មកស្គាល់តារានិករទាំង ៦ ដែលគ្មាននរណាអាចគ្រប់គ្រងបាន!

//s9.kh1.co/63/63e3ff67f34b0f2c77cde86eb56937800eeef021.jpeg
យុវវ័យ

 ២៦-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

តោះមកស្វែងយល់ថា តារានិករណាមួយ ដែលមិនអាចទ្រាំទ្របាន ចំពោះការគ្រប់គ្រងរបស់អ្នកដ៏ទៃ!

យល់ដឹង៖ តារានិកររបស់យើង ជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើបុគ្គលិកលក្ខណៈរបស់យើង។ របៀបដែលយើងដោះស្រាយ ប្រតិកម្ម និងធ្វើសកម្មភាព គឺត្រូវសម្រេច ដោយអំណាចនៃតារានិករដែលយើងមាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សម្នាក់ៗមានភាពខុសប្លែកគ្នា នៅក្នុងទិដ្ឋភាពផ្ទាល់ខ្លួនរបស់ខ្លួន។ ហើយក្នុងនោះ ក៏មានក្រុមមនុស្សមួយចំនួន ដែលមិនអាចគ្រប់គ្រងបានដោយនរណាម្នាក់។ 

ខាងក្រោមនឹងនេះនឹងបង្ហាញពី តារានិករទាំង  ដែលគ្មាននរណាអាចគ្រប់គ្រងបាន!

♈️ Aries (ថ្ងៃទី 21 ខែមីនា - ថ្ងៃទី 19 ខែមេសា)

Aries មិនអាចទទួលឥទ្ធិពលពីអ្នកដ៏ទៃបានទេ ទោះជាគេដោះស្រាយយោបល់របស់អ្នក បានល្អប៉ុណ្ណាក៏ដោយ។ ពួកគេគឺជាបុគ្គលិកលក្ខណៈ ដែលមានភាពក្បាលរឹងខ្លាំង ហើយតែងតែស្វែងរកផ្លូវចេញដោយខ្លួនឯង។ ពួកគេមិនមែនជាមនុស្សល្ងង់ ឬមនុស្សក្បាលទទេឡើយ។

ពួកគេឆ្លាតណាស់។

♊️ Gemini (ថ្ងៃទី 21 ខែឧសភា - ថ្ងៃទី 20 ខែមិថុនា)

មនុស្ស Gemini មានភាពអាថ៌កំបាំងបន្តិច។ គេមិននិយាយច្រើន ឬរក្សាគំនិតរបស់ខ្លួនទេ គឺតែងតែជៀសវាងការនិយាយ និងលាតត្រដាងផែនការរបស់ពួកគេ។ 

Gemini មានការរក្សាខ្លួនឯង ឲ្យរឹងមាំបំផុត។ ពួកគេតែងធ្វើឲ្យមនុស្សងឿងឆ្ងល់ថា មានអ្វីកើតឡើងក្នុងចិត្តរបស់ពួកគេ។

ដូចនេះ ពួកគេមិនអនុញ្ញាត ឲ្យអ្នកដទៃគ្រប់គ្រងពួកគេទេ។

រូបតំនាង
រូបតំនាង

♎️ Libra (ថ្ងៃទី 23 ខែកញ្ញា - ថ្ងៃទី 22 ខែតុលា)

Libra មិនដែលចុះចាញ់ នឹងការចង់បាន របស់នរណាម្នាក់ឡើយ។ ពួកគេចូលចិត្តដំណើរការ ដោយខ្លួនឯង ហើយរស់នៅក្នុងភាពឯកោ។ 

ពួកគេជឿជាក់លើខ្លួនឯងថា ខ្លួនឯងគ្រប់គ្រាន់ និងពឹងពាក់លើខ្លួនឯងបាន។ ពួកគេរក្សាជីវិតផ្ទាល់ខ្លួនរបស់ពួកគេ យ៉ាងឯកជនបំផុត។

♏️ Scorpio (ថ្ងៃទី ២៣ ខែតុលា - ថ្ងៃទី ២១ ខែវិច្ឆិកា)

Scorpios គឺជាមនុស្ស ដែលមានឧបាយកលមួយរូប។ ពួកគេមិនអាច ឲ្យនរណាបោកបញ្ឆោតបានទេ ទោះបីជាអ្នកឆ្លាតប៉ុណ្ណាក៏ដោយ ល្បែងចិត្តសាស្រ្តរបស់ពួកគេ ស្ថិតនៅក្នុងចំណុចពិសេស ហើយពួកគេដឹងពីផលវិបាក នៃចលនារបស់ពួកគេ។ 

ពួកគេមានព្រំដែនកំណត់  និងមិនអនុញ្ញាត ឲ្យអ្នកណារុញពួកគេហួសពីនោះឡើយ។

រូបតំនាង
រូបតំនាង

♑️ Capricorn (ថ្ងៃទី ២២ ខែធ្នូ - ថ្ងៃទី ១៩ ខែមករា)

Capricorn នឹងព្យាយាមផ្គាប់ចិត្តអ្នក ប៉ុន្តែនឹងមិនចុះចូលនឹងសកម្មភាពរបស់អ្នកឡើយ។ ពួកគេមានការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ហើយអ្នកពិតជាមិនអាចបញ្ចុះបញ្ចូលពួកគេបានទេ។ ក្នុងនាមជាតារានិករដែលឆ្លាតម្នាក់ អ្នកមិនអាចបោកបញ្ឆោតពួកគេបានឡើយ។ ពួកគេតែងតែយកចិត្តទុកដាក់ ដើម្បីដឹងពីអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួន។

♐️ Sagittarius (ថ្ងៃទី 22 ខែវិច្ឆិកា - ថ្ងៃទី 21 ខែធ្នូ)

ដោយមានភាពស្មោះត្រង់ ក្នុងដំនើរជីវិតរបស់ពួកគេ និងឆ្ពោះទៅមុខ ក្នុងអាកប្បកិរិយារបស់ពួកគេ។ 

Sagittarius នៅតែជាមនុស្សដែលមិនអាចគ្រប់គ្រងបាន។ ពួកគេអាចនឹងស្តាប់អ្នក ប៉ុន្តែពួកគេនឹងមិនប្រកាន់ខ្ជាប់ នូវអ្វីដែលអ្នកនិយាយនោះទេ។ 

ពួកគេមានចរិតដ៏ខ្លាំងក្លា ដែលមិនអាចគ្រប់គ្រងបាន។

ប្រភព: indiatvnews.com

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T