ចប់ហេីយ រកឃើញបង្គាចាក់ចាហួយជាង១តោន នៅកំពត នាំចូលពីវៀតណាម

//s9.kh1.co/e8/e888e0b3fd28950d1bcdb3f1ccdf1aefb5d9e7a4.jpg
សង្គម

 ២៣-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

កម្លាំងសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តកំពត បានធ្វើការបន្តរកឃើញបង្គាចាក់បញ្ចូលចាហួយ ដែលអាចបង្កផលប៉ះពាល់ដល់អ្នកបរិភោគ។

កំពត៖ នាពេលប៉ុន្មានថ្ងៃមុននេះ កម្លាំងសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តកំពត បានធ្វើការបន្តរកឃើញបង្គាចាក់បញ្ចូលចាហួយ(សារធាតុ CMC) ចំនួន ១ ៤៨៤គីឡូក្រាមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ យោងតាមការចេញផ្សាយព័ត៌មានរបស់ ក.ប.ប ចំនួនបង្គាចាក់បញ្ចូលចាហួយដែលមានចំនួនច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង១តោនខាងលើនេះ ត្រូវបានមន្ត្រីក.ប.បប្រចាំខេត្តកំពត និងមានទាំងកម្លាំងសមត្ថកិច្ច ស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រខាងលើ នៅឯចំណុចព្រំដែនខេត្តកំពត ដែលជាព្រំដែនរវាងកម្ពុជា និងវៀតណាម ។ 

គោលបំណងគឺដើម្បីទប់ស្កាត់ទំនិញដែលមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិចិន និងវៀតណាមខាងមុខ។ លទ្ធផលគឺមន្រ្តីជំនាញបានស្ទាក់ និងឃាត់រថយន្តកូរ៉េមួយគ្រឿងដោយរកឃើញ បង្គាចំនួន ១តោន និង៤៨៤គីឡូក្រាមដែលមានសារធាតុ​ CMC (ចាហ៊ួយ)​ គីមីហាមឃាត់។ មន្រ្តីជំនាញបានធ្វើការដកហូតមកកម្ទេចចោលភ្លាមៗ និងម្ចាស់ទំនិញត្រូវរងពិន័យពីមន្រ្តីជំនាញផងដែរ៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពត្រួតពិនិត្យរបស់មន្ត្រីប៉ូលីស
សកម្មភាពត្រួតពិនិត្យរបស់មន្ត្រីប៉ូលីស
សកម្មភាពត្រួតពិនិត្យរបស់មន្ត្រីប៉ូលីស
សកម្មភាពត្រួតពិនិត្យរបស់មន្ត្រីប៉ូលីស
បំផ្លាញបង្គារដែលចាក់ចាហួយចូល
បំផ្លាញបង្គារដែលចាក់ចាហួយចូល
បំផ្លាញបង្គារដែលចាក់ចាហួយចូល
បំផ្លាញបង្គារដែលចាក់ចាហួយចូល
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T