កំពូលតារានិករទាំង ៦ ដែលតែងគិតថា ខ្លួនមានអំនាចលើសគេឯង! - Khmerload

កំពូលតារានិករទាំង ៦ ដែលតែងគិតថា ខ្លួនមានអំនាចលើសគេឯង!

https://s9.kh1.co/51/51a4098990e3e758b29a5d7675b82b38d200a955.jpeg
យុវវ័យ
 27-Jan-2022 3pm · 4 months ago

តោះមកស្គាល់តារានិរទាំង ៦ ដែលគិតថាពួកគេមានអំណាចគ្រប់គ្រាន់ សម្រាប់ពិភពលោក ដើម្បីវិលជុំវិញពួកគេ!

យល់ដឹង៖ ខណៈពេលដែលជីវិតយើងម្នាក់ៗ មានភាពសប្បាយដូចជាពិធីជប់លៀង គឺជារឿងដ៏អស្ចារ្យមួយ ប៉ុន្តែនៅតែមានតារានិករមួយចំនួន គិតថាពិភពលោក វិលជុំវិញពួកគេឥឡូវនេះ។ 

វាមិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែនៅពេលដែលមនុស្សគិតតែពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន គឺមិនល្អឡើយ នោះហើយជាពេលដែលបញ្ហាកើតឡើង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ ខាងក្រោមនេះជាតារានិករទាំង  ដែលគិតថាពិភពលោក តែងវិលជុំវិញពួកគេជានិច្ច ៖

១. CAPRICORN ♑️ 

Capricorns មិនមានអ្វីបញ្ជាក់ច្រើនទេ។ ពួកគេ​គិត​ថា​ពួកគេ​ល្អ​ឥត​ខ្ចោះ​ទៅហើយ។ ជាមួយនឹងអាកប្បកិរិយាបែបនេះ មិនមែនគ្រប់គ្នាអាចទិញអ្វី ដែលពួកគេនិយាយនោះទេ។ ពួកគេដឹងពីការពិតនេះ ប៉ុន្តែនៅតែជាម្ចាស់ការពិត ដូចជាអ្នកជំនាញ។ ពួកគេគិតថាពិភពលោក គឺជាពិភពរបស់ពួកគេ ហើយពួកគេអាចយករបស់ទាំងនោះបាន ទោះបីជាវាមិនមែនជារបស់ពួកគេក៏ដោយ។ 

២. VIRGO ♍️ 

Virgos មានមតិច្រើនណាស់។ ពួកគេជឿលើប្រធានបទជាក់លាក់។ ដូច្នេះ បើ​អ្នក​មិន​គោរព​តាម​គំនិត​របស់​ពួកគេ​ នោះពួកគេអាច​បំផ្លាញ​អ្នក​បាន​​។ 

ពួកគេចូលចិត្តការយកចិត្តទុកដាក់ ហើយអាចធ្វើអ្វីបានសម្រាប់គំនិតរបស់ពួកគេ។ ពួកគេ​មិន​សុំ​ច្រើន​ទេ ប៉ុន្តែ​ពេល​ពូកគេ​ធ្វើអ្វី ពួកគេ​រំពឹង​ថា ​អ្នក​នឹង​ធ្វើ​តាម។

រូបតំនាង
រូបតំនាង

៣. LEO ♌️ 

ការ​មាន Leo ក្នុង​បញ្ជី​នេះ​មិន​មែន​ជា​ រឿង​ភ្ញាក់​ផ្អើល​ទៀត​ទេ។ ពួកគេរំពឹងថានឹងទទួលបាន ការសរសើរ ការយកចិត្តទុកដាក់ ការគោរពពីមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ ហើយពួកគេជឿជាក់យ៉ាងមុតមាំថា ពួកគេមានសិទ្ធិទទួលបានជីវិតដ៏សម្បូរបែប និងការគោរពទាំងនោះ។ Leo ជាអ្នកដែលគិត​ពី​ខ្លួន​ឯង​ខ្ពស់ ហើយ​គេ​គិត​ថា​ខ្លួន​មាន​សិទ្ធិ​ឡើង​គ្រង​រាជ្យបាន។

៤. ARIES ♈️ 

មិនត្រឹមតែ Aries គឺជាតារានិករដែលមានសិទ្ធិអំណាចនោះទេ ពួកគេរំពឹងថាអ្នកនឹងដឹងអំពីវា។ ពួកគេដឹងថា ពួកគេត្រូវការចំណាប់អារម្មណ៍ច្រើន ហើយ Aries ច្បាស់ជា ជាម្ចាស់លើការពិតនោះ។ 

ពួកគេបានឈានជើងឡើង ហើយរំពឹងថាអ្នកផ្សេងទៀតនឹងជួបពួកគេនៅទីនោះ។

រូបតំនាង
រូបតំនាង

៥. GEMINI ♊️ 

Geminis មានសិទ្ធិ ហើយអ្នកនឹងមិនអាចការបដិសេធបានទេ។ ពួកគេគ្រាន់តែមានអារម្មណ៍ថា ពួកគេខ្ពស់ជាងអ្នកផ្សេងទៀត ដោយគ្មានហេតុផលច្បាស់លាស់ ទាល់តែសោះ។ វាមិនមែនបានន័យថា ពួកគេបានធ្វើអ្វី ដែលមិនធម្មតា នៅក្នុងជីវិតនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បញ្ហានេះ បានធ្វើឲ្យពួកគេ មានអារម្មណ៍ថាឯកោ នៅពេលខ្លះ។

៦. SAGITTARIUS ♐️ 

ជាមួយនឹងក្រុមនៃមនុស្ស ដ៏មានអំណាច Sagittarius នៅតែជាបុគ្គលដ៏អស្ចារ្យ មួយផ្សេងទៀតនៃរាសីចក្រ។ តារានិករនេះមិនអត់ធ្មត់ ចំពោះអ្វីដែលមិនធ្វើតាមពួកគេ និងតម្លៃរបស់ពួកគេ។ ពួកគេស្រលាញ់សេរីភាព ហើយមិនថាអ្នកដទៃគិតយ៉ាងណានោះទេ ពួកគេមានអារម្មណ៍ថា ពួកគេមានសិទ្ធិរស់នៅដោយសេរី ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដែលត្រូវការ ដើម្បីទទួលបានអំណាចទាំងនោះ។

ប្រភព: pinkvilla

Tharith Moliny
L.N

អត្ថបទទាក់ទង