មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ(The Japan Foundation)ក្នុងកិច្ចសហការជាមួយ ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី បានរៀបចំ“ពិព័រណ៍ម៉ានហ្កាជប៉ុន ឆ្នាំ2022”

//s9.kh1.co/41/41153287b1d397e8a232566be20ed5fd5e69f485.jpeg
តារា & កម្សាន្ដ

 ១៥-មករា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

ពិព័រណ៍ម៉ានហ្កាជប៉ុន ឆ្នាំ2022 មានគោលបំណងលើកកម្ពស់ទម្លាប់នៃការអាន ដែលជារឿយៗត្រូវបានគេនិយាយថាទម្លាប់នៃការអានមានការថយចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ

ភ្នំពេញ៖​ ពិព័រណ៍ម៉ានហ្កាជប៉ុន ឆ្នាំ2022 មានគោលបំណងលើកកម្ពស់ទម្លាប់នៃការអាន ដែលជារឿយៗត្រូវបានគេនិយាយថាទម្លាប់នៃការអានមានការថយចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងប្រទេសកម្ពុជា។ ក្នុងគោលដៅលើកទឹកចិត្តយុវជនឱ្យមានទម្លាប់អានឱ្យបានកាន់តែច្រើន យើងទាំងអស់គ្នាត្រូវពន្យល់ពួកគេអំពីអត្ថប្រយោជន៍ និងភាពទាក់ទាញនៃការអាន។ ម៉ានហ្កា(Manga ជាភាសាជប៉ុន ដែលបកប្រែជាខេមរភាសាមានន័យថា សៀវភៅត្លុក)គឺជាសៀវភៅត្លុក ដែលនៅក្នុងនោះមានតួអង្គនីមួយៗ ទាំងវីរបុរស ឬតួអង្គអាក្រក់ មិនថាស្អាត ឬអាក្រក់ មិនថាស្មោះត្រង់ ឬល្បិច ដើម្បីឱ្យអ្នកអានអាចស្វែងយល់ពីអារម្មណ៍ វប្បធម៌ សង្គម និងទស្សនវិជ្ជាផ្សេងៗ ដែលបង្កប់ក្នុងសាច់រឿងនៃម៉ានហ្កា។ ក្នុងនេះដែរ 4-feature ម៉ានហ្កា គឺជាម៉ានហ្កាដ៏ពេញនិយមនៅក្នុងប្រទេសជប៉ុន នឹងត្រូវបានណែនាំបង្ហាញនៅក្នុង Panel នៅក្នុងកម្មវិធីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងបញ្ហានេះផងដែរ តាំងពីយូរយារណាស់មកហើយ នៅក្នុងប្រទេសជប៉ុន សៀវភៅរូបភាព ដែលជាភាសាជប៉ុនគេហៅថា“EHON”ត្រូវបានសង្គមជប៉ុនទាំងមូលវិនិច្ឆ័យថា ជាសម្ភារៈអប់រំសម្រាប់កុមារ។ កម្មវិធី“ការពិភាក្សាអំពី EHON(អិហុន)”នឹងណែនាំអំពីគំនិតនៃ EHON (អិហុន)ដែលបានបោះពុម្ពថ្មីពាក់ព័ន្ធនឹង SDGs។ នៅក្នុងពិព័រណ៍ ក៏មានកម្មវិធី“Onomatopoei(អូណូម៉ាតូប៉ិ)Game” ដែលបង្ហាញពីភាពទាក់ទាញនៃ“Onomatopoei(អូណូម៉ាតូប៉ិ)”ដែលពាក្យនេះមានន័យថាការបង្ហាញអារម្មណ៍នៃតួអង្គ និងបរិយាកាសនៃឈុតឆាក ដោយគ្មានការសរសេរពន្យល់ច្រើន។ ម៉្យាងវិញទៀត នៅក្នុងពិព័រណ៍នេះមាន​  កម្មវិធី“ព្រះ និង បិសាចជប៉ុន តាមរយៈម៉ានហ្កាជប៉ុន”នឹងបង្ហាញពីបាតុភូតព្រលឹង ឬវិញ្ញាណដោយ យ៉ូកៃ(Yokai ជាភាសាជប៉ុន ដែលបកប្រែជាខេមរភាសាមានន័យថា បិសាច)។ គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធី ក៏មាន Manga ដ៏ពេញនិយមចំនួន 4 ដែលត្រូវបង្ហាញ និងណែនាំ ដើម្បីបំផុសស្មារតីទស្សនិកជនឱ្យគិតថា យើងអាចសិក្សាមេរៀនសំខាន់ៗពីម៉ានហ្កា ដោយមិនឱ្យពួកគេដឹងខ្លួនថា ពួកគេបានចំណាយពេលយ៉ាងយូរក្នុងពិភពនៃស្នាដៃនេះ។ 

https://s9.kh1.co/__image/w=650,h=434,q=100/cd/cdb7cce582f5e17651b1530793085553e48a7fdb.jpeg

បើនិយាយអំពីអ្នកគាំទ្រម៉ានហ្កាវិញ គឺមានអ្នកគាំទ្រដែលចូលចិត្តម៉ានហ្កាជាខ្លាំង ដែលពួកគេធ្វើតម្រាប់តាមរូបរាងរបស់តួអង្គនៅក្នុងម៉ានហ្កា។ ទាំងនេះបានហៅពួកគេថា “Cosplayers” ។ គួរបញ្ជាក់ដែរថា នៅទូទាំងបណ្ដាប្រទេសក្នុងពិភពលោកមានព្រឹត្តិការណ៍Cosplay ជាច្រើន ដែលមានអ្នកគាំទ្រចូលរួមយ៉ាងច្រើន។ ជាមួយគ្នានេះផងដែរ “ការណែនាំអំពី Cosplayers”, “វគ្គថតរូបCosplay” និង“ការបង្ហាញម៉ូត Cosplay ទ្រង់ទ្រាយតូច”នឹងប្រារព្ធឡើងជារៀងរាល់ថ្ងៃក្នុងពិព័រណ៍។ ទស្សនិកជននឹងមានឱកាសជួបជាមួយតួអង្គទាំងនោះ ដែលមើលទៅពួកគេហាក់ដូចជាផុសចេញពីពិភពម៉ានហ្កាពិតៗ។

នៅក្នុងពិព័រណ៍របស់នេះ មិនត្រឹមតែមានកម្មវិធី និងព្រឹត្តិការណ៍សប្បាយៗតែប៉ុណ្ណោះទេ ទន្ទឹមនឹងបញ្ហានេះផងដែរ ពិរណ៍ក៏មានវិធីពិភាក្សាជជែកវែកញែកស្ដីអំពីបញ្ហាដែលពាក់ព័ន្ធនឹងទម្លាប់អាន ស្របពេលដែលមានមតិនៃបុគ្គលមួយចំនួនបានលើកឡើងពីកង្វះសៀវភៅជាខេមរភាសាសម្រាប់អានផងដែរ។ កម្មវិធីនឹងជជែកវែកញែកពាក់ព័ន្ធនឹងបញ្ហានេះ។ ជាផ្នែកមួយនៃពិព័រណ៌នេះ​ សម្រាប់“កម្មវិធីជជែកគ្នាអំពីវប្បធម៌នៃការអាននៅកម្ពុជា”ទស្សនិកជននឹងមានឱកាសចូលរួមស្តាប់អំពីវិធីសាស្រ្តដែលអ្នកនិពន្ធវ័យក្មេងស្វែងរកខ្លួនឯង កំណត់អត្តសញ្ញាណខ្លួនឯង និងប្រជាជនកម្ពុជា នៅក្នុងបរិបទដែលប្រទេសដែលរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ។ ក្នុងចំណោមអ្នកនិពន្ធវ័យក្មេង លោក ម៉ានិត ជាអ្នកនិពន្ធម្នាក់ ដែលអាចនិយាយបានថាជាបុគ្គលតំណាងឱ្យមនុស្សជំនាន់ថ្មី លោកក៏នឹងមានវត្តមាននៅក្នុង“ការប្រគុំតន្ត្រីខ្នាតតូចរបស់លោក ម៉ានិត”ដែលជាផ្នែកមួយនៃពិព័រណ៍ផងដែរ លោកនឹងបកស្រាយនូវបទចម្រៀងដ៏ពីរោះៗរបស់លោក ដែលអាចបង្ហាញពីថាមពលនៃការសរសេរ។ 

មកដល់ចំនុចនេះដែរ ឆ្លងតាមរយៈពិព័រណ៍របស់នេះ​ អាចនិយាយបានថា ភាពទាក់ទាញនៃ ម៉ានហ្កាគឺការលើកទឹកចិត្តមនុស្សម្នាឱ្យសិក្សាស្វែងយល់អំពីវប្បធម៌ និងភាសាផងដែរ។ នៅក្នុងពិព័រណ៍នេះក៏មានកម្មវិធី“ជប៉ុន និងភាសាជប៉ុនតាមរយៈម៉ានហ្កាជប៉ុន”,“សៀវភៅពុម្ពសិក្សាភាសាជប៉ុន vs ម៉ានហ្កាជប៉ុន”  ដែលកម្មវិធីទាំងនេះនឹងបង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ម៉ានហ្កាជប៉ុន   សម្រាប់អ្នកសិក្សាភាសាជប៉ុន។

នៅក្នុង“ពិព័រណ៍ម៉ានហ្កាជប៉ុន ឆ្នាំ2022” មានកម្មវិធី និងព្រឹត្តិការណ៍ជាច្រើនទៀត ដើម្បីបំពេញការចង់ដឹង ចង់ឃើញ ចង់ស្គាល់របស់ទស្សនិកជន ដែលមានបំណងចង់ស្វែងយល់បន្ថែមអំពីប្រទេសជប៉ុនតាមរយៈកម្មវិធី“កិច្ចពិភាក្សារបស់លោកគ្រូ មករា”,“Ninja (និនចា) Game”។ គួរបញ្ជាក់ផងដែរ នៅក្នុងពិព័រណ៍របស់នេះ ក៏មានស្តង់ពិសេស ដែលក្រុមការងារនឹងផ្តល់ព័ត៌មានជាក់ស្តែង ស្តីអំពីការសិក្សាភាសាជប៉ុនសម្រាប់អ្នកដែលចង់ដឹង ចង់ឃើញ ចង់ស្គាល់បន្ថែមពីប្រទេសជប៉ុនទៀតផង៕

https://s9.kh1.co/__image/w=650,h=474,q=100/69/691ff775bd232acecb71a0952238c50175ed6e01.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/cd/cde4e0388d548a07027b7c450ad6055b352a442e.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/cc/ccb25fd59f6ce4e4075fda8718fd9b4f00cd04ef.jpeg
https://s9.kh1.co/__image/w=518,h=289,q=100/45/45a9d22dabe7367bd396b8a26e51eaf5f7bc1f09.jpeg
https://s9.kh1.co/__image/w=650,h=461,q=100/82/82a835d38af8e544b4ed0522cba678d5e5110f89.jpeg
https://s9.kh1.co/__image/w=650,h=460,q=100/4e/4e2c08d7edc322438263766c013f79e2785bedfd.jpeg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T