តើអ្នកដឹងទេ? អវកាសយានិកនឹងប្រឈមមុខនូវ បញ្ហាមួយនេះ នៅពេលចាកចេញពីផែនដី

//s9.kh1.co/b8/b87abc7be6d7c0399398b4b5185c97f52863d0fa.jpg
បច្ចេកវិទ្យា

 ១៧-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

អវកាសយានិកក៏បានយកសំណាកចំនួន៤ដងផងដែរ ក្នុងអំឡុងពេលហោះហើររបស់ពួកគេ។

បរទេស៖ ការធ្វើដំណើរក្នុងទីអវកាសត្រូវបានគេដឹងថា មានភាពលំបាកលើរាងកាយមនុស្ស ប៉ុន្តែការស្រាវជ្រាវថ្មីបានបង្ហាញឲ្យឃើញពី កម្រិតដែលវាប៉ះពាល់ដល់កោសិកាឈាមក្រហម។ នៅពេលដែលយើងនៅលើផែនដី រាងកាយរបស់យើងបង្កើតនិងបំផ្លាញកោសិកាទាំងនេះ ២លានក្នុងមួយវិនាទី។ នៅក្នុងលំហ អវកាសយានិកនឹងត្រូវជួបប្រទះ នូវកោសិកាឈាមក្រហមចំនួន៣លានត្រូវបានបំផ្លាញក្នុងមួយវិនាទី ដែលបណ្ដាលឲ្យបាត់បង់កោសិកាចំនួន៥៤ភាគរយ ច្រើនជាងមនុស្សនៅលើផែនដី នេះបើយោងតាមការសិក្សាថ្មីមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វេជ្ជបណ្ឌិត Guy Trudel ផ្នែកស្តារនីតិសម្បទា និងជាអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Ottawa Hospital និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Ottawa បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ភាពស្លេកស្លាំងក្នុងលំហត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ នៅពេលដែលអវកាសយានិកត្រលប់មកដល់ផែនដីវិញ ចាប់តាំងពីបេសកកម្មអវកាសដំបូងមកម្ល៉េះ ប៉ុន្តែយើងមិនដឹងពីមូលហេតុនោះទេ»។

អ្នកស្រាវជ្រាវបានយកសំណាកដង្ហើមនិងឈាម ពីអវកាសយានិកចំនួន១៤នាក់ មុនពេលស្នាក់នៅរយៈពេល៦ខែរបស់ពួកគេ នៅលើស្ថានីយអវកាសអន្តរជាតិ។ អវកាសយានិកក៏បានយកសំណាកចំនួន៤ដងផងដែរ ក្នុងអំឡុងពេលហោះហើររបស់ពួកគេ។ អ្នកស្រាវជ្រាវក៏បានប្រមូលឈាមពីអវកាសយានិក រហូតដល់មួយឆ្នាំបន្ទាប់ពីការហោះហើររបស់ពួកគេ។ ការហោះហើររបស់បុរសទាំង១១នាក់ និងស្ត្រី៣នាក់ បានធ្វើឡើងចន្លោះឆ្នាំ២០១៥ដល់ឆ្នាំ២០២០។

អវកាសយានិក លោក David Saint-Jacques
អវកាសយានិក លោក David Saint-Jacques

នៅពេលដែលអវកាសយានិកស្ថិតនៅក្នុងលំហ ពួកគេជួបប្រទះការផ្លាស់ប្ដូរសារធាតុរាវក្នុងរាងកាយ ឆ្ពោះទៅផ្នែកខាងលើនៃដងខ្លួន ដោយសារតែកង្វះទំនាញផែនដី។ នេះបណ្ដាលឲ្យមានការកើនឡើងសម្ពាធលើខួរក្បាលនិងភ្នែក ដែលបណ្ដាលឲ្យមានបញ្ហាបេះដូងនិងសរសៃឈាម និងបាត់បង់១០ភាគរយនៃសារធាតុរាវនៅក្នុងសរសៃឈាមរបស់ពួកគេ។

អ្នកស្រាវជ្រាវបានជឿថា ភាពស្លេកស្លាំងក្នុងលំហគឺជាវិធីមួយរបស់រាងកាយ ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរសារធាតុរាវ ដែលបណ្ដាលឲ្យមានការបំផ្លាញកោសិកាឈាមក្រហម ដើម្បីស្ដារតុល្យភាពឡើងវិញ។ ពួកគាត់ក៏បានគិតផងដែរថា ការបាត់បង់កោសិកាឈាមក្រហមគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ ដោយបានស្ដារឡើងវិញដោយខ្លួន​ឯង បន្ទាប់ពីអវកាសយានិកបានសម្របខ្លួន បន្ទាប់ពីចំណាយពេល១០ថ្ងៃក្នុងទីអវកាស៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T