ស្នេហា៖ មិនមែនឱ្យតែស្រលាញ់ គឺមើលឃើញគេល្អគ្រប់ចំណុច គ្រប់ពេលនោះទេ ត្រូវចេះសង្កេតមើល ព្រោះចិត្តរបស់មនុស្សមិនអាចមើលធ្លុះបានឡើយ តែអាចសង្កេតមើលបាន ម្យ៉ាងវិញទៀត ទំនាក់ទំនងស្នេហាមួយ ប្រសិនបើមានម្នាក់ មានក្តីស្រលាញ់មិនពិតចំពោះដៃគូម្ខាងទៀត មនុស្សម្នាក់ដែលខំស្រលាញ់យ៉ាងស្មោះស្ម័គ្រ គឺជាអ្នកដែលរងគ្រោះបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុនេះហើយ ដើម្បីកុំឱ្យគេបោកប្រាស់សេចក្តីស្រលាញ់ ដែលខំស្រលាញ់គេយ៉ាងស្ម័គ្រស្មោះ អ្នកគួរតែព្យាយាមសង្កេតមើលលើសញ្ញាមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ហើយបើឃើញថាដូចទៅនឹងសញ្ញាទាំងនេះពិតមែន នោះបានន័យថាគេមិនបានស្រលាញ់អ្នកពិតឡើយ ផ្ទុយទៅវិញ គេគ្រាន់តែយកចិត្តកំដរអារម្មណ៍របស់គេតែប៉ុណ្ណោះ។
ឈប់ឱ្យគេបោកទៀត! សញ្ញាបង្ហាញថាគេយកអ្នក គ្រាន់តែកំដរអារម្មណ៍ប៉ុណ្ណោះ៖
១. គេមិនបានប្រឹងប្រែងដើម្បីទំនាក់ទំនងស្នេហា

នៅពេលដែលមនុស្សម្នាក់ ស្រលាញ់អ្នកគ្រាន់តែដើម្បីកំដរអារម្មណ៍របស់គេតែមួយពេលនោះ គេនឹងមិនខំប្រឹងប្រែងធ្វើអ្វីមួយ ដើម្បីឱ្យទំនាក់ទំនងស្នេហា កាន់តែមានភាពរឹងមាំ និងកាន់តែយល់ពីគ្នាឡើយ ផ្ទុយទៅវិញ គឺមានតែអ្នកតែម្នាក់ឯងប៉ុណ្ណោះ ដែលព្យាយាមនិងប្រឹងប្រឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីទំនាក់ទំនងស្នេហាមួយនោះ ហេតុនេះហើយ ឈប់ដាក់ក្តីស្រលាញ់បាំងមុខ ឱ្យគេបោកប្រាស់បានទៀត ព្រោះអ្វីដែលគេធ្វើ គឺគ្រាន់តែចាតទុកអ្នកជាមនុស្សកំដរអារម្មណ៍គេប៉ុណ្ណោះ។
២. គ្រប់ពេលមានបញ្ហានឹងគ្នា គេតែងតែជ្រើសយកការដើរចេញ

អ្នកអាចសង្កេតមើល ពេលដែលមានបញ្ហានឹងគ្នាបាន ហើយប្រសិនបើរាល់ពេលដែលមានបញ្ហានឹងគ្នា គេតែងតែជ្រើសយកការដើរចេញ ជាជាងព្យាយាមស្វែងរកដំណោះស្រាយនោះ គឺវាអាចបញ្ជាក់បានហើយ ថាគេមិនបានខ្វល់ខ្វាយ ឬព្រួយបារម្ភពីទំនាក់ទំនងស្នេហាដែលប្រេះឆានោះទេ ហើយវាក៏ជាអ្វីដែលអាចឱ្យអ្នកបានដឹងថា គេមិនបានស្រលាញ់អ្នកពិតឡើយ គេគ្រាន់តែយកអ្នកកំដរអារម្មណ៍ពេលគេអផ្សុកប៉ុណ្ណោះ។
៣. គេមិនខ្វល់ ហើយក៏មិនចង់ដឹងអ្វីច្រើនដែលទាក់ទងនឹងអ្នក

មនុស្សប្រុស នៅពេលដែលគេស្រលាញ់មនុស្សស្រីណាម្នាក់យ៉ាងពិតប្រាកដ គេច្បាស់ជាចង់ដឹងលឺនូវរឿងរ៉ាវគ្រប់យ៉ាង ឱ្យតែទាក់ទងនឹងមនុស្សស្រីដែលគេស្រលាញ់ តែបើគេមិនបានស្រលាញ់អ្នកពិតវិញនោះ ហើយចាត់ទុកអ្នកត្រឹមជាមនុស្សកំដរអារម្មណ៍ គេនឹងមិនខ្វល់ ហើយក៏មិនចាប់អារម្មណ៍ចង់ដឹងចង់លឺ អ្វីដែលទាក់ទងនឹងអ្នកឡើយ ទាំងនេះហើយដែលអាចបញ្ជាក់ឱ្យអ្នកបានឃើញយ៉ាងច្បាស់។
៤. គេមិនខ្វល់ថាអ្នកខឹង ឬអន់ចិត្តនឹងគេឡើយ

ប្រសិនបើទំនាក់ទំនងស្នេហាអ្នកនិងគេ តាំងពីពេលដែលចាប់ផ្តើមមក គេមិនដែលធ្លាប់បានលួងលោមអ្នក នៅពេលដែលអ្នកខឹងឬក៏អន់ចិត្តនឹងគេនោះ វាជាសញ្ញាដែលអាចបង្ហាញឱ្យបានដឹងយ៉ាងច្បាស់ថា គេមិនបានខ្វល់ពីអារម្មណ៍មនុស្សស្រី ដែលគេតែងតែនិយាយថាស្រលាញ់ពេញៗមាត់នោះទេ អញ្ចឹងហើយ ឈប់ចាញ់បោកពាក្យសម្តីផ្អែមល្ហែមរបស់គេទៀតទៅ ព្រោះគេស្រលាញ់អ្នកគ្រាន់តែកំដរអារម្មណ៍ឯកាគេតែប៉ុណ្ណោះ៕
ប្រភព៖ phunuvagiadinh