ក្រុមប្រឹក្សា​បរធនបាល​នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព បានបើកកិច្ចប្រជុំ​លើកទី១០ ដើម្បីបូកសរុបសមិទ្ធផលធំៗពេញ១ឆ្នាំរបស់សហគ្រិនខ្មែរ

//s9.kh1.co/b6/b68fe54d3784487e6668362999ed85170878d83a.jpg
សង្គម

 ០៧-មករា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន inក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(ម.អ.ស.) បានដឹកនាំ “កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១០” នៅសហគ្រិនខ្មែរ។

ភ្នំពេញ៖​ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(ម.អ.ស.) បានដឹកនាំ “កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១០” នៅសហគ្រិនខ្មែរ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកឧត្តម វង្សី វិស្សុត
ឯកឧត្តម វង្សី វិស្សុត

ក្នុងអំឡុងកិច្ចប្រជុំ ក្រុមប្រឹក្សាបរធនបាលបានពិនិត្យ និងវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារ និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២១កន្លងមក ទោះបីស្ថិតនៅក្នុងបរិការណ៍ កូវីដ-១៩។ សមិទ្ធិផលសំខាន់ៗទាំងនោះរួមមាន កម្មវិធីស្នូលទាំងបួនរបស់សហគ្រិនខ្មែរដូចជា៖ កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរក្នុងឆ្នាំ២០២១ ដែលបានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ធុរកិច្ចចំនួន ៣២ ក្នុងចំណោមធុរកិច្ចដែលបានដាក់ពាក្យចូលរួមសរុប ចំនួន ៣៦១ មកពី ២០ ខេត្ត និងរាជធានី។ 

កម្មវិធីបណ្តុះបណ្តាលធុរកិច្ចថ្មីលើផ្នែកបច្ចេកវិទ្យា អង្គរ៥០០ ដែលបានផ្តល់ការគាំទ្រធុរកិច្ចបង្កើតថ្មីចំនួន ៧៥ ឬ ស្មើនឹង ១៩៨ សហគ្រិន ក្នុងការផ្តួចផ្តើមគំនិត និងពង្រីកអាជីវកម្មបន្ថែម។ កម្មវិធី​ប្រកួត ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១ ដែល​បាន​រក​ឃើញ​មា្ចស់ពានរង្វាន់​ទាំង ១៤ ពីកម្មវិធីប្រកួតពាន រង្វាន់ទាំង ៣ប្រភេទ​ រួមមាន ពានរង្វាន់​ពន្លកសហគ្រិនខ្មែរ ពានរង្វាន់​សហគ្រិនខ្មែរក្នុងធុរកិច្ចថ្មី និង ពានរង្វាន់​សហគ្រិនវ័យក្មេងកម្ពុជា។ កម្មវិធីកិច្ចពិភាក្សាលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលមានការចូលរួម ពីភាគីពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ ក្នុងការចែករំលែកចំណេះដឹង និងផ្លាស់ប្ដូរបទពិសោធន៍ក្នុងលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចថ្មី និងកម្មវិធីជាច្រើនផ្សេងៗទៀត ដែលកំពុងបន្ដលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែរស់រវើក។

កិច្ចប្រជុំ​លើកទី១០ ដើម្បីបូកសរុបសមិទ្ធផលធំៗពេញ១ឆ្នាំរបស់សហគ្រិនខ្មែរ
កិច្ចប្រជុំ​លើកទី១០ ដើម្បីបូកសរុបសមិទ្ធផលធំៗពេញ១ឆ្នាំរបស់សហគ្រិនខ្មែរ

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាបរធនបាលក៏បានអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ ថែមទាំងបានផ្ដល់អនុសាសន៍មកសហគ្រិនខ្មែរ ដើម្បីបន្ដអនុវត្តកម្មវិធីក្នុងឆ្នាំ២០២២ ដែលរួមបញ្ចូល ការបន្ដពង្រីកកម្មវិធីគាំទ្រសហគ្រិនភាព ការជម្រុញឱ្យសហគ្រាសធុនតូចនិងមធ្យម ប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម និងបន្ដលើកកម្ពស់វប្បធម៌សហគ្រិនភាពនៅកម្ពុជា ឱ្យបានទូលំទូលាយបន្ថែមទៀត។

កិច្ចប្រជុំ​លើកទី១០ ដើម្បីបូកសរុបសមិទ្ធផលធំៗពេញ១ឆ្នាំរបស់សហគ្រិនខ្មែរ
កិច្ចប្រជុំ​លើកទី១០ ដើម្បីបូកសរុបសមិទ្ធផលធំៗពេញ១ឆ្នាំរបស់សហគ្រិនខ្មែរ
កិច្ចប្រជុំ​លើកទី១០ ដើម្បីបូកសរុបសមិទ្ធផលធំៗពេញ១ឆ្នាំរបស់សហគ្រិនខ្មែរ
កិច្ចប្រជុំ​លើកទី១០ ដើម្បីបូកសរុបសមិទ្ធផលធំៗពេញ១ឆ្នាំរបស់សហគ្រិនខ្មែរ

ជាចុងក្រោយ​ ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សាបរធនបាល ព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារ ដែលបានខិតខំបំពេញការងារ ទទួលបានវឌ្ឍនភាពល្អប្រសើរក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខប្រកបដោយចីរភាព៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/43/43b4d360f00feba73e178bb502ea0a666ee5e3dd.jpg

ការបង្ហាញពីភាពជោគជ័យមួយទៀតនៃកម្មវិធីបណ្តុះបណ្តាលរបស់សហគ្រិនខ្មែរ តាមរយៈធុរកិច្ចថ្មី ឌីឡៃថ៏ថេក សហគ្រិនដែលបញ្ចប់ការសិក្សាពីកម្មវិធី អង្គរ500 ទទួលបានការវិនិយោគពីក្រុមហ៊ុន អាយជីគ្រុប

 ២០-មករា-២០២២ 
 ២ល្ងាច · ២ ឆ្នាំមុន
//s9.kh1.co/54/54d6aa4af9113556b5956ff7d843e78860a9f432.jpg

ធុរកិច្ចថ្មីមីតដុកទ័រ ដែលបានបញ្ចប់វគ្គបណ្ដុះបណ្តាលក្នុងកម្មវិធី Angkor 500 របស់សហគ្រិនខ្មែរ ទទួលបានទុនវិនិយោគដំបូងបំផុត (Pre-seeding Investment) ជាមួយនឹងការវាយតម្លៃក្រុមហ៊ុនខ្ទង់សែនដុល្លារអាមេរិក ពីសំណាក់ក្រុមហ៊ុនបរិវត្តកម្មក្នុងស្រុក អាយជីគ្រុប

 ១៥-មករា-២០២២ 
 ៩ព្រឹក · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T