កម្ពុជា៖ នាមុននេះបន្តិច ក្លិប បឹងកេត បានប្រកាសជាផ្លូវការ អំពីបញ្ហារបួសរបស់កីឡាករ ចាន់ វឌ្ឍនាកា ដោយលទ្ធផលតេស្តបានបង្ហាញថា រូបគេបានរងរបួសដាច់សរសៃជង្គង់ខាងស្តាំ (ACL)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ របួសនេះបានកើតឡើងក្នុងការប្រកួតទល់នឹង ក្លិបវិសាខា នៃពានរង្វាន់ Prince Beer Pre-Season Cup ដែលរូបគេត្រូវបានប្តូរសែងចេញពីទីលាននៅក្នុងនាទីទី៣០ និង បានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។
ក្រោយទៅដល់មន្ទីរពេទ្យ វឌ្ឍនាកា ក៏បានធ្វើតេស្ត MRI ហើយ លទ្ធផលពេលនេះ គឺ ចេញមកហើយដោយ រូបគេបានដាច់សរសៃជង្គង់ដែលជាបញ្ហារបួសកីឡាករបាល់ទាត់ទាំងអស់នៅជុំវិញពិភពលោកមិនចង់ជួប ដោយសារតែបញ្ហារបួសដាច់សរសៃជង្គង់នេះ ទាមទារឲ្យស្ថិតនៅក្រៅទីលានរយៈពេល ក្រោយឆ្លងកាត់ការវះកាត់ ព្រមទាំងត្រូវការឲ្យយើងតមអាហារ និង ធ្វើតាមវេជ្ជបណ្ឌិតគ្រប់ជ្រុងជ្រោយតែម្តង។ វឌ្ឍនាកា នឹងធ្វើការវះកាត់របួសមួយនេះនៅសប្តាហ៍ក្រោយ។
ប្រភព៖ Boeung Ket Football Club