គិតចឹងអត់? លោក Kleberson ថាការមកដល់របស់តារាឆ្នើម Man UTD ម្នាក់នេះគឺជាភាពបរាជ័យមួយ

//s9.kh1.co/af/aff937df1a4a4f8507d19263664f516f2bd7b508.jpg
កីទ្បា

 ០២-កុម្ភៈ-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

លោក Kleberson ថាការមកដល់​​​របស់តារាឆ្នើម Man UTD ម្នាក់នេះមិនល្អ​​​ដូចការរំពឹងទុកទេ

អង់គ្លេស៖ អតីតខ្សែបម្រើ Jose Kleberson បាននិយាយថា ការវិលត្រឡប់មកវិញរបស់ ខ្សែប្រយុទ្ធ Cristiano Ronaldo មើលទៅបរាជ័យមិនដូចអ្វីដែលគ្រប់គ្នារំពឹងទុកទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

Ronaldo បានផ្លាស់មកទឹកដី Old Trafford វិញកាលពីរដូវក្ដៅឆ្នាំមុន បន្ទាប់ពីក្លិបបានប្រកាសទិញយក Raphael Varane និង Jadon Sancho ហើយគ្រប់គ្នារំពឹងទុកថាវត្តមានរបស់កំពូលខ្សែប្រយុទ្ធរូបនេះនឹងធ្វើឲ្យ បិសាចក្រហមក្លាយជាក្រុមដ៏ខ្លាំងមួយ ប៉ុន្តែជាក់ស្ដែងវាខុសពីការរំពឹងទុក ព្រោះរបៀបនៃការដឹកនាំព្រមទាំងរចនាសម្ពន្ធរបស់ក្លិបមិនដូចកាលស្ថិតក្រោមរជ្ជកាល Sir Alex Ferguson នោះឡើយ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្ត​រួមក្រុម
  ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្ត​រួមក្រុម

លោក Kleberson បានថ្លែងប្រាប់ Daily Star ថា៖

បើនិយាយឲ្យស្មោះត្រង់ទៅ ការពិសោធន៍របស់ Ronaldo គឺបានចេញលទ្ធផលបរាជ័យមកទៅហើយ ជាពិសេសកម្រិតនៃការលេងរបស់គេ ហើយឥទ្ធិពលរបស់គេចំពោះក្រុម។ នៅពេលដែលអ្នកក្រឡេកមើលអ្វីដែលគេបានផ្ដល់ឲ្យក្លិបរួមទាំងអ្នកគាំទ្រ អ្នកនឹងមើលឃើញថាវាគ្មានអ្វីអស្ចារ្យទេ។ ក្រុម United ពេលនេះលេងមិនបានល្អទាំងអស់គ្នា។ វាជាពេលវេលាដ៏លំបាកសម្រាប់ Ronaldo ដែលវិលត្រឡប់មកចំពេលនេះ។ ទាំងគេនិង United មានប្រវត្តិដ៏ល្អជាមួយគ្នា។ ឲ្យកីឡាករដូច Ronaldo ត្រឡប់មកវិញតែក្លិបបែរជាផ្លាស់ប្ដូរស្ទាយ៍នៃការលេង និងបរិយាកាស។ ក្លិបនេះមិនដូចកាល Sir Alex Ferguson ដឹកនាំទេ ហើយវានឹងក្លាយជារឿងប្រកួតប្រជែងមួយសម្រាប់គេ។

  អតីតខ្សែបម្រើ Jose Kleberson 
អតីតខ្សែបម្រើ Jose Kleberson
អតីតខ្សែបម្រើ Jose Kleberson

Manchester United កំពុងឈរនៅលេខរៀងទី៤ក្នុងតារាង Premier League ខណៈ Ronaldo ស៊ុតបញ្ចូលទីបាន១៤គ្រាប់ក្នុងការបង្ហាញខ្លួន២៣ប្រកួត៕

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T