បរទេស៖ ក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple នឹងចាប់ផ្តើមផលិតបន្ទះអេក្រង់សម្រាប់ iPhone SE ជំនាន់ទី3 នៅខែនេះ ដោយការដំឡើងឧបករណ៍ចុងក្រោយទំនងជាចាប់ផ្តើមនៅក្នុងខែមីនា នេះបើយោងតាមព័ត៌មានចែករំលែកដោយ លោក Ross Young ជាអ្នកប្រឹក្សាផ្នែកឧស្សាហកម្មអេក្រង់។ ដោយផ្អែកលើរយៈពេលនៃការផលិតនេះ លោក Young ជឿជាក់ថា iPhone SE ជំនាន់ទី3 ទំនងជានឹងចេញនៅពាក់កណ្ដាលទីពីរនៃខែមេសា ឬប្រហែលជាយ៉ាងហោចណាស់ដើមខែឧសភា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការចេញលក់ iPhone SE តែងតែធ្វើឡើងនៅរដូវផ្ការីក ដោយម៉ូឌែលដំបូងរបស់វាបានបញ្ចេញ នៅខែមីនា ឆ្នាំ2016 និងម៉ូឌែលជំនាន់ទី2 បានបង្ហាញខ្លួននៅខែមេសា ឆ្នាំ2020។ ថ្មីៗនេះ លោក Mark Gurman ពីសារព័ត៌មាន Bloomberg បានបង្ហោះនៅលើបណ្ដាញសង្គម Twitter ថា Apple នឹងរៀបចំព្រឹត្តិការណ៍ក្នុងរដូវផ្ការីក ដើម្បីប្រកាស iPhone SE ថ្មី និង hardware ថ្មីផ្សេងៗទៀត។
Apple 5G SE model starting panel production this month. Phone production likely from March. This means a launch is likely for 2H April/early May with shipments from late April or early May.
— Ross Young (@DSCCRoss) January 19, 2022
កាលពីឆ្នាំមុន Apple បានរៀបចំព្រឹត្តិការណ៍មួយ នៅថ្ងៃទី20 ខែមេសា ដើម្បីបង្ហាញ AirTag, iPad Pro ថ្មី និងម៉ូឌែល iMac ទំហំ24អ៊ីញ ដំណើរការដោយឈីប M1, Apple TV 4K ថ្មី, និងជម្រើសពណ៌ស្វាយថ្មីបន្ថែម សម្រាប់ iPhone 12 និង iPhone 12 mini។
iPhone SE ជំនាន់ទី3 ត្រូវបានគេរំពឹងថា នឹងមានការរចនាដូចគ្នាទៅនឹង iPhone SE ក្នុងពេលបច្ចុប្បន្នដែរ រួមទាំងអេក្រង់ទំហំ4.7អ៊ីញ។ មុខងារសំខាន់ៗបានលេចឡើងលើពាក្យចចាមអារ៉ាម រួមមានបន្ទះឈីប A15 Bionic ដូចគ្នាទៅនឹងម៉ូឌែល iPhone 13 និងគាំទ្រសេវា 5G៕

ប្រភព: MacRumors