ភាពអសន្តិសុខ ដ៏ធំបំផុត របស់តារានិករនីមួយៗ!

//s9.kh1.co/96/9682fe3c38b8311640f66c0368d6ad4bdb808215.jpeg
យុវវ័យ

 ០២-កុម្ភៈ-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

ឆ្ងល់ទេថា តើតារានិករររបស់អ្នក អាចប្រាប់អ្នកអំពីអសន្តិសុខដ៏ធំបំផុតរបស់អ្នក ដែរឬទេ? តោះមកស្វែងយល់ទាំងអស់គ្នា!

យល់ដឹង៖ យើងទាំងអស់គ្នា ងាយនឹងមានភាពអសន្តិសុខគ្រប់ពេលវេលា។ មិនថាអ្នក ព្រួយបារម្ភ ឬកំពុងតស៊ូជាមួយការភ័យខ្លាច នៃការបរាជ័យនោះទេ អ្នកនឹងមិននៅម្នាក់ឯងឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សភាគច្រើន នៅក្នុងទូក ដែលមានប្រហោងដូចគ្នា ព្យាយាមយ៉ាងអន្ទះអន្ទែង ក្នុងសមុទ្រនៃការយល់ឃើញពីសង្គម។ 

ខាងក្រោមនេះ នឹងបង្ហាញពីអ្វី ដែលជាភាពអសន្តិសុខដ៏ធំបំផុត របស់តារានិករនីមួយៗ ៖

♈️ Aries (Mar 21 – Apr 19)

Aries មានភាពក្លាហាន និងមានទំនុកចិត្តខ្លាំង ពិបាកនឹងស្រមៃថា ពួកគេមានភាពអសន្តិសុខ នៅក្នុងចិត្តណាស់។ 

ពួកគេជាមនុស្សដែលនិយាយច្រើន និងមានការផ្សងព្រេង។ តារានិករធាតុភ្លើង ដែលមានទំនុកចិត្តទាំងនេះ មានបញ្ហាក្នុងការសុំជំនួយ នៅពេលពួកគេត្រូវការវា។ 

ភាពអសន្តិសុខរបស់ពួកគេ ស្ថិតនៅលើការពិតដែលថាពួកគេ ត្រូវតែល្អបំផុត នៅក្នុងគ្រប់កិច្ចការ ដែលពួកគេធ្វើ ដែលរារាំងពួកគេពី ការទទួលយកដំបូន្មានពីអ្នកដទៃ។

♉️ Taurus (Apr 20 – May 20)

ជាតារានិករដែលចង់បានស្ថិរភាព ភាពអសន្តិសុខដ៏ធំបំផុតរបស់ Taurus គឺថា ពួកគេពិតជាអាចក្លាយជា មនុស្សមានភាពអសន្តិសុខច្រើនក្នុងជីវិត។ 

មិនថាភាពអសន្តិសុខនោះ ជាការបាត់បង់ការងារ ផ្ទះសម្បែង ឬទំនាក់ទំនងទេ ពួកគេតែងរកមើលជានិច្ច នូវអ្វីដែលអាចនឹងកើតឡើងបន្ទាប់ទៀត។ 

នេះរារាំងពួកគេ មិនឲ្យរស់នៅមានភាពសុខស្រួលឡើយ ព្រោះ Taurus នឹងកាន់តែខ្វល់ខ្វាយច្រើន ក្នុងការគ្រប់គ្រងអនាគត។

♊️ Gemini (May 21 – Jun 20)

Geminis មានទំនោរទៅរកភាពស្រពិចស្រពិល ដែលនេះជាមូលហេតុ នៃភាពអសន្តិសុខ ដ៏ធំបំផុតរបស់ពួកគេ គឺការខ្វល់ខ្វាយច្រើនពេក អំពីអ្វីដែលអ្នកដទៃគិត។ 

តារានិករធាតុ​ខ្យល់​នេះ​ ងាយ​នឹង​មាន​ការ​គិត​ច្រើន ដែល​ធ្វើ​ឲ្យ​ពួក​គេ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​បាន ដោយ​ផ្អែក​លើ​អ្វី​ដែល​គេ​កំពុង​និយាយ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

ជាតារានិករធាតុទឹក Cancer មានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងអារម្មណ៍ខ្លួនឯង និងអ្នកដទៃ។ 

ប៉ុន្តែពេលខ្លះ ពួកគេអាចមានអារម្មណ៍រំជើបរំជួល ដែលបណ្តាលឲ្យពួកគេ ទប់ពីការភ័យខ្លាច នៃការវិនិច្ឆ័យដោយអ្នកដទៃបាន។ 

Cancer មានភាពអសន្តិសុខអំពីអារម្មណ៍ ដ៏ជ្រាលជ្រៅរបស់ពួកគេ ហើយព្រួយបារម្ភថា មិនមែនគ្រប់គ្នា នឹងអាចដោះស្រាយវាបាននោះទេ។

♌️ Leo (Jul 23 – Aug 22)

ដូចដែលអ្នកបានដឹងហើយថា Leo ដ៏ក្លៀវក្លា ចូលចិត្តធ្វើជាឆាកកណ្តាល នៃអ្វីៗគ្រប់យ៉ាងទាំងអស់។ 

ពួក​គេ​ចេញ​ទៅ​ក្រៅ ដោយ​មាន​សភាព​អ៊ូអរ និង​មាន​មន្ត​ស្នេហ៍ពី​ធម្មជាតិ។ ប៉ុន្តែភាពអសន្តិសុខដ៏ធំបំផុតរបស់ Leo គឺថាចរិតលក្ខណៈទាំងនេះ គឺការខ្លាចថាពួកគេខ្លួនឯង នឹងមិនត្រូវបានកត់សម្គាល់ ដោយអ្នកដទៃ។ ហើយភាពអសន្តិសុខជាច្រើនរបស់ពួកគេ វិលជុំវិញការបំភ្លេច ឬមិនអើពើចំពោះអ្វីមួយជានិច្ច។

♍️ Virgo (Aug 23 – Sep 22)

Virgos នឹងយកពាក្យរិះគន់ខ្លួនឯង ទៅកម្រិតថ្មីមួយទាំងមូល។ តារានិករធាតុដីនេះ ខិតខំដើម្បីភាពល្អឥតខ្ចោះ ហើយនឹងវាយបកមកខ្លួនឯង ប្រសិនបើពួកគេគិត អ្វីមួយខ្លី។ 

ភាពអសន្តិសុខដ៏ធំបំផុតរបស់ពួកគេ គឺថាពួកគេ ឬការងារដែលពួកគេធ្វើ នឹងមិនដែលល្អគ្រប់គ្រាន់ ដែលបណ្តាលឲ្យពួកគេពិបាក នឹងប្រឈមមុខចំពោះខ្លួនឯង។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ខណៈពេលដែល Libra អាចត្រូវបានគេដឹងថា ដើរតួជាអ្នកគាំទ្រមតិរបស់មនុស្សគ្រប់គ្នា ពួកគេពិតជាស្អប់ការប្រឈមមុខគ្នា ហើយចង់នៅខាងល្អរបស់មនុស្សជានិច្ច។ 

ភាពអសន្តិសុខដ៏ធំបំផុតរបស់ពួកគេគឺថា ពួកគេនឹងមិនត្រូវបានគេចូលចិត្តនោះទេ ដែលបណ្តាលឲ្យពួកគេ ម្តងម្កាលអនុញ្ញាត ឲ្យមនុស្សចាត់ទុកពួកគេ ដូចជាមនុស្សដែលចាំតែ បម្រើចិត្តអ្នកដ៏ទៃ។

♏️ Scorpio (Oct 23 – Nov 21)

Scorpios គឺជាតារានិករធាតុទឹកដ៏ខ្លាំងបំផុត ហើយអាចមានការប្រុងប្រយ័ត្នខ្លាំង ឬឆាប់ភ័យស្លន់ស្លោ។ តារានិករនេះមានបញ្ហាចំពោះការជឿទុកចិត្តធ្ងន់ធ្ងរមួយចំនួន ហើយដោយសារមូលហេតុនេះ ភាពអសន្តិសុខដ៏ធំបំផុតរបស់ពួកគេគឺថា ខ្លាចថានរណាម្នាក់ដែលជិតស្និទ្ធនឹងពួកគេ ធ្វើឲ្យពួកគេអាម៉ាស់មុខ ឬលាតត្រដាង វិនិច្ឆ័យពួកគេ។

♐️ Sagittarius (Nov 22 – Dec 21)

Sagittarians មានសុទិដ្ឋិនិយម ហើយស្ទើរតែមិនធ្លាប់មានការរំខានពីអ្វីគ្រប់យ៉ាង ដូច្នេះវាប្រហែលជាពិបាកសម្រាប់មនុស្ស ក្នុងការរកមើលភាពអសន្តិសុខ ដ៏ធំបំផុតរបស់ពួកគេភ្លាមៗ។ តារានិករធាតុភ្លើងនេះ ផ្តល់តម្លៃយ៉ាងខ្លាំងដល់សេរីភាពរបស់ពួកគេ ហើយភាពអសន្តិសុខដ៏ធំបំផុតរបស់ពួកគេ គឺការបាត់បង់សេរីភាព។ ភាពអសន្តិសុខនេះបណ្តាលឲ្យ Sagittarius ប៉ះពាល់ដល់ទំនាក់ទំនង និងភាពផ្ទាល់ខ្លួនរបស់ពួកគេបាន។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

Capricorns ត្រូវបានគេស្គាល់ថា ដាក់អាជីពរបស់ពួកគេ ជារឿងដំបូងមុនអ្វីៗជានិច្ច។ តារានិករដ៏មហិច្ឆតានេះ នឹងដំណើរការលើអ្វីមួយច្បាស់លាស់ ជាជាងការលេងសើច ហើយភាពអសន្តិសុខដ៏ធំបំផុតរបស់ពួកគេ គឺថាពួកគេនឹងបរាជ័យ។ នេះ​ហើយ​ជា​មូល​ហេតុ​ ដែល​ពួក​គេ​លះបង់​យ៉ាងខ្លាំង សម្រាប់​កិច្ច​ការ ឬ​គម្រោង​ណា​មួយ មិន​ថា​តូច​ប៉ុនណា​ឡើយ។ 

ប៉ុន្តែការភ័យខ្លាចនៃការបរាជ័យនេះ អាចរារាំងទំនាក់ទំនងរបស់ពួកគេបាន។

♒️ Aquarius (Jan 20 – Feb 18)

Aquarians គឺឡូជីខលណាស់ ដែលមនុស្សជាច្រើនជឿថាពួកគេគ្មានអារម្មណ៍អ្វីទាំងអស់។ ប៉ុន្តែផ្ទុយមកវិញ វាជាការពិត ភាគច្រើនសម្រាប់តារានិករនេះ នៅពីក្រោយផ្នែកខាងក្រៅដ៏ត្រជាក់នោះ គឺជាបេះដូងដែលផុយស្រួយ ហើយភាពអសន្តិសុខដ៏ធំបំផុតរបស់ Aquarius គឺថាពួកគេនឹងឈឺចាប់ នៅពេលដែលពួកគេបង្ហាញផ្នែក ដែលងាយរងគ្រោះរបស់ពួកគេ។

♓️ Pisces (Feb 19 – Mar 20)

Pisces ក៏ដូចជា Virgo អាចពិបាកបន្តិច លើខ្លួនឯងជាងតារានិករផ្សេងទៀត។ ពួកគេព្យាយាម​ផ្គាប់ចិត្ត និង​ជួយ​អ្នក​ដទៃ​ជា​និច្ច នោះ​គេ​នឹង​រីករាយ ជាជាងមើលឃើញពី​ទុក្ខ​លំបាក​របស់​ខ្លួន​ឯងទៅទៀត។ ប៉ុន្តែ​ដោយ​ការ​លះបង់​ទាំង​ស្រុង​នេះ​ នឹងនាំ​មក​នូវ​ការ​ភ័យ​ខ្លាច​នៃ​ការ​ខក​ចិត្ត។ Pisces ផ្តល់ឲ្យពួកគេ នូវទំនាក់ទំនងទាំងអស់ ប៉ុន្តែនៅតែមិនមានសុវត្ថិភាពថា ពួកគេមិនសមនឹងទទួលបានស្នេហាដូចគ្នា។

ប្រភព: womenworking

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T