ប៉ិនបង្ហោះម៉ូតូពេក ឥលូវឡើងល្បី ឃាត់ខ្លួនក្មេងទំនើង ១០នាក់ បាត់

//s9.kh1.co/3d/3d78298a1981e167dfe2e8982f2b8b7e883d7930.jpg
សង្គម

 ២១-មករា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

ស្នងការ​នគរបាល​ខេត្ត​ បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចរាចរណ៍​ សហការ​ជាមួយ​កម្លាំង​ក្រុង​តា​ខ្មៅ​ចុះ​ចាប់​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅតាមដងផ្លូវយក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

កណ្ដាល​៖​ កាលពីពេលថ្មីៗនេះ បន្ទាប់​ពី​អ្នក​ធ្វើ​ដំណើរ​ឃើញ​ទិដ្ឋភាព​ក្រុម​ក្មេង​បង្ហោះ​ម៉ូតូ​តាម​ដងផ្លូវ​ជាតិ​លេខ​២១B​ ត្រង់​ចំណុច​ភូមិ​ព្រែក​សំរោង​៣​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ក៏​ថត​បាញ់​ឲ្យ​ស្នងការ​ខេត្តកណ្ដាល​ ។​ ភ្លាម​នោះ​លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្ត​ ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចរាចរណ៍​ សហការ​ជាមួយ​កម្លាំង​ក្រុង​តា​ខ្មៅ​ចុះ​ចាប់​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​ទាំងនោះ​ យក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ដោយឡែក ចំពោះក្រុម​ក្មេង​ទំនើង​ទាំងនេះ មាន​គ្នា​១០​នាក់​មានដូចជា៖
ទី​១.​ឈ្មោះ​ជា​ ចិ​ត្រា​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​:​ ភូមិ​ព្រែក​ហូរ​កេ​ី​ត​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​:​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​តា​ខ្មៅ​
ទី​២-.ឈ្មោះ​.​នឿ​ន​ ផា​យុក​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ជនជាតិ​ខ្មែរ​ទីលំនៅ​:​ភូមិ​ព្រែក​រាំង​១.​សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​​ មុខរបរ​:​នៅផ្ទះ​
ទី​៣.ឈ្មោះ​ហ៊ុ​ល​ លី​ហៀ​ង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ជនជាតិ​ខ្មែរ​ ទីលំនៅ​:​ភូមិ​ព្រែក​កាត់​ សង្កាត់​តា​ក្តុល​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ​មុខរបរ​:​នៅផ្ទះ​
ទី​៤.ឈ្មោះ​ជួន​ សុ​បញ្ញា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​.​ជនជាតិ​ខ្មែរ​ ទីលំនៅ​:​ភូមិ​ព្រែក​រាំង​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ​មុខរបរ​:​សិស្ស​អនុ​វិទ្យាល័យ​ខ្ពប​វែង​
ទី​៥.​ឈ្មោះ​.​គឹ​ម​ សាន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​.​ទីលំនៅ​ភូមិ​ខ្ពប​វែង​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ​មុខរប​រ:​សិស្ស​វិទ្យាល័យ​ហ៊ុ​សែន​តា​ខ្មៅ​(​គេចខ្លួន​)​
និង​ជនសង្ស័យ​៥​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​)​។​

ក្រៅពីនេះ ចំពោះ​វត្ថុ​តាង​ចាប់​យក​ ៖​
១.ម៉ូតូ​១​គ្រឿង​ម៉ាក​HondaDream125​ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០២០​ ពាក់​ផ្លា​ក​លេខ​កណ្តាល​1AK.9289(​របស់​ជនសង្ស័យ​)​
២-.ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA​ Dream១២៥ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៥​ពាក់​ផ្លា​ក​លេខ​កណ្តាល​1F1020(​របស់​ជនសង្ស័យ​)​។​
៣-​ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA​ Dream១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៥(​របស់​ជនសង្ស័យ​)​ ។​
៤-​ទូរ​សព្ទ​ដៃ​ចំនួន​៣​គ្រឿង​(1-​ម៉ាក​Iphone​ xs​ max​ពណ៌​ទឹកមាស​,​ 2-​ម៉ាក​Iphone​ 7plus​ ពណ៌​ខ្មៅ​,3-​ម៉ាក​Iphone​ 7plus​ពណ៌​ខ្មៅ​)​ ។​ 

​យ៉ាងណាមិញ បច្ចុប្បន្ន​ ក្រុម​ក្មេង​ទំនើង​និង​ម៉ូតូ​ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​បន្ត​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

សូមចូលទស្សនារូបភាពខាងក្រោម៖

ក្រុម​ក្មេង​ដែលបង្ហោះម៉ូតូតាមដងផ្លូវ
ក្រុម​ក្មេង​ដែលបង្ហោះម៉ូតូតាមដងផ្លូវ
ក្រុម​ក្មេង​ដែលបង្ហោះម៉ូតូតាមដងផ្លូវ
ក្រុម​ក្មេង​ដែលបង្ហោះម៉ូតូតាមដងផ្លូវ
សកម្មភាពក្រុម​ក្មេង​ដែលបង្ហោះម៉ូតូតាមដងផ្លូវ
សកម្មភាពក្រុម​ក្មេង​ដែលបង្ហោះម៉ូតូតាមដងផ្លូវ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T