មិនសូវបង្ហាញ ពេលមានរឿង ស្វាមី Ning Panita ចេញមុខការពារប្រពន្ធតែម្ដង

//s9.kh1.co/89/89cab31998d9bb7d8460b7cf8c6257b2a37412bf.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ឃើញគេរិះគន់ប្រពន្ធខ្លាំងពេក​ទ្រាំមិនបាន ស្វាមី តារាស្រី Ning Panita ចេញមកបង្ហោះសារការពារ និងលើកឡើងថា កុំធ្វើឲ្យភរិយារបស់ខ្លួនមានភាពស្មុគស្មាញ

ថៃ៖ វាហាក់ដូចជាមិនបញ្ចប់ងាយៗនោះទេ បន្ទាប់ពី តារាស្រី Ning Panita បានទម្លាយរឿងដែលបានបែកគ្នា ជាមួយនឹងអតីតមិត្តសម្លាញ់ម្នាក់ ហើយក៏បានធ្វើឲ្យ​អ្នក​លេង​អ៊ីនធឺណេតជាច្រើនរិះគន់ រហូត ដល់​ត្រូវ​ចេញ​មក​បង្ហោះ​សារ​ បង្ហាញពីភាពឈឺចាប់ដែលត្រូវស្តីបន្ទោស និងស្អប់ខ្ពើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ ក្រោយពីមានរឿងបែបនេះ ស្រាប់តែស្វាមីរបស់ Ning Panita លោក Jin Jarin ក៏បានបង្ហោះសារដ៏ក្ដៅគគុកជំនួសភរិយាខ្លួនថា៖

ខ្ញុំចង់សរសេរអ្វីបន្ដិច គ្រួសាររបស់យើងពេលនេះសប្បាយចិត្តណាស់ មានតែមនុស្សល្អជុំវិញយើងដែលស្រលាញ់យើង។ ហើយក៏សប្បាយចិត្តណាស់ ដែលមានមនុស្សជុំវិញយើង ស្មោះអស់ពីចិត្ត នេះគឺគ្រប់គ្រាន់ហើយ។ អ្នក​ណា​ដែលធ្វើអ្វី​ គឺ​ដឹង​ក្នុង​ចិត្ត​ខ្លួន​ឯង​ហើយ។ កុំមកធ្វើឲ្យប្រពន្ធខ្ញុំ មានភាព​តាន​តឹង​។

ស្វាមីរបស់ Ning Panita

យ៉ាង​ណា​មិញ ​ក្រោយ​ពេល​បង្ហោះ​សារមួយនេះមិនបានប៉ុន្មាន ស្វាមីរបស់ Ning ក៏បាន​លុប​សារ​នោះ​ចោលភ្លាម។ តែទោះយ៉ាងណាក៏ដោយ ការលើកឡើងបែបនេះ ពិតជាបានបង្ហាញថា ស្វាមីរបស់ តារាស្រី Ning បានសម្ដែងនូវការបារម្ភ និងការពារនាង ព្រមទាំងមាន​មិត្តភ័ក្តិ​តារាៗដ៏ល្អជាច្រើនទៀត បាន​មក​គាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Ning Panita 
Ning Panita 
Ning Panita 
Ning Panita 
Ning Panita 
Ning Panita 
Ning Panita
Ning Panita
Ning Panita
Ning Panita
Ning Panita និង ស្វាមី
Ning Panita និង ស្វាមី
Ning Panita និង ស្វាមី
Ning Panita និង ស្វាមី
Ning Panita និង ស្វាមី
Ning Panita និង ស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T