កម្សាន្ត៖ ថ្មីៗនេះ មហាជនមានការចាប់អារម្មណ៍ជាខ្លាំងទៅលើ តារាសម្ដែងប្រុសរាងមាំ Wi Hajoon ដែលលោកមានរូបរាងសង្ហាទាក់ទាញក្នុងឈុតសិស្សសាលា។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ តារាប្រុសរូបនេះ មានអាយុ៣១ឆ្នាំទៅហើយ នៅតែសង្ហាដូចសិស្សវិទ្យាល័យអញ្ចឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទន្ទឹមនឹងនោះ អ្នកលេងបណ្ដាញសង្គម កំពុងតែ វក់វង្វេង នឹងរូបរាង និង មុខមាត់ដ៏សង្ហារបស់ Wi Hajoon នៅពេលដែលលោកស្លៀកសម្លៀកបំពាក់សិស្សសាលា។ ជាពិសេស តារាប្រុសនេះ ពាក់ឈុតសិស្សអង្គុយលើជណ្ដើរ ធ្វើទឹកមុខគួរឲ្យស្រលាញ់កាន់តែដូច សិស្សសាលា មែនទែន។

ម៉្យាងទៀត នៅក្នុងរូបនោះ Wi Hajoon ហាក់ដូចជាកំពុងតែថតខ្សែភាពយន្ដថ្មី ដែលធ្វើឲ្យហ្វេនៗរំភើបនិងទន្ទឹងរងចាំតាមដានរឿងថ្មីរបស់លោកផងដែរ។ គួរបញ្ជាក់ផងដែរថា តារាសម្ដែងរូបនេះ ទទួលបានប្រជាប្រិយភាពកាន់តែខ្ពស់ក្នុងរឿង Squid Game និង រឿង Bad and Crazy ៕

ប្រភព៖ KStarLive


