លោន Robinson ថា ម្នាក់នេះបង្ហាញការលេងលេចធ្លោជាងគេក្រោមការដឹកនាំរបស់លោក Rangnick

//s9.kh1.co/2a/2ab2191d5a136e445777710d7b26f5af0fc54eb5.jpg
កីទ្បា

 ២៦-មករា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

លោក Paul Robinson សរសើរពីការលេងរបស់ Dalot

អង់គ្លេស៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក Paul Robinson បានសាទរកីឡាករ Diogo Dalot ចំពោះការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់គេក្រោមការដឹកនាំរបស់លោក Ralf Rangnick

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Paul Robinson
  លោក Paul Robinson

ជាការពិតណាស់ ចាប់តាំងពីការមកដល់របស់លោក Rangnick យើងសង្កេតឃើញថា កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើ តែងតែក្រសោបបាននូវឱកាសបង្ហាញជម្រើស១១នាក់ដំបូង ខុសពីការពេលដែលលោក Ole Gunnar Solskjaer ដឹកនាំដែលរូបគេតែងតែអង្គុយនៅកៅអីបម្រុង។

  កីឡាករ Diogo Dalot
  កីឡាករ Diogo Dalot

លោក Robinson បាននិយាយថា៖

Dalot ពិតជាអស្ចារ្យណាស់នៅក្នុងការប្រកួតទល់នឹង West Ham។ គាត់ គឺ​ជា​គុណសម្បត្តិ​ដ៏​ធំ​មួយ​សម្រាប់​ Man Utd ​នៅ​ពេល​នេះ។ គាត់មើលទៅគ្មាននរណាម្នាក់អាចដណ្តើមកន្លែងគាត់បានឡើយ គាត់ជាកីឡាករផ្សេងមួយទៀតដែលខុសពីមុន។ វាធ្វើឱ្យអ្នកឆ្ងល់ថាហេតុអ្វីបានជាគាត់មិនសូវបង្ហាញខ្លួនក្រោមការដឹកនាំរបស់លោក Solskjaer៕

  លោក Paul Robinson
  កីឡាករ Diogo Dalot
  កីឡាករ Diogo Dalot

ប្រភព sportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T