យល់ដឹង៖ អ្នកប្រហែលជាគិតថា មនុស្សប្រុសទាំងអស់ចង់បានរឿង តែមួយ ចេញពីទំនាក់ទំនង គឺស្នេហា ប៉ុន្តែសម្រាប់មនុស្សប្រុសទាំងអស់ រឿងមួយនេះមិនដូចគ្នាទេ។ នៅមានចំនុចជាច្រើន ដែលគាត់ពិតជាចង់បានពីស្រ្តីដែលជាដៃគូ ដែលអ្នកមិនដឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះនឹងបង្ហាញពី អ្វីដែលតារានិករប្រុសៗ ឲ្យតម្លៃខ្លាំងទៅលើស្រ្តី ខ្លាំងជាងភាពស្និទ្ធស្នាល ៖
♈️ Aries (Mar 21 – Apr 19)
បុរស Aries ឲ្យតម្លៃទៅលើចំណង់ចំណូលចិត្ត និងតម្រូវការសម្រាប់ជីវិត។
ពួកគេត្រូវបានទាក់ទាញយ៉ាងខ្លាំង ចំពោះស្ត្រីដែលមានកម្លាំងគ្រប់គ្រាន់ ក្នុងការទៅរកភាពជោគជ័យ ប៉ុន្តែទោះជាយ៉ាងណា ក៏យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអ្វីដែលពួកគេកំពុងធ្វើ។
♉️ Taurus (Apr 20 – May 20)
បុរស Taurus ឲ្យតម្លៃលើភាពស្មោះត្រង់ ជាងអ្វីៗផ្សេងទៀតទាំងអស់។ គាត់ត្រូវតែមានអារម្មណ៍សុវត្ថិភាព ជាមួយដៃគូរបស់គាត់ព្រោះអ្វីដែល Taureans ភាគច្រើនគឺមានស្ថេរភាព នៅក្នុងទំនាក់ទំនង ភាពស្មោះត្រង់ និងការជឿជាក់គ្នា។
♊️ Gemini (May 21 – Jun 20)
បុរស Gemini ផ្តល់តម្លៃដល់ស្ត្រី ដែលអាចស្វែងរកតុល្យភាព រវាងការចង់មានពេលវេលាល្អ និងការដឹង ថាពេលណត្រូវកាត់បន្ថយ។ ពួកគេត្រូវការស្ត្រីម្នាក់ ដែលអាចជួយពួកគេ ស្វែងរកការសម្របសម្រួលមួយ នៅក្នុងផ្លូវជីវិតរបស់ពួកគេ។
♋️ Cancer (Jun 21 – Jul 22)
ប្រសិនបើអ្នកស្រលាញ់បុរស Cancer អ្នកត្រូវដឹងថាគាត់មានអារម្មណ៍គ្រប់យ៉ាង យ៉ាងជ្រាលជ្រៅ ចំពោះទំនាក់ទំនង។ បុរសប្រភេទនេះត្រូវការមនុស្ស ដែលគាត់អាចពឹងពាក់លើបាន ហើយធ្វើឲ្យគាត់មានអារម្មណ៍សុខស្រួល ក្នុងការបើកចំហជាមួយ។
♌️ Leo (Jul 23 – Aug 22)
បុរស Leo មានភាពល្បីល្បាញ ដោយសារតែមានបេះដូងដ៏កក់ក្តៅ។ ពួកគេត្រូវបានគេស្គាល់ផងដែរ ដោយសារភាពស្មោះត្រង់យ៉ាងខ្លាំង នោះហើយជាមូលហេតុ ដែលពួកគេផ្តល់តម្លៃដល់ស្ត្រីដែលស្វាគមន៍គាត់ និងគួរឲ្យទុកចិត្ត ជាងអ្វីទាំងអស់។
♍️ Virgo (Aug 23 – Sep 22)
Virgos រកមើលស្ត្រីណាដែលមានការគិតច្បាស់លាស់ ឆ្លាត និងពូកែផងដែរ។ ពួកគេត្រូវការនរណាម្នាក់ ដែលមើលឃើញតម្លៃ ក្នុងការគិត ដោយសមហេតុផល ប៉ុន្តែក៏មានឧត្តមគតិបន្តិចដែរ (គ្រាន់តែធ្វើឲ្យពួកគេមានតុល្យភាព)។
♎️ Libra (Sep 23 – Oct 22)
មនុស្សប្រភេទនេះ ឲ្យតម្លៃទៅលើភាពវៃឆ្លាត និងតុល្យភាព ក្នុងទំនាក់ទំនង។ គាត់ចង់បាននារី ដែលអាចមើលឃើញភាគីទាំងសងខាង នៃស្ថានភាពមួយ ហើយប្រើហេតុផលច្បាស់លាស់ ដើម្បីឈានទៅដល់ការសម្របសម្រួលមួយចំនួន មិនថាទាំងក្នុង ឬក្រៅទំនាក់ទំនងស្នេហានោះទេ។
♏️ Scorpio (Oct 23 – Nov 21)
បុរស Scorpio ឲ្យតម្លៃលើការជឿទុកចិត្ត លើសពីអ្វីៗទាំងអស់។ ពួកគេត្រូវមានអារម្មណ៍ថា មានសុវត្ថិភាពជាមួយដៃគូរបស់ពួកគេ ដើម្បីឲ្យពួកគេមានអារម្មណ៍ថា ពួកគេអាចក្លាយជាខ្លួនពួកគេបានយ៉ាងពេញលេញ ហើយវាតែងតែកើតឡើង មុនពេលភាពស្និទ្ធស្នាល។
♐️ Sagittarius (Nov 22 – Dec 21)
ដូចស្ត្រី Sagittarius ដែរ បុរស Sagittarius ត្រូវការដៃគូ ដែលមានចិត្តគំនិតបើកចំហខ្លាំង ចំពោះគ្នាទៅរិញទៅមក។ ពួកគេពេញចិត្តចំពោះវា នៅពេលដែលស្ត្រីដែលជាដៃគូ មានភាពងាយស្រួល ក្នុងការទទួលយក និងមានឆន្ទៈ ក្នុងការស្វែងរកអ្វីថ្មីៗ ជូនទំនាក់ទំនងជានិច្ច។
♑️ Capricorn (Dec 22 – Jan 19)
បុរស Capricorn គឺជាមនុស្សដែលមានការខិតខំ និងឧស្សាហ៍ព្យាយាមបំផុត សូម្បីតែភាពស្និទ្ធស្នាល ជាងនេះទៅទៀត ពួកគេឲ្យតម្លៃទៅលើស្ត្រីដែលជំរុញទឹកចិត្តម្នាក់ និងជាមនុស្សដែលមានគោលដៅច្បាស់លាស់ និងព្យាយាមយ៉ាងសកម្ម ដើម្បីដេញតាមពួកគេ។
♒️ Aquarius (Jan 20 – Feb 18)
ភាពឯករាជ្យ គឺជាអ្វីដែលបុរស Aquarius ឲ្យតម្លៃជាងអ្វីទាំងអស់។ គាត់ស្វែងរកនារីដែលគោរពព្រំដែនរបស់គាត់ ហើយគាត់ក៏នឹងធ្វើដូចគ្នា ចំពោះនាងដែរ។
ខណៈពេលដែលគាត់យល់ថា គូស្នេហ៍ធ្វើរឿងគ្រប់យ៉ាងភាគច្រើនជាមួយគ្នា គាត់ចូលចិត្តនៅម្នាក់ឯង (ឬយ៉ាងហោចណាស់ មានសេរីភាពក្នុងការដកថយ ដោយមិននៅជាមួយគ្នាគ្រប់ពេលវេលា)។
♓️ Pisces (Feb 19 – Mar 20)
មនុស្សប្រភេទនេះ ឲ្យតម្លៃលើសេចក្ដីសប្បុរសជាងអ្វីៗទាំងអស់។ គាត់ស្វែងរកនារីម្នាក់ ដែលត្រូវនឹងអារម្មណ៍ខ្លួនឯង ក៏ដូចជាមនុស្សជុំវិញខ្លួនគាត់។ គាត់ចង់នៅជាមួយមនុស្សណា ដែលមានចិត្តមេត្តាដូចជាគាត់ដែរ។
ប្រភព: womenworking