តារានិករនីមួយៗនឹងធ្វើបែបណា ពេលបែកបាក់ស្នេហា?

//s9.kh1.co/64/64d14ef294f951301f9ac968a58707dd45b6b597.jpeg
យុវវ័យ

 ៣០-មករា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

តោះមកមើលទាំងអស់គ្នា តើពេលបែកគ្នា ពួកគេនឹងមានការឆ្លើយតបធ្វើបែបណា ដើម្បីឲ្យបាត់ឈឺចាប់?

យល់ដឹង៖ ការជួប និងបែកគ្នាជារឿងធម្មតាទេ នៅក្នុងជីវិតមនុស្សម្នាក់ៗ ហើយការចែកផ្លូវគ្នាដើររៀងខ្លួន មិនមែនជារឿងអ្វីមិនល្អនោះទេ ជាពិសេសបើបន្ដជាមួយគ្នា គ្មានបានអ្វីក្រៅពីទុក្ខសោកនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពី ការឆ្លើយតប ទៅនឹងការបែកបាក់ស្នេហារបស់តារានិករនីមួយៗ ៖

♈️ Aries (Mar 21 – Apr 19)

ពេលបែកគ្នាដំបូងៗ អ្នកអាចនឹងមិនព្រមទទួលស្គាល់ភ្លាមៗថា អ្នកនឹងគេលែងមានអ្វីពាក់ព័ន្ធជាមួយគ្នា តទៅទៀត។ 

តែបើឆ្លងផុតដំណាក់កាលនេះហើយនោះ អ្នកនឹងត្រឡប់មករឹងមាំជាងមុន តែត្រូវចាំថា មិនគួរទទួលអ្នកថ្មីមកក្នុងជីវិតអ្នកភ្លាមៗពេកនោះទេ ចៀងវាងអោយគេយល់ថា អ្នកត្រូវការគេមកដើម្បីតែកាត់ចិត្តពីអ្នកចាស់តែប៉ុណ្ណោះ។

♉️ Taurus (Apr 20 – May 20)

ពេលដែលអ្នកដឹងថា ស្នេហាអ្នកកំពុងតែដើរដល់ផ្លូវទាល់ហើយ អ្នកនឹងព្យាយាមគ្រប់យ៉ាង ដើម្បីស្រោចស្រង់វា។ ការដែលត្រឡប់មកធម្មតាវិញ មិនមែនជារឿងងាយស្រួលទេសម្រាប់អ្នក តែបើសិនជាអ្នកតែម្នាក់ឯង ដែលជាអ្នកប្រឹងប្រែងតស៊ូដើម្បីសម្ព័ន្ធភាពនេះ សួរខ្លួនឯងមើលថា តើគេសាកសមនឹងមានអ្នកដែរទេ។

♊️ Gemini (May 21 – Jun 20)

អ្នកអាចនឹងពិបាកចិត្តខ្លាំងពេកបែកគ្នាដំបូង តែក៏ឆាប់បាត់ខូចចិត្តទៅវិញដូចគ្នា។ ទោះបីជាអ្នកអាចនឹងភ្លេចរឿងចាស់ៗបានឆាប់រហ័សពិតមែន តែបើនៅតែមិនទាន់ស្រួលចិត្តក៏កុំលាក់ទុកអី បើចង់យំក៏យំចេញមក ហើយជូតទឹកភ្នែកហើយបន្តជីវិតទៅមុខទៀត។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកអាចជាប្រភេទមនុស្សដែលមានចិត្តច្រើនបន្តិច ហើយប្រាកដជាបន្ទោសខ្លួនឯង ថាមកពីខ្លួនមិនល្អគ្រប់គ្រាន់ទើបបានជាបែកគ្នាយ៉ាងនេះ។ 

អ្នកអាចនឹងព្យាយាមចងចាំពីគេ រឿងរ៉ាងល្អដែលសាងមកជាមួយគ្នា ទោះបីជាលែងពាក់ព័ន្ធជាមួយគេហើយក្ដី។

បើសិនជាត្រូវការជំនួយដើម្បីកាត់ចិត្តនោះ កុំភ្លេចថានៅមានមនុស្សជាច្រើននាក់ទៀត នៅក្នុងជីវិតអ្នក ដែលរីករាយជួយអ្នកអោយត្រឡប់មកដូចដើមវិញ។

♌️ Leo (Jul 23 – Aug 22)

គ្រាន់តែលឺថាគេចង់បែកពីអ្នកភ្លាម ដំបូងអ្នកអាចនឹងគិតថាបែកក៏បែកទៅ តែអ្នកក៏ចង់ដឹងណាស់ពីហេតុផលដែលមិនអាចអោយអ្នកទាំងពីរ បន្តទៅមុខជាមួយគ្នាបាននោះ។ 

ពេលដែលអ្នកបែកពីគេហើយនោះ អ្នកមិនចង់មានអ្វីជាប់ពាក់ព័ន្ធនឹងគេទៀតនោះទេ សូម្បីតែឈ្មោះគេក៏អ្នកមិនចង់លឺតទៅទៀតដែរ។

♍️ Virgo (Aug 23 – Sep 22)

អ្នកជាប្រភេទមនុស្សដែលនឹងធឹង ព្រមទាំងចាស់ចិត្តចាស់គំនិតល្អណាស់ ដូចនេះអ្នកចង់ប្រាកដចិត្តពីមូលហេតុដែលគេសុំបែកពីអ្នក ហើយព្យាយាមបែកគ្នាដោយសន្តិវិធី មិនរករឿងច្រើន ដែលធ្វើអោយអ្នកមិនងាយនឹងកាច់ចិត្តពីគេបាន។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

នៅពេលដែលបែកគ្នាភ្លាមៗ អ្នកអាចធ្វើហាក់ដូចជាវាមិនបានប៉ះពាល់ដល់អ្នកអីដល់អ្នកទេ ប៉ុន្តែតាមពិតអ្នកគឺជាអ្នកចិត្តទន់ណាស់ ប្រាកដជាមកលួចអង្គុយពិបាកចិត្តតែឯងមិនខាន ហើយអាចនឹងគិតមិនចង់សេពគប់ជាមួយនរណាទៀតទៅថ្ងៃមុខ។ ត្រូវចាំថា មិនគួរបិទទ្វារបេះដូងអ្នក ពីព្រោះទំនាក់ទំនងមិនល្អមួយនោះទេ វាមិនមានន័យថាទំនាក់ទំនងនាពេលអនាគត សុទ្ធតែបែបនេះនោះទេ។

♏️ Scorpio (Oct 23 – Nov 21)

មើលពីសម្បកក្រៅទៅអ្នកជាមនុស្សដែលរឹងមាំណាស់ តែតាមពិតទៅ អ្នកជាមនុស្សដែលគិតច្រើន ហើយមានចិត្តទន់ជ្រាយថែមទៀតផង។ គេអាចនឹងគិតថាអ្នកមិនខ្វល់ ចង់បែក ឫបន្តវាមិនសំខាន់អីចំពោះអ្នកនោះទេ ហើយភ្លាមនោះចង់រកអ្នកថ្មីមក ដើម្បីបង្ហាញអោយគេដឹងថា ស៊យហើយដែលបោះបង់អ្នកនោះ តែត្រូវចាំណាការធ្វើបែបនេះដើម្បីលាក់បង់អារម្មណ៍ពិត នោះមិនល្អទេ។

♐️ Sagittarius (Nov 22 – Dec 21)

អ្នកអាចនឹងកើតទុក្ខតែមួយភ្លែតតែប៉ុណ្ណោះ ដោយអ្នកជាប្រភេទមនុស្សដែលមិនខ្លាច ក្នុងការសាកល្បងអ្វីថ្មី អ្នកប្រាកដជារករឿងអ្វីមួយ មកធ្វើបន្លប់ចិត្តបានយ៉ាងឆាប់។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

ដោយមិនចង់បាក់មុខ អ្នកនឹងរកអ្នកថ្មីមកជំនួសភ្លាមៗ តែបើអ្នកជឿថាគេល្អណាស់សម្រាប់អ្នក អ្នកនឹងព្យាយាមគ្រប់យ៉ាងដើម្បីស្រុះស្រួលគ្នាវិញ តែក៏មិនខ្លាចនឹងទទួលស្គាល់ការពិតពេក ព្យាយាមអស់លទ្ធភាពហើយដែរ។

♒️ Aquarius (Jan 20 – Feb 18)

ដោយសារតែអ្នកបានតាំងចិត្តតាំងតែពីពេលរាប់អានគ្នាដំបូងមកម៉្លេះថា ថ្ងៃនេះគង់តែមកដល់ ហេតុនេះអ្នកអាចនឹងបានត្រៀមខ្លួនខ្លះៗមកហើយ សម្រាប់ពេលនេះ។ 

ជាពិសេសអ្នកអាចនឹងគិតថា មានរឿងសំខាន់ជាងនេះច្រើនណាស់ ដែលអ្នកគួរចំណាយពេលទៅខ្វល់ខ្វាយជាមួយ។

♓️ Pisces (Feb 19 – Mar 20)

ដោយសារតែអ្នកជាប្រភេទមនុស្សដែលតែងតែយល់ពីអារម្មណ៍អ្នកដទៃបានយ៉ាងច្បាស់នោះ ការបែកបាក់គ្នាមិនមែនជារឿងងាយស្រួលសម្រាប់អ្នកនោះទេ។ ព្រោះតែគិតថាអ្នកជុំវិញខ្លួន មានបញ្ហាច្រើនណាស់ ដែលពួកគេត្រូវដោះស្រាយ ហេតុនេះអ្នកអាចនឹងមិនសុំអោយគេជួយ ហើយមកសម្ងំកើតទុក្ខតែម្នាក់ឯង។

ប្រភព: womanworking 

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T