ជាថ្មីម្ដងទៀត! នារីអូតេស ឈរលើកំពូលអគារខ្ពស់លំដាប់ពិភពលោក ដោយទឹកមុខរីករាយ (មានវីដេអូ)

//s9.kh1.co/df/df280a7bbf8eba41b68e461cf619dc973055a4a3.jpg
សង្គម

 ២១-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ចំពោះការធ្វើឡើងខាងលើនេះ ជាពិព័រណ៍ Dubai Expo ២០២០ ដែលដំណើរការពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ឌូបៃ៖ កាលពីខែសីហា ឆ្នាំ២០២១កន្លងទៅ នារីអូតេសម្នាក់ បានឡើងឈរលើកំពូលអគារ Burj Khalifa ដែលមានកម្ពស់ខ្ពស់លំដាប់ពិភពលោកជិត៨៣០ម៉ែត្រ ដោយនាងស្ថិតនៅក្នុងឯកសណ្ឋានការងាររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ជាមួយនឹងទឹកមុខញញឹមញញែមយ៉ាងរីករាយ ខណៈរូបនាងផ្ទាល់ ជាអ្នកលោតឆ័ត្រយោងអាកាស ហើយធ្វើឡើងដើម្បីជាអបអរការដកបម្រាមធ្វើដំណើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីសប្ដាហ៍មុននេះ នាង Nicole Smith-Ludvik បានវិលត្រលប់មកសាជាថ្មីម្ដងទៀត ដែលឡើងឈរលើកំពូលអគារដដែល និងមានយន្ដហោះមួយគ្រឿង ហោះឆ្លងកាត់ពីក្រោយ ហើយនាងបានកាន់ស្លាកសរសេរថា៖

ហោះហើរជាមួយយន្ដហោះ Emirates A380 ដែលជានិមិត្តរូប ឆ្ពោះទៅកាន់ការបង្ហាញដ៏អស្ចារ្យបំផុតរបស់ពិភពលោក។

ស្លាកសរសេរ

យ៉ាងណាមិញ ចំពោះការធ្វើឡើងខាងលើនេះ ជាពិព័រណ៍ Dubai Expo ២០២០ ដែលដំណើរការពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយមានប្រទេសចំនួន១៩២ កំពុងបង្ហាញការផ្ដល់ជូននូវវប្បធម៌ជាច្រើន រួមជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតប្លែកបំផុតរបស់ពួកគេ។ ហើយចំណែកយន្ដហោះដែលហោះពីក្រោយនារីអូតេស មានចម្ងាយពីប៉មអគារប្រហែល៨០០ម៉ែត្រ តែមើលទៅហាក់មានភាពជិតមែនទែន ដោយសារកាមេរ៉ាដ៏ឆ្លាតវៃមួយចំនួនផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T