ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ប្រកាសផ្តល់អាហាររូបករណ៍ ០៨ កន្លែង ទៅសិក្សានៅប្រទេសចិន

//s9.kh1.co/bc/bc2e2fcab96ca5116b7859ffb20f1cf333af69a3.jpg
សង្គម

 ១៧-មករា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ប្រកាសផ្តល់អាហាររូបករណ៍ ០៨ កន្លែង ទៅសិក្សានៅប្រទេសចិន

រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហោ ណាំហុង​  នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន ០៨កន្លែង ដែលរដ្ឋាភិបាលចិនបានផ្តល់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែលបានឱ្យដឹងថា ការប្រកាសផ្តល់អាហារូបករណ៍ទំាងនេះជូននិស្សិតកម្ពុជាដែលបានប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» សម្រាប់ថ្នាក់ឧត្តមសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន។

អាហារូបករណ៍ដែលផ្តល់ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជូននិស្សិត កម្ពុជា ចំនួន ០៨កន្លែងនេះ គឺដើម្បីសិក្សាខាងបច្ចេកទេស និងបច្ចេកវិទ្យា ដែលនឹងឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។

ដូច្នេះ សម្រាប់បេក្ខជនដែលមានបំណងទទួលអាហារូបករណ៍នេះ សូមទំនាក់ទំនងជា

មួយ លោកស្រី កែវ សិរីសុគន្ធារី តាមរយៈទូរស័ព្ទលេខ៖ ០១៧ ៥៦៩ ០៤១ ដើម្បីបំពេញបែបបទ និងលិខិតស្នាមផ្សេងៗ៕

ឯកឧត្តម ហោ ណាំហុង
ឯកឧត្តម ហោ ណាំហុង
រូបភាព
រូបភាព
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T