ជីវិតបុរាណនៅលើភពអង្គារ អាចនឹងត្រូវបកស្រាយបាន ដោយរបកគំហើញចុងក្រោយមួយនេះ

//s9.kh1.co/19/19a8e8fbf25a03a0af7ad279e7e35d985ef470d3.jpg
បច្ចេកវិទ្យា

 ១៨-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ដូច្នេះ ពួកវាអាចត្រូវបានប្រើ ដើម្បីជួយអ្នកស្រាវជ្រាវកំណត់ថា តើជីវិតធ្លាប់មាននៅលើភពអង្គារកាលពីសម័យបុរាណឬអត់។

បរទេស៖ ក្នុងការស្វែងរកជីវិតនៅផុតពីភពផែនដី យាន Curiosity របស់ណាសាបានបំពេញបេសកកម្ម រយៈពេលជិតមួយទសវត្សរ៍ហើយ ដើម្បីកំណត់ថាតើភពអង្គារធ្លាប់ជាជម្រក សម្រាប់សារពាង្គកាយមានជីវិតដែរឬទេ។​ ការវិភាគថ្មីនៃសំណាកដីល្បាប់ ដែលប្រមូលបានដោយយាននេះ បានបង្ហាញវត្តមានរបស់កាបូន ហើយលទ្ធភាពដែលអាចកើតមាននៃជីវិតបុរាណ នៅលើភពក្រហមមួយនេះ គឺជាការពន្យល់ដ៏មានសក្ដានុពលមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាបូនគឺជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតទាំងអស់ នៅលើផែនដី ហើយវដ្ដកាបូនគឺជាដំណើរការធម្មជាតិនៃការកែច្នៃអាតូមកាបូនឡើងវិញ។ នៅលើភពផែនដីរបស់យើង អាតូមកាបូនឆ្លងកាត់វដ្ដមួយ នៅពេលដែលវាធ្វើដំណើរពីបរិយាកាសទៅដី និងត្រលប់ទៅបរិយាកាសវិញ។ កាបូនរបស់យើងភាគច្រើនស្ថិតនៅក្នុងថ្មនិងដីល្បាប់ ហើយនៅសល់ប៉ុន្មានគឺនៅក្នុងមហាសមុទ្រពិភពលោក បរិយាកាស និងសារពាង្គកាយ នេះបើយោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ NOAA។

នោះហើយជាមូលហេតុដែលអាតូមកាបូន ជាមួយនឹងវដ្ដនៃការកែច្នៃឡើងវិញ គឺជាដាននៃសកម្មភាពជីវសាស្ត្រនៅលើផែនដី។ ដូច្នេះ ពួកវាអាចត្រូវបានប្រើ ដើម្បីជួយអ្នកស្រាវជ្រាវកំណត់ថា តើជីវិតធ្លាប់មាននៅលើភពអង្គារកាលពីសម័យបុរាណឬអត់។ នៅពេលដែលអាតូមទាំងនេះត្រូវបាន វាស់នៅក្នុងសារធាតុផ្សេងៗ ដូចជាដីល្បាប់ភពអង្គារ ពួកវាអាចស្រាយបំភ្លឺលើវដ្ដកាបូនរបស់ភពមួយ មិនថាវាកើតឡើងនៅពេលណានោះទេ។ ការស្វែងយល់បន្ថែមអំពីប្រភពដើមនៃកាបូនភពអង្គារ ដែលទើបរកឃើញថ្មីៗនេះ ក៏អាចបង្ហាញពីដំណើរការនៃវដ្ដកាបូន នៅលើភពអង្គារផងដែរ៕

យាន Curiosity នៅលើភពអង្គារ
យាន Curiosity នៅលើភពអង្គារ

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T