មានការរាយការណ៍ថា ទូរសព្ទ OnePlus 10R នឹងប្រើឈីប របស់ក្រុមហ៊ុន MediaTek វិញ

//s9.kh1.co/0d/0d9a1ca850c6fca3dc99686d3877295d362523f6.jpg
បច្ចេកវិទ្យា

 ២៣-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ការប្រើប្រាស់បន្ទះឈីប Dimensity ក៏អាចអនុញ្ញាតឲ្យ OnePlus លក់ 10R នៅក្នុងតម្លៃទាបជាង

បរទេស៖ កាលពីឆ្នាំមុន ក្រុមហ៊ុន OnePlus បានបញ្ចេញទូរសព្ទម៉ូឌែល "R" ទៅលើទូរសព្ទ OnePlus 9R។ ឧបករណ៍នេះស្ថិតនៅកម្រិតក្រោមទូរសព្ទ OnePlus 9 ហើយមានការចែកចាយមានកំណត់ នៅក្នុងប្រទេសចិននិងឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពចេញពីគេហទំព័រ Android Central ដែលគួរឲ្យទុកចិត្ត បានបង្ហាញពីព័ត៌មានមួយចំនួនអំពី OnePlus 10R។ ប្រហែលជា លក្ខណៈសម្បត្តិសំខាន់បំផុតដែលបង្ហាញដោយប្រភពនេះ គឺថា OnePlus 10R នឹងបំពាក់ឈីប Dimensity 9000 របស់ក្រុមហ៊ុន MediaTek។ ក្រុមហ៊ុន MediaTek មានចំណែកទីផ្សារពិភពលោកធំជាងគេ ក្នុងចំណោមអ្នកលក់បន្ទះឈីប ហើយ Dimensity 9000 គឺជាឈីបកំពូលរបស់ខ្លួន។ ការប្រើប្រាស់បន្ទះឈីប Dimensity 9000 គឺជារឿងផ្លាស់ប្ដូរដ៏ធំមួយ ចាប់តាំងពីទូរសព្ទ OnePlus 9R និង OnePlus 9RT ទាំងពីរបានប្រើប្រាស់ឈីប Snapdragon។

មូលហេតុដែលក្រុមហ៊ុន OnePlus កំពុងប្រើប្រាស់បន្ទះឈីបនេះសម្រាប់ 10R គឺទាក់ទងនឹងការមិនសូវមានតម្រូវការតភ្ជាប់ mmWave របស់វា។ ដោយសារទូរសព្ទនេះនឹងមិនចេញលក់នៅអាមេរិកខាងជើង ការមិនអាចភ្ជាប់ទៅក្រុម mmWave 5G ខ្ពស់ មិនមែនជារឿងធំដុំទេនៅក្នុងទីផ្សារអាស៊ី ដែលទូរសព្ទនេះនឹងមានលក់។ ការប្រើប្រាស់បន្ទះឈីប Dimensity ក៏អាចអនុញ្ញាតឲ្យ OnePlus លក់ 10R នៅក្នុងតម្លៃទាបជាង នៅក្នុងទីផ្សារប្រកួតប្រជែងក្នុងប្រទេសឥណ្ឌា ដែលក្រុមហ៊ុន Xiaomi និង Samsung ប្រជែងជាមួយ OnePlus លើទីផ្សារទូរសព្ទកម្រិតមធ្យម។

ប្រភពក៏បានបញ្ជាក់ផងដែរថា អេក្រង់នៅលើ OnePlus 10R អាចជាបន្ទះ AMOLED និងមានកម្រិត Refresh Rate ដល់​ទៅ 120Hz។ ឧបករណ៍នេះត្រូវបានគេរំពឹងថា នឹងបំពាក់រ៉េម 8GB រួមជាមួយអង្គផ្ទុកទិន្នន័យ 128GB ហើយវាអាចនឹងបញ្ចេញ នៅកំឡុងចុងត្រីមាសទីពីរឆ្នាំនេះ (ប្រហែលខែឧសភាឬមិថុនា)៕

រូបតំណាង
រូបតំណាង

ប្រភព: Phone Arena

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T