ចិន៖ សេរ៊ី Redmi Note 11 របស់ក្រុមហ៊ុន Xiaomi ដែលបច្ចុប្បន្នមានវត្តមានតែនៅក្នុងប្រទេសចិន នឹងបង្ហាញខ្លួនជាសកល ឆាប់ៗនេះ។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយនេះ ទើបតែបានបញ្ជាក់នៅលើបណ្ដាញសង្គម Twitter ថា សេរ៊ីទូរសព្ទ Redmi Note 11 កំណែសកលនឹងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី26 ខែមករា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឲ្យសោកស្ដាយ មិនទាន់មានព័ត៌មានលម្អិតផ្សេងទៀតត្រូវបានបញ្ជាក់ ដោយក្រុមហ៊ុន Xiaomi នៅឡើយទេ។ ដូចដែលគេបានដឹងនាពេលកន្លងមក កំណែសកលនៃសេរ៊ី Redmi Note 11 ប្រហែលជាមិនដូចគ្នាទៅនឹងកំណែរបស់ប្រទេសចិនទេ។ នៅក្នុងប្រទេសចិន សេរ៊ី Redmi Note 11 មានចំនួនបីម៉ូឌែល គឺ Note 11, Note 11 Pro និង Note 11 Pro+។ ម៉ូឌែល Note 11 ធម្មតាភ្ជាប់មកជាមួយអេក្រង់ LCD ទំហំ6.6អ៊ីញ, បន្ទះឈីប Dimensity 810 5G របស់ក្រុមហ៊ុន MediaTek, កាមេរ៉ាគោលទំហំ 50MP និងថាមពលថ្ម 5,000mAh ជាមួយនឹងល្បឿនសាក 33W។
This year, our #RedmiNote11Series is ready to #RiseToTheChallenge!
— Xiaomi (@Xiaomi) January 18, 2022
Join us to witness the launch of this legend on January 26th at 20:00 (GMT+8)! pic.twitter.com/uAhHatRcN5
ស្មាតហ្វូន Redmi Note 11 Pro របស់ចិនមានបំពាក់បន្ទះឈីប MediaTek Dimensity 920 និងអេក្រង់ OLED ទំហំ6.67អ៊ីញ ជាមួយនឹងល្បឿន 120Hz refresh rate។ វាក៏មានប្រព័ន្ធកាមេរ៉ាចំនួន3គ្រាប់ នៅពីខាងក្រោយគួរឲ្យចាប់អារម្មណ៍ ជាមួយសេនស័រគោល 108MP។ វាមានថាមពលថ្ម 5,160mAh ជាមួយល្បឿនសាកតាមខ្សែ 67W។ ចំណែក Redmi Note 11 Pro Plus មើលទៅដូចគ្នាបេះបិទទៅនឹង Note 11 Pro ដែរ ប៉ុន្តែវាគាំទ្រល្បឿនសាក 120W។ យ៉ាងណាក៏ដោយ វាមានថ្មតូចជាង ដោយមានទំហំ 4,500mAh៕
ប្រភព: Android Central