តារានិករទាំងនេះ ចូលចិត្តនិយាយដើមគេនៅកន្លែងធ្វើការណាស់!

https://s9.kh1.co/eb/eb630c0d8481f8c9054a9b389046cb7ff16e80a6.jpeg
យុវវ័យ
 13-Jan-2022 2pm · 7 months ago

មកស្គាល់មនុស្សក្នុងតារានិករទាំង ៥ ដែលតែងនិយាយដើមមិត្តរួមការងារជានិច្ច!

យល់ដឹង៖ ការនិយាយដើមគេ គឺជាសកម្មភាព ដែលទាក់ទងនឹងបុគ្គលគ្រប់រូប ហើយការនិយាយដើម នៅកន្លែងធ្វើការ គឺជារឿងមួយ ដែលយើងមិនអាចមើលរំលងបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រហែលជាមានអ្នកខ្លះ ដែលគិតតែពីរឿងផ្ទាល់ខ្លួន នៅកន្លែងធ្វើការ ឬឧស្សាហ៍ព្យាយាមដោះស្រាយបញ្ហាផ្ទាល់ខ្លួន ប៉ុន្តែយើងមិនអាចមើលស្រាលមនុស្សបានទេ ជួនកាលអ្វីដែលអ្នកឃើញ គឺវាមិនដូចជាការពិត ហើយពេលខ្លះ មានតែរឿងមួយគត់ ដែលធ្វើអោយអារម្មណ៍ពួកគេស្រស់ស្រាយបាន គឺការនិយាយដើម។

ខាងក្រោមនេះនឹងបង្ហាញពី តារានិករទាំង  ដែលចូលចិត្តនិយាយដើមគេនៅកន្លែងធ្វើការបំផុត ៖

១. Gemini ♊️ 

នៅពេលដែលនិយាយអំពី Geminis ការនិយាយដើម គឺជាសកម្មភាពដែលកើតឡើងចំពោះពួកគេ។ 

វាគឺជាអ្វីដែលពួកគេរីករាយនឹងធ្វើ ហើយខណៈពេលដែលពួកគេទាក់ទាញអ្នក ចូលទៅក្នុងបណ្តាញនៃពាក្យរបស់ពួកគេ អ្នកនឹងមិនដឹងថា នៅពេលណាអ្នកអាចដកខ្លួនចេញបានឡើយ។ អ្នកអាចជឿជាក់លើពួកគេអស់ពីចិត្ត ប៉ុន្តែត្រូវដឹងថា ដរាបណាអ្នកជឿជាក់លើ Gemini នោះ គ្មានអ្វីដែលអាចរក្សាអាថ៌កំបាំងក្នុងរយៈពេលវែងនោះទេ។

រូបតំនាង
រូបតំនាង

២. Leo ♌️ 

Leo គឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈ ដែលតែងស្វែងរកការយកចិត្តទុកដាក់ និងមិនអាចឈប់បានក្រៅពីនិយាយអំពីមនុស្ស និងបញ្ហារបស់មនុស្សទាំងនោះ នៅពីក្រោយខ្នងរបស់ពួកគេ។ 

ខណៈពេលដែលវាអាច ដោយសារតែពួកគេរីករាយ ក្នុងការពិភាក្សាអំពីទុក្ខលំបាករបស់មនុស្សផ្សេងទៀត ឬប្រហែលជាពួកគេស្វែងរកការ យល់ឲ្យកាន់តែច្បាស់ ក្នុងបញ្ហាដែលមនុស្សជួបប្រទះ។ 

ទោះជា​មាន​ហេតុផល​អ្វី​ក៏ដោយ វា​ជា​អ្វី​ដែល​ពួកគេ​មិនអាច​ទប់ទល់​នឹង​ការ​បញ្ឈប់បាន។

៣. Libra ♎️ 

Libra គឺជាមនុស្សម្នាក់ដែលមនុស្សគ្រប់គ្នា ចូលទៅជិតក្នុងគ្រាមានវិបត្តិ។ ពួកគេមានសមត្ថភាពក្នុងការផ្តល់ដំបូន្មាន ដែលអាចដោះស្រាយបញ្ហាជាច្រើនបាន។ ប៉ុន្តែខណៈពេលដែលនិយាយអំពីករណីនេះ Libra ក៏ជាមនុស្សដែលទាន់សម័យដែរ ជាមួយនឹងការនិយាយដើម មនុស្សទាំងអស់នៅក្នុងការិយាល័យ។ ពួកគេនឹងធ្វើដូចជាពួកគេនៅខាងអ្នក ប៉ុន្តែយូរៗទៅអ្នកនឹងដឹងថា ពួកគេកំពុងលេងបែបនេះគ្រប់ភាគី។

រូបតំនាង
រូបតំនាង

៤. Sagittarius ♐️ 

សម្រាប់ Sagittarian វាមិនមែនជាការនិយាយដើមដែលធ្វើអោយពួកគេរំភើបនោះទេ។ វាជារឿងនៅពីក្រោយការនិយាយដើមគេទាំងអស់ ដែលផ្តល់ឲ្យពួកគេនូវអារម្មណ៍ដែលមិនអាចទ្រាំទ្របាន។ វាក៏មានឱកាសខ្ពស់ផងដែរ ដែល Sagittarian អាចផ្តល់ឲ្យសាច់រឿងវិលជុំ ដើម្បីផ្គូផ្គងអារម្មណ៍នៃការផ្សងព្រេង និងភាពរំភើបរបស់ពួកគេ។

៥. Aquarius ♒️ 

Aquarians គឺពូកែក្នុងការនិទានរឿង។ ការនិយាយបែបនេះ វាគ្រាន់តែជារឿងធម្មតាទេ ដែលពួកគេបាននិយាយអំពីមនុស្ស ហើយធ្វើពុតជាធម្មតាៗ ប៉ុន្តែពួកគេគឺជាមនុស្សដែលដុតភ្លើងដល់គេជានិច្ច។ ទោះបីជាមិនមានការខូចខាតច្រើនដែលធ្វើឡើងដោយ Aquarian ក៏ដោយ វាអាចនឹងធ្វើឲ្យមិត្តរួមការងាររបស់ពួកគេ មិនស្រួលចិត្តក្នុងការនៅក្បែរពួកគេ។

ប្រភព: timesofindia

Tharith Moliny
L.N

អត្ថបទទាក់ទង