្យាពេលវាដល់ចំណុចល្អ ហើយអនុវត្តន៍នូវអ្វីដែលល្អបំផុត។
♓️ Pisces (Feb 19 – Mar 20)
ក្នុងនាមជាតារានិករធាតុទឹក ពួកគេមានមនោសញ្ចេតនា យល់ចិត្ត និងគួរឲ្យចាប់អារម្មណ៍ដ៏លើសលប់។ ក្នុងនាមជាតារានិករតំនាងឲ្យសត្វត្រី ពួកគេតែងរអិល និងហែលចេញពីស្ថានភាពអវិជ្ជមាន។ ទឹកអាចស្វែងរកផ្លូវជុំវិញ ជាជាងការជាប់គាំងនៅក្នុងស្ថានភាពមួយដែលមិនចង់បាន។
ប្រភព: pinkvilla