កំពូលស្មាតហ្វូនមួយនេះ របស់ Motorola អាចនឹងបំពាក់កាមេរ៉ាគោល ទំហំរហូតទៅដល់ 200MP

//s9.kh1.co/75/75b3cdc3f8ddd05a59fbfc98ce3b7e146d80589f.jpg
បច្ចេកវិទ្យា

 ១៨-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ឧបករណ៍នេះត្រូវបានគេនិយាយថា នឹងមកជាមួយលក្ខណៈសម្បត្តិពិសេសដ៏ខ្លាំង

បរទេស៖ ប្រភព TechnikNews បានរកឃើញភស្ដុតាងនៃស្មាតហ្វូនរបស់ Motorola ជំនាន់ក្រោយ ដែលមានកូដឈ្មោះថា "Frontier"។ ឧបករណ៍នេះត្រូវបានគេនិយាយថា នឹងមកជាមួយលក្ខណៈសម្បត្តិពិសេសដ៏ខ្លាំង រួមទាំងបន្ទះឈីប Snapdragon ថ្មី, អេក្រង់កោង, ល្បឿន refresh rate ខ្ពស់, ការសាកថ្មលឿន, និងសេនស័រកាមេរ៉ា HP1 ថ្មីរបស់ក្រុមហ៊ុន Samsung ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទូរសព្ទនេះនឹងត្រូវបានបំពាក់ដោយឈីបក្រុមហ៊ុន Qualcomm ដែលមានកូដឈ្មោះថា "SM8475" ភ្ជាប់ជាមួយរ៉េម 8GB/12GB និង 128GB/256GB flash storage។ ការលេចធ្លាយផ្សេងទៀតអះអាងថា Motorola Frontier នឹងបំពាក់បន្ទះអេក្រង់កោង FHD+ OLED ទំហំ6.67អ៊ីញ ជាមួយនឹងល្បឿន 144Hz refresh rate។

ផ្នែក hardware កាមេរ៉ារបស់ស្មាតហ្វូននេះត្រូវបានគេរាយការណ៍ថា នឹងបំពាក់សេនស័រគោល HP1 របស់ Samsung ទំហំ 200MP។ វាក៏មានឡេនទូលាយទំហំ 50MP និងកាមេរ៉ា telephoto ទំហំ 12MP។ នៅផ្នែកខាងមុខនៃទូរសព្ទ វានឹងបំពាក់កាមេរ៉ាទំហំ 60MP។

ទូរសព្ទ Motorola Frontier ក៏ត្រូវបានគេនិយាយថា នឹងផ្ដល់នូវល្បឿនសាកថ្មលឿនអស្ចារ្យ រហូតដល់ 125W សាកតាមខ្សែ និង 50W ឥតខ្សែ។ ព័ត៌មានលម្អិតផ្សេងទៀតនៃស្មាតហ្វូន ដូចជាកម្លាំងថាមពលថ្ម, software version, និងអ្វីៗផ្សេងទៀត នៅតែមិនទាន់ដឹងក្នុងពេលនេះ៕

រូបតំណាង
រូបតំណាង

ប្រភព: XDA Developers

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T