បរទេស៖ នេះជាជីវិតដ៏កម្សត់របស់ដាយណូស័រមួយប្រភេទ។ យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ដាយណូស័រ Nodosaurid ដែលមានមានផ្នែកបន្លាធំវែងៗនៅលើរាងកាយ ដូចជាលើកញ្ចឹងកនិងស្មារបស់វា ទំនងជាសត្វដ៏ឯកោ យឺតយ៉ាវ និងអាចពិបាកក្នុងការស្ដាប់ទៀតផង។ ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើខួរក្បាលរបស់ដាយណូស័រស៊ីរុក្ខជាតិប្រភេទនេះ ដែលមានអាយុកាល៨០លានឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផូស៊ីលនៃប្រភេទ Struthiosaurus austriacus នេះត្រូវបានរកឃើញដំបូង ក្នុងប្រទេសអូទ្រីស ហើយស្ថិតនៅក្នុងការប្រមូលទុក នៃវិទ្យាស្ថាន Institute for Paleontology ក្នុងទីក្រុង Vienna ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៨០០។ ខណៈដែលប្រភេទដាយណូស័រ ankylosaurs ដូចពាសដែកអាចលូតបានប្រវែង៨ម៉ែត្រ ប្រភេទ Struthiosaurus មានទំហំតូចជាង នៅប្រវែង២.៧ម៉ែត្រ។
ដើម្បីយល់កាន់តែច្បាស់ពីការស្ដាប់និងលំនឹងនៃដាយណូស័រនេះ អ្នកស្រាវជ្រាវបានវិភាគលើប្រអប់ខួរក្បាលតូចទំហំ៥០មីលីម៉ែត្រ ដោយប្រើម៉ាស៊ីន CT ស្កេន ដើម្បីបង្កើតរូបរាងបែបឌីជីថល 3D។ ខណៈពេលដែលជាលិកាខួរក្បាលរបស់ដាយណូស័រមានភាពមិនសូវល្អក្នុងការរក្សាទុក រចនាសម្ព័ន្ធនៃខួរក្បាលរបស់វា អាចបង្ហាញពីទិដ្ឋភាពនៃរបៀបរស់នៅរបស់ដាយណូស័រនេះ។
ការរកឃើញបានបង្ហាញថា ដាយណូស័រនេះធ្វើដំណើរយឺតណាស់។ នៅក្នុងជីវិតរបស់វា សត្វនេះនឹងមិនសូវមានសកម្មភាពច្រើន និងយឺតយ៉ាវ ជាជាងធ្វើជាអ្នកដើរឈ្លានពានគេ៕

ប្រភព: CNN