លេចលឺដំណឹងល្ហៀងៗថា ទូរសព្ទ Pixel 6a របស់ Google នឹងបង្ហាញខ្លួន ក្នុងខែឧសភា

//s9.kh1.co/e3/e3d82af2058e17af79295beaff535d7f5352c5b8.jpg
បច្ចេកវិទ្យា

 ២៣-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

នេះនឹងធ្វើឲ្យវាបញ្ចេញលឿនជាង ឧបករណ៍ Pixel សេរ៊ី A ពីរម៉ូឌែលកន្លងមក។

បរទេស៖ គេបានលឺជាច្រើនអំពី Pixel 6a របស់ Google រួចមកហើយ ប៉ុន្តែវាហាក់បីដូចជាទូរសព្ទនេះ ត្រូវបានកំណត់ឲ្យបង្ហាញខ្លួនលឿនជាងម៉ូឌែលមុនៗ។ យោងតាមអ្នកបញ្ចេញព័ត៌មានបែកធ្លាយដ៏គួរឲ្យទុកចិត្ត បានបង្ហាញថា ទូរសព្ទ Pixel 6a របស់ Google នឹងប្រកាសបង្ហាញ នៅពេលណាមួយក្នុងខែឧសភា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមលោក Max Jambor ដែលជាប្រភពដែលអាចទុកចិត្តបាន បង្ហាញថា ទូរសព្ទ Pixel 6a ត្រូវបានកំណត់ឲ្យបង្ហាញខ្លួន នៅខែឧសភា ឆ្នាំ2022 ដោយធ្វើឲ្យវាបញ្ចេញលឿនជាង ឧបករណ៍ Pixel សេរ៊ី A ពីរម៉ូឌែលកន្លងមក។ Pixel 4a របស់ Google បានបង្ហាញខ្លួនដំបូង ក្នុងខែសីហា ឆ្នាំ2020 ដោយសារតែការពន្យារពេលទាក់ទងនឹងជំងឺរាតត្បាតសកល ហើយ Pixel 5a ក៏បញ្ចេញក្នុងកាលបរិច្ឆេទប្រហែលគ្នាដែរ។ យ៉ាងណាមិញ Google Pixel 3a ត្រូវបានប្រកាសបង្ហាញ នៅក្នុងខែឧសភា។

ទូរសព្ទ Google Pixel 6a ត្រូវបានគេរំពឹងថា នឹងមានការរចនាឡើងវិញ ហើយប្រើប្រាស់បន្ទះឈីប Google Tensor និងមានកាមេរ៉ាស្ទើរជាងម៉ូឌែលស្មាតហ្វូនកំពូលរបស់វា។ វាក៏ត្រូវបានគេរំពឹងផងដែរថា នឹងជាឧបករណ៍លំដាប់ថវិកាដំបូងគេរបស់ Google ដែលគ្មានរន្ធដោតកាស៕

រូបតំណាង Pixel 6a
រូបតំណាង Pixel 6a

ប្រភព: 9to5Google

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T