បរទេស៖ ភស្ដុតាងនៃសត្វអូដ្ឋកូនកាត់បុរាណ ត្រូវបានរកឃើញដោយបុរាណវិទូដែលកំពុងធ្វើការជួសជុលប្រាសាទមួយ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលរងការខូចខាតដោយក្រុមអាយស៊ីស។ ប្រាសាទ Allat ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី២ នៃគ.ស. មានទីតាំងនៅទីក្រុង Hatra ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
នៅពេលដែលវាធ្លាប់ជាទីក្រុងដ៏ធំមួយ វាបានបម្រើការជារាជធានីនៃព្រះរាជាណាចក្រ Hatra។ សំណល់បាក់បែកនៃទីក្រុងបុរាណនេះ ត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយមនុស្សមួយចំនួន ចន្លោះឆ្នាំ២០១៥ និង២០១៧។ មុនពេលនោះ ប្រាសាទក៏ទទួលរងនូវការមិនយកចិត្តទុកដាក់ អស់ជាច្រើនទសវត្សរ៍ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងអំឡុងពេលនៃការស្ដារឡើងវិញ បន្ទាប់ពីការខូចខាតនាពេលថ្មីៗនេះ អ្នកស្រាវជ្រាវបានតាមដានអ្វីមួយ ដែលមិននឹកស្មានដល់ នៅផ្ដែរខាងលើនៃទ្វារប្រាសាទ Allat។ រូបចម្លាក់ថ្មផ្ដេកមួយនេះបានបង្ហាញពីសត្វអូដ្ឋកូនកាត់ ដែលបានមកពីការឆ្លងកាត់ពូជពីរផ្សេងគ្នា។ ការពិពណ៌នាអំពីសត្វអូដ្ឋទាំងនេះបានជួយអ្នកស្រាវជ្រាវ ឲ្យយល់កាន់តែច្បាស់អំពីទីក្រុង Hatra បុរាណ ដែលជាអាណាចក្រជិតខាងតូចមួយនៃចក្រភពរ៉ូម និងចក្រភព Parthian ទោះបីអ្នកជិតខាងទាំងនោះតែងតែបង្កជាអរិភាព (សត្រូវ) ជាជាងមិត្តភាពក៏ដោយ។
ស្នាដៃសិល្បៈនេះក៏បន្ថែមលើភស្ដុតាង ដែលបង្ហាញអ្នកស្រាវជ្រាវថា តើពេលណានិងទីណាដែលកូនកាត់អូដ្ឋត្រូវបានគេបង្កាត់ពូជ។ កាលពីមុន អ្នកស្រាវជ្រាវជឿថា ប្រភេទអូដ្ឋផ្សេងៗគ្នាត្រូវបានបង្កាត់ពូជជាចម្បង នៅក្នុងអាណាចក្រដែលកំពុងរីកដុះដាល។ ការរកឃើញចុងក្រោយនេះបង្ហាញថា ការអនុវត្តបែបនេះកាន់តែមានច្រើន។
លោក Massimo Vidale សហការីសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Università degli Studi di Padova ក្នុងប្រទេសអ៊ីតាលីបាននិយាយថា៖ «រូបភាពនេះហាក់ដូចជាបង្ហាញពីសារច្បាស់លាស់មួយ ដែលជាការចូលរួមដោយផ្ទាល់របស់សេ្ដច ក្នុងការចិញ្ចឹមសត្វអូដ្ឋ ការគ្រប់គ្រង និងការបង្កាត់ពូជ»៕
ប្រភព: CNN