ធុរកិច្ចថ្មីមីតដុកទ័រ ដែលបានបញ្ចប់វគ្គបណ្ដុះបណ្តាលក្នុងកម្មវិធី Angkor 500 របស់សហគ្រិនខ្មែរ ទទួលបានទុនវិនិយោគដំបូងបំផុត (Pre-seeding Investment) ជាមួយនឹងការវាយតម្លៃក្រុមហ៊ុនខ្ទង់សែនដុល្លារអាមេរិក ពីសំណាក់ក្រុមហ៊ុនបរិវត្តកម្មក្នុងស្រុក អាយជីគ្រុប

//s9.kh1.co/54/54d6aa4af9113556b5956ff7d843e78860a9f432.jpg
សង្គម

 ១៥-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ក្រុមហ៊ុន អាយជីគ្រុប បានសម្រេចវិនិយោគធុរកិច្ចថ្មី ​មីតដុកទ័រ ដែលបង្កើតឡើងដោយ លោកបណ្ឌិត ប៊ុនតុង យីនិត ដែលជានិស្សិតបញ្ចប់ការសិក្សា Angkor500 ពីកម្មវិធី incubation ដែល សហគ្រិនខ្មែរ បានផ្តួចផ្តើមឡើងក្រោមការគាំទ្រពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំរបស់ សហគ្រិនខ្មែរ ក្នុងឱកាសរំលឹកខួបនៃការចុះហត្ថលេខាលើភាពជាដៃគូរវាង IG Group និង Meet Doctor ។​

ភ្នំពេញ៖ ក្រុមហ៊ុន អាយជីគ្រុប បានសម្រេចវិនិយោគធុរកិច្ចថ្មី ​មីតដុកទ័រ ដែលបង្កើតឡើងដោយ លោកបណ្ឌិត ប៊ុនតុង យីនិត ដែលជានិស្សិតបញ្ចប់ការសិក្សា Angkor500 ពីកម្មវិធី incubation ដែល សហគ្រិនខ្មែរ បានផ្តួចផ្តើមឡើងក្រោមការគាំទ្រពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំរបស់ សហគ្រិនខ្មែរ ក្នុងឱកាសរំលឹកខួបនៃការចុះហត្ថលេខាលើភាពជាដៃគូរវាង IG Group និង Meet Doctor ។​ តាមរយៈការផ្ដល់ទុនដំបូងបំផុតតាមការស្នើ ជាមួយនឹងការវាយតម្លៃខ្ទង់សែនដុល្លារអាមេរិកនេះ​ មានគោលបំណង គាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា ការចុះបញ្ជិកាក្រុមហ៊ុននៅកម្ពុជា ការលូតលាស់ និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន មីតដុកទ័រនៅរាជធានីភ្នំពេញ តាមបណ្តាខេត្តនិងនៅក្រៅប្រទេសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖

« នៅពេលដែលសហគ្រិនខ្មែរចាប់ដៃគូជាមួយ 500Global ក្នុងការបង្កើតកម្មវិធី Angkor500 នៅកម្ពុជា សហគ្រិនខ្មែរ បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីជួយឲ្យសហគ្រិន សម្របខ្លួនទៅនឹងកម្មវិធីសិក្សាថ្នាក់អន្តរជាតិ។ ដោយមើលឃើញថាសហគ្រិនដែលបានចូលរួមក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរទទួលបានការវិនិយោគ និងវិវត្តន៍បន្តទៅមុខទៀត បានបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិនិយោគក្នុង និងក្រៅប្រទេស។ សហគ្រិនខ្មែរ សង្ឃឹមថាធុរកិច្ចថ្មីដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា នឹងទទួលបានឱកាសថ្មីៗ ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួនបន្តទៅមុខទៀតនៅថ្ងៃអនាគត។ »

ប្រសាសន៍លោក ឈៀង វណ្ណមុនិណ្ឌ
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា

ពិធីចុះហត្ថលេខាវិនិយោគវាងក្រុមហ៊ុន អាយជីគ្រុប និង មីតដុកទ័រ ត្រូវបានប្រារព្ធឡើង  ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម ក្នុងនោះរួមមានតំណាងមកពី ImpactHub, UNDP និងស្ថាប័នជាច្រើនទៀត។ កិច្ចព្រមព្រៀងវិនិយោគនេះ ត្រូវបានចុះហត្ថលេខាដោយ លោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់ អាយជីគ្រុប ជាមួយនឹង លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ស្ថាបនិក មីតដុកទ័រ ដោយមាន លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាល អាយជីគ្រុប ជាសក្សី។

លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយជីគ្រុប បានមានប្រសាសន៍ថា៖

« បេសកកម្មរបស់ អាយជីគ្រុប គឺ ការចូលរួមធ្វើបរិវត្តន៍កម្ម កែលម្អ និងគាំទ្រ។  បរិវត្តន៍កម្មរបៀបដែលយើងធ្វើការ កែលម្អបរិស្ថានដែលយើងរស់នៅ និងគាំទ្ររដ្ឋាភិបាល វិស័យសាធារណៈនិងឯកជន ក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យប្រទេសជាតិមានកំណើននិងតុល្យភាព។ ខ្ញុំមានសេចក្តីរំភើបរីករាយ ដោយឃើញថា ប្រព័ន្ធវេជ្ជសាស្ត្រដែលជាវិស័យមួយក្នុងចំណោមវិស័យដែលត្រូវបានគេមើលរំលងបំផុត សម្រាប់ការធ្វើឌីជីថលូបនីយកម្ម ក៏ដូចជាការកែលម្អជាទូទៅនៅកម្ពុជាកន្លងមក បាននិងកំពុងទទួលបានការយកចិត្តទុកដាក់ច្រើនគួរសមនាពេលបច្ចុប្បន្ន។ ខ្ញុំសូមជូនពរ មីតដុកទ័រ អាយជីគ្រុប សហគ្រិន និងអ្នកជំនាញវិជ្ជាជីវៈជាច្រើនទៀតជួបតែសំណាងល្អក្នុងដំណើរបរិវត្តន៍កម្មរបស់យើង និងសូមឱ្យការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាទទួលបានពរជ័យ និងជោគជ័យ ខណៈដែលវិស័យសុខាភិបាលបាននិងកំពុងក្លាយជាកត្តាសំខាន់ចម្បងក្នុងការកំណត់នូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ »

ប្រសាសន៍លោក គឹម ពុធគីរី

លោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រុមហ៊ុន អាយជីគ្រុប បានធ្វើការកត់សម្គាល់ថា មីតដុកទ័រ និងអាយជីគ្រុបនឹងបន្តផ្ដោតលើឌីជីថលូបនីយកម្មនៅក្នុងវិស័យវេជ្ជសាស្រ្តនៅក្នុងប្រទេស ដោយដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដូចជា ការពិបាកទទួលបានសេវាសុខាភិបាល ការចំណាយលើសលុបលើសេវាសុខាភិបាល ទទួលបាននូវការព្យាបាលពីគ្រូពេទ្យដែលមានវិជ្ជាជីវៈពិតប្រាកដ ទទួលបាននូវការធានារ៉ាប់រង និងហិរញ្ញប្បទានហិរញ្ញវត្ថុសុខាភិបាល ទិន្នន័យវេជ្ជសាស្រ្ត ការចែករំលែក និងវិភាគដោយប្រព័ន្ធបញ្ញាសិប្បនិមិត្ម និងសេវាឌីជីថលជាច្រើនទៀត។

ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា

លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ស្ថាបនិក មីតដុកទ័រ បានមានប្រសាសន៍ថា៖

« មីតដុកទ័រមានមហិច្ឆតាធំ ក្នុងការផ្ដល់នូវសេវាសុខាភិបាលទៅដល់ប្រជាជនកម្ពុជាគ្រប់រូបដល់ផ្ទះរបស់ពួកគាត់តែម្ដង ក្នុងតម្លៃសមស្របទទួលយកបាន ជាមួយនឹងបទដ្ឋានព្យាបាល និងក្រុមគ្រូពេទ្យក្នុងស្រុក និងអន្តរជាតិ ប្រកបនឹងវិជ្ជាជីវៈខ្ពស់។ ហើយនេះនឹងមិនអាចទៅរួចនោះទេ ប្រសិនបើយើងមិនបង្កើតអាជីវកម្មថ្មីទាំងស្រុង និងផ្លាស់ប្តូរការថែទាំសុខភាពនៅក្នុងប្រទេសតាមរយៈមធ្យោបាយឌីជីថល។ ជាមួយនឹងការលើកឡើងបែបនេះ ខ្ញុំពិតជាមានសំណាងណាស់ដែលមានការគាំទ្រពី អាយជីគ្រុប ដើម្បីបង្កើតនូវកំពូលកម្មវិធីថែទាំសុខភាព (healthcare superapp) មួយដែលទៅដល់ប្រជាជនទូទាំងប្រទេស ជាមួយនឹងគោលដៅដែល មីតដុកទ័រ មាន គឺលើកកម្ពស់លទ្ធភាពទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅគ្រប់ទីកន្លែងទាំងអស់នៃប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសេដ្ឋកិច្ច សង្គម សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ »

ក្នុងពិធី ក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំក្រុមហ៊ុនអាយជីគ្រុប លោក Tomas Pokorny សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការ CAFT ទីប្រឹក្សាក្រុមហ៊ុន អាយជីគ្រុប នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ ស្ថាបនិកក្រុមហ៊ុន D.Q.D ខនសាល់ធីង និងជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន FWD អ៊ិនស៊ូរិន (ខេមបូឌា) និង លោកស្រី Jitka Markova ជាប្រធានកម្មវិធី Angkor 500 ក៏បានចូលរួមអបអរសាទរផងដែរដល់ មីតដុកទ័រ ចំពោះជំហ៊ានជោគជ័យមួយនេះ។

លោកស្រីបានមានប្រសាសន៍ថា៖ 

« ខ្ញុំចាំថា ខ្ញុំស្ញប់ស្ញែងពេលឃើញធុរកិច្ចថ្មីរបស់អ្នក ដែលបង្ហាញថាទីបំផុតកម្ពុជាមានការវិនិយោគចូលទៅក្នុងវិស័យបច្ចេកវិទ្យាសុខាភិបាល ហើយខ្ញុំពិតជាមានកិត្តិយសណាស់ដែល Angkor500 អាចជាផ្នែកមួយនៃដំណើររីកចម្រើនរបស់អ្នក។ ខ្ញុំសូមជូនពរឱ្យកិច្ចសហការវិនិយោគនេះក្លាយជាជំហានដ៏សំខាន់មួយ ទោះវាជាជំហានតូចក្តី ឆ្ពោះទៅរកការអភិវឌ្ឍប្រភេទអាជីវកម្មសុខាភិបាលថ្មីទាំងស្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ »

ប្រសាសន៍លោកស្រី Jitka Markova 
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើកនៅកម្ពុជា ដោយហេតុនេះជំរុញសកម្មភាពសហគ្រិន ទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យ ក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យាក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោតលើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្មផ្តោតលើផលិតផលកែច្នៃសម្រាប់ការប្រើប្រាស់ក្នុងស្រុក និង ការនាំចេញ និងវិស័យ កម្មន្តសាលដោយផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូចនិងមធ្យម។

អំពីក្រុមហ៊ុន អាយជីគ្រុប

អាយជីគ្រុប គឺជាសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្ម កសិកម្ម បរិវត្តកម្ម នវានុត្តន៍ និងធុរកិច្ចថ្មី។ ក្ដីសុបិនរបស់យើងគឺបង្កើតប្រព័ន្ធអេកូឡូស៊ី (Ecosystem) និងជាផ្នែកមួយរបស់វា។ ប្រព័ន្ធអេកូឡូស៊ីនេះ ដែលក្នុងនោះអាជីវកម្មនានា នឹងជួយភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ និងសង្គម ជួយដល់ការត្រៀមបង្កើមថាមវន្តរវាងតំបន់ជនបទនិងតំបន់ប្រជុំជន ជួយជំរុញដល់ការបង្កើតអន្តរសហការរវាងមនុស្សវ័យចំណាស់ជាមួយប្រជាជនសម័យឌីជីថល ជួយដល់ការត្រៀមខ្លួនរបស់កម្លាំងសម្រាប់ស្វ័យប្រវត្តិកម្ម និងឧស្សាហកម្ម ៤.០ ព្រមទាំងជួយឱ្យប្រជាជននៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ក្លាយទៅជាកម្លាំងជំរុញសេដ្ឋកិច្ចនៅក្នុងពិភពលោកផងដែរ។ យោងតាមសញ្ញាណចុងក្រោយពីមេដឹកនាំពិភពលោក ដែលកំពុងរៀបចំសម្រាប់វិស័យឌីជីថល និងពិភពលោកក្រោយកូវីដ ចក្ខុវិស័យរបស់ក្រុមហ៊ុន អាយជីគ្រុប គឺកាគាំទ្រនូវមូលធននិយមប្រមូលផ្ដុំបែបថ្មី និងសេដ្ឋកិច្ចបរិយាប័ន្ន។ 

អំពីក្រុមហ៊ុន មីតដុកទ័រ

មីតដុកទ័រគឺជាវេទិកាមួយផ្តល់សេវាកម្មសុខាភិបាលចេញចូលតែមួយ រួមមានការប្រឹក្សាយោបល់តាមអនឡាញ ជាមួយនឹងគ្រូពេទ្យឯកទេស រួមនឹងការដឹកជញ្ជូនថ្នាំពេទ្យ ការទៅយកសំណាកដល់ផ្ទះ និងការណាត់ជួបជាមួយគ្រូពេទ្យ។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/43/43b4d360f00feba73e178bb502ea0a666ee5e3dd.jpg

ការបង្ហាញពីភាពជោគជ័យមួយទៀតនៃកម្មវិធីបណ្តុះបណ្តាលរបស់សហគ្រិនខ្មែរ តាមរយៈធុរកិច្ចថ្មី ឌីឡៃថ៏ថេក សហគ្រិនដែលបញ្ចប់ការសិក្សាពីកម្មវិធី អង្គរ500 ទទួលបានការវិនិយោគពីក្រុមហ៊ុន អាយជីគ្រុប

 ២០-មករា-២០២២ 
 ២ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T