លើកដំបូងបំផុត កូនឧទ្ធម្ភាគចក្ររបស់ណាសា ផ្អាកជើងហោះហើរ នៅលើភពមួយផ្សេងទៀត

//s9.kh1.co/72/722719194eff5edb88dcc5e112b70056947b00f6.jpg
បច្ចេកវិទ្យា

 ២៣-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ធូលីនៅក្នុងបរិយាកាសអាចកាត់បន្ថយបរិមាណពន្លឺព្រះអាទិត្យ ដែលផ្ដល់ទៅឲ្យបន្ទះសូឡា ដែលផ្ដល់ថាមពលសម្រាប់បេសកកម្ម ដូចជាកូនឧទ្ធម្ភាគចក្រ Ingenuity។

បរទេស៖​ ជាលើកដំបូងដែលមិនធ្លាប់មាន ការហោះហើរមួយត្រូវបានពន្យារ នៅលើភពមួយផ្សេងទៀត ដោយសារតែអាកាសធាតុមិនល្អ។ យោងតាមអង្គការណាសាបានឲ្យដឹងថា កូនឧទ្ធម្ភាគចក្រ Ingenuity ដែលត្រូវបានគ្រោងនឹងហោះហើរនៅលើផ្ទៃមេឃភពអង្គារ កាលពីថ្ងៃទី៥ ខែមករា បានលើកពេលទៅកាន់ថ្ងៃទី១៩វិញ ដោយសារព្យុះធូលីក្នុងតំបន់ដ៏ខ្លាំងមិនធម្មតាមួយ នៅលើភពនេះ។ ឥឡូវ ក្រុមការងាររំពឹងថា ការហោះហើរនេះនឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៣ ខែមករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលដែលភពអង្គារមានទំហំតូចជាង និងមានបរិយាកាសមិនសូវក្រាស់ជាងភពផែនដី ភពក្រហមនេះនៅតែជួបប្រទះនឹងការផ្លាស់ប្ដូររដូវនិងខ្យល់បក់ខ្លាំង ព្យុះធូលី និងពពកទឹកកក។ យានគោចរជុំវិញភពអង្គារ និងឧបករណ៍នៅលើបេសកកម្មដូចជាយាន Perseverance និងយានចុះចត InSight កំពុងជួយអ្នកវិទ្យាសាស្ត្រឲ្យយល់កាន់តែច្បាស់អំពីអាកាសធាតុ នៅលើភពអង្គារ ប៉ុន្តែដូចជាកត្តាមិនច្បាស់លាស់ដែលអ្នកឧតុនិយមជួបប្រទះនៅលើផែនដី ការព្យាករណ៍អាកាសធាតុនៅលើភពមួយផ្សេងទៀតគឺកាន់តែពិបាក។

នៅពេលដែលរដូវកាលផ្លាស់ប្ដូរ ដង់ស៊ីតេខ្យល់ឆ្លងកាត់វដ្ដឡើងចុះ នៅលើភពអង្គារ។ ដង់ស៊ីតេខ្យល់គឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ពីរ នៅពេលគេនិយាយអំពីការគណនាលក្ខខណ្ឌអំណោយផល សម្រាប់ការហោះហើរ នៅលើភពអង្គារ។ ល្បឿនខ្យល់គឺជាកត្តាមួយផ្សេងទៀតផងដែរ។ យាន Perseverance មានផ្ទុកឧបករណ៍អាកាសធាតុផ្ទាល់ខ្លួនផងដែរ​ ហៅថា MEDA ឬ Mars Environmental Dynamics Analyzer ដើម្បីជួយក្រុមការងាររបស់ណាសាគណនាដង់ស៊ីតេខ្យល់ និងវាស់ល្បឿនខ្យល់ក្នុងរយៈពេលមួយថ្ងៃ ក៏ដូចជារបៀបដែលពួកវាផ្លាស់ប្ដូរទៅតាមការវិវត្តនៃរដូវកាល។

ធូលីនៅក្នុងបរិយាកាសអាចកាត់បន្ថយបរិមាណពន្លឺព្រះអាទិត្យ ដែលផ្ដល់ទៅឲ្យបន្ទះសូឡា ដែលផ្ដល់ថាមពលសម្រាប់បេសកកម្ម ដូចជាកូនឧទ្ធម្ភាគចក្រ Ingenuity។ ធូលីដ៏សែនខ្ពស់នេះ ដែលត្រូវបានកម្ដៅដោយពន្លឺព្រះអាទិត្យ ក៏ធ្វើឲ្យបរិយាកាសក្ដៅ និងកាត់បន្ថយដង់ស៊ីតេខ្យល់ថែមទៀត៕

កូនឧទ្ធម្ភាគចក្រ Ingenuity
កូនឧទ្ធម្ភាគចក្រ Ingenuity
ព្យុះធូលីនៅលើភពអង្គារ ថតដោយយានគោចរ Reconnaissance
ព្យុះធូលីនៅលើភពអង្គារ ថតដោយយានគោចរ Reconnaissance

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T