អ្នកងប់ងល់រឿងថៃ ប្រាកដជាស្គាល់ ពេលនេះ គាត់ ព្រមបញ្ចប់.ជី.វិ.តខ្លួនឯង ព្រោះ....

//s9.kh1.co/49/49e1912c893f484f7fa96cb4c6d338ce1dfe379a.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

អាណិតណាស់លោកអើយ លោកMichael Pupartតារាប្រុសល្បីថៃជំនាន់៩០ សម្រេចប.ញ្ច.ប់ជី.វិ.ត ខ្លួនឯងដោយសារតែបញ្ហាផ្លូវចិត្ត

ថៃ÷ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ លោកMichael Pupart កូនកាត់ថៃ-ស្វីស និងជាអតីតតារាសម្តែងល្បីថៃទសវត្សឆ្នាំ៩០ បានបា.ញ់ស.ម្លា.ប់ខ្លួនឯង រហូតបា.ត់ប.ង់ជីវិតនៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនកណ្តាលទីក្រុងបាងកក ដោយបានបង្កជាការភ្ញាក់ផ្អើលជាខ្លាំង និងជាដំណឹងដ៏កក្រើកក្នុងសង្គមសិល្ប:ថៃតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញចំពោះមូលហេតុជុំវិញករណីសម្រេចបញ្ចប់ជីវិតរបស់តារាប្រុសដ៏ល្បីរូបនេះគឺបណ្តាលមកពី កើតជម្ងឺបាក់ទឹកចិត្តកម្រិតធ្ងន់ធ្ងរ នឹងមានជម្ងឺប្រចំាខ្លួនផ្សេងៗទៀត ម្យ៉ាងដោយសារតែការតប់ប្រមល់ ដែលជាហេតុធ្វើឲ្យលោកជ្រើសរើសយកវិធីសម្រេចប.ញ្ច.ប់ជីវិតខ្លួនឯងដោយការបា.ញ់ស.ម្លា.ប់ នេះបើយោងតាមប្រភពសារព័ត៌មានក្នុងស្រុករបស់ថៃ New Derectory។

គូសបញ្ជាក់ផងដែរថា លោកMichael Pupart កើតនៅថ្ងៃទី១ មករា ឆ្នាំ១៩៧១។ លោកទទួលបានភាពល្បីល្បាញខ្លាំងក្នុងការសម្តែងរឿង ៣០៣ Fear Faith Revenge ក្នុងកំឡុងឆ្នាំ១៩៩៨ ក្រោយពេលលោកបាត់មុខពីវិស័យសិល្ប:ថៃអស់ពេលជាច្រើនឆ្នាំ៕

លោកMichael Pupart
លោកMichael Pupart
លោកMichael Pupart
លោកMichael Pupart
លោកMichael Pupart
លោកMichael Pupart
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T