អាយដលដល់ថ្នាក់ហ្នឹង? តារាលំដាប់ A ដូច Angelababy មិនកក់សក់ច្រើនថ្ងៃ

//s9.kh1.co/f9/f95716f8b5ae8a9d779070924c918dababe72b18.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

បានដឹងហើយ ពិតជាធ្វើឲ្យហ្វេនៗ នឹកស្មានមិនដល់ បន្ទាប់ពី តារាស្រីលំដាប់ A Angelababy បង្ហើបថាខ្លួន ធ្លាប់មិនសម្អាតសក់ក្នុងរយៈពេល ៥ ថ្ងៃ

ចិន៖ ក្នុង​នាម​ជាសិល្បករ​ដ៏ល្បី តារាប្រុសស្រីជាច្រើនតែង​តែ​ រក្សា​រូបភាព​របស់​ពួកគេ​ជានិច្ច ដោយ​ព្យាយាម​ មិន​ឱ្យ​មានព័ត៌មាន​លម្អិត​តូចតាច​ណាមួយ មកបំផ្លាញ​ទិដ្ឋភាព​រួមនោះទេ។ ជាពិសេស នៅក្នុងពេលចូលរួមកម្មវិធីធំៗ ខណៈដែលពួកគេត្រូវបានយកចិត្តទុកដាក់នោះ ដូច្នេះ ត្រូវតែមានការរៀបចំខ្លួនយ៉ាងប្រុងប្រយ័ត្ន ទាំងការតុបតែងខ្លួន សម្លៀកបំពាក់ ក៏ដូចជាធ្វើអនាម័យផ្ទាល់ខ្លួន ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ ស្រាប់តែមានប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយ ជាមួយនឹងការចែករំលែកបទសម្ភាសន៍ អំពីអាថ៌កំបាំងរបស់ តារាស្រី Angelababy នៅក្នុងពេលថតកម្មវិធីមួយកាលពីពេលកន្លងទៅ។

ក្នុងនោះដែរ តារាស្រីរូបនេះ ហាក់មិនស្ទាក់ស្ទើរ ក្នុងការនិយាយថា កាលពី ២ ថ្ងៃមុន នាងបានចូលរួមក្នុងកម្មវិធីមួយ ដែលទាក់ទងនឹងការជិះស្គី ដោយក្នុងរយៈពេល ៥ ថ្ងៃនៃការថត នាងមិនបានកក់សក់របស់ខ្លួនឡើយ សូម្បីតែមានពេលមួយថ្ងៃ នាងមិនបានទាំងលាងមុខរបស់ខ្លួន ទៀតផង ហើយ ព័ត៌មាន​មួយនេះ ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន ពិតជាមិន​នឹក​ស្មាន​ថា ​តារា​ក្នុង​បញ្ជី A រូបនេះ​ មើលទៅដូចជាមាន​ភាព​កខ្វក់​ខ្លាំងណាស់។

ម៉្យាងវិញទៀត ដោយសារតែបែបនេះ អ្នកនិយមលេងអ៊ីនធឺណេតមួយចំនួន បានងាកទៅមើល កិច្ចសម្ភាសន៍ចាស់ៗ របស់ Angelababy ហើយបានដឹងថា ធ្លាប់មានពេលម្ដង ដែលនាងគ្រាន់តែនៅផ្ទះ មិនបានចេញទៅជួបអ្នកដ៏ទៃទេនោះ ក្នុងរយៈពេល ៥ ថ្ងៃ នាងក៏មិនបានកក់សក់ដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T