ភ្នំពេញ៖ ពិតណាស់ អ្នកនាង ហង្ស ម៉ារីនី ជាអតីតតារាស្រីដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន តែបច្ចុប្បន្ន នាងក៏បានបាត់មុខ មិនសូវបានបង្ហាញមុខក្នុងវិស័យសិល្បៈដូចមុននោះទេ ដោយពេលនេះ នាងកំពុងជាប់រវល់ជាមួយ និងគ្រួសារ ក៏ដូចជាមុខជំនួញផ្ទាល់ខ្លួនរបស់ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ក្រោយពីរៀបការរួច និងមានកូនៗដ៏គួរឲ្យស្រលាញ់ផងនោះ ជាពិសេសនាងមានស្វាមីមា្នក់ ដែលចេះថ្នាក់ថ្នម មើលថែនាងបានយ៉ាងល្អ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ នាងតែងតែបង្ហាញរូបភាពជាគ្រួសារ ជាមួយស្វាមី និង កូនៗយ៉ាងមានសុភមង្គលទៀតផង។
ជាក់ស្ដែង ថ្មីៗនេះ ហង្ស ម៉ារីនី បានបង្ហោះក្តីសុខសុភមង្គលក្នុងគ្រួសារនាងនៅលើបណ្ដាញសង្គម ថែមទាំងបង្ហាញអារម្មណ៍រំភើបខ្លាំង ក្រោយពីទទួលបានកាដូរផ្ទះដ៏ប្រណីតពីស្វាមីដែលទិញជាកាដូរមុនចូលឆ្នាំចិនមកSurprise ខ្លួន ជាមួយនឹងពាក្យពេចន៍បែបនេះថា៖
លើកទី1ដែលខ្ញុំផុស រូបផ្ទះក្នុងផេក មិនមែនអួតអាងអីទេ តែរំភើបពេក ដែលប្តីគាត់សូប្រាយ កាដូរចូលឆ្នាំចិនអោយ ថ្ងៃលាបថ្ងៃជ័យ មិនធំ មិនអស្ចារ្យ តែចង់ប្រាប់ថា អូនសប្បាយចិត្តខ្លាំង សាមញ្ញៗតែក្តីសុខណាស់ អរគុណប៉ាជាទីស្រលាញ់ Pho Keosambath Mariny Hang ចំពោះការដូរចូលឆ្នាំចិន សំរាប់គ្រួសារយើង អូនចង់ប្រាប់ថា បងល្អពេកហើយ ជាមេគ្រួសារដ៏ល្អ ជាប្តីដ៏ល្អ ឪពុកល្អ មិត្តដ៏ល្អ កូនប្រសារដ៏ល្អ អរគុណណាស់ដែលបងបានចូលមកក្នុងជីវិតអូន ។





