ហេតុអ្វីបានជាតារានិករនីមួយៗ តែងតែជាមនុស្សដែលស្មុគស្មាញខ្លាំង?

//s9.kh1.co/2a/2a6274a0757841f3411e09d0ad97d7913424f1fe.jpeg
យុវវ័យ

 ១៣-មករា-២០២២ ១២ល្ងាច · ៣ ឆ្នាំមុន

តោះមកដឹងពីមូលហេតុមួយចំនួន ដែលអ្នកតែងតែធ្វើឲ្យខ្លួនឯងមានភាពស្មុគស្មាញបំផុតខាងក្រោមនេះ!

យល់ដឹង៖ យើងទាំងអស់គ្នាតែងមានចំនុខមួយ ឬគំនិតមួយចំនួន នៅក្នុងខ្លួនយើង ដែលធ្វើឲ្យខ្លួនឯង ងាយស្មុគស្មាញបំផុត។ វាអាចដោយសារតែគុណភាពរបស់យើង ទម្លាប់ ឬគំនិតអំពីអ្វីមួយ។ ម្យ៉ាងវិញទៀត អ្វីដែលមនុស្សម្នាក់អាចស្មុគស្មាញអំពីយើង អាចជារឿងសាមញ្ញ និងធម្មជាតិសម្រាប់មនុស្សម្នាក់ទៀត។ សរុបមកការ "ស្មុគស្មាញ" គឺជារឿងធម្មជាតិ និងជាផ្នែកនៃបុគ្គលិកលក្ខណៈរបស់យើង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់ដឹងចង់ឃើញបន្តិចអំពីរឿងនេះ ខាងក្រោមនេះជាមូលហេតុដែលអ្នកមានភាពស្មុគស្មាញ យោងទៅតាមតារានិករររបស់អ្នក ៖

♈️ Aries (Mar 21 – Apr 19)

Aries គឺឆ្លាតណាស់ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេស្មុគស្មាញនោះគឺថា ពួកគេមិនគិតអ្វីទាំងអស់មុនពេលធ្វើវា។ ពួកគេមានភាពអន្ទះអន្ទែងហើយចង់បានអ្វីលោភលន់ក្នុងពេលបច្ចុប្បន្ន ជាជាងគិតអំពីអ្វីដែលអាចខុស។ គុណភាពនៃ Aries នេះធ្វើឲ្យពួកគេរំជើបរំជួលដល់ចំណុច ដែលពួកគេអាចមានគ្រោះថ្នាក់ដល់ខ្លួនឯងបាន។

♉️ Taurus (Apr 20 – May 20)

តម្រូវការដ៏មុះមត់របស់អ្នកសម្រាប់ទំនាក់ទំនង គឺភាពជិតស្និទ្ធ ប៉ុន្តែអ្នកមិនអាចជឿទុកចិត្តនរណាម្នាក់បានងាយ ហើយវាធ្វើឲ្យអ្នកស្មុគស្មាញបំផុត។ ម្យ៉ាងទៀត ប្រសិនបើនរណាម្នាក់ខឹងអ្នក ឬធ្វើឲ្យអ្នកឈឺចាប់ នោះពួកគេប្រាកដជា គ្មានវត្តមានចំពោះអ្នកទៀតទេ។ ពេលខ្លះ ការមិនអត់ឱនរបស់អ្នក គឺជាកំហុសដ៏ធំមួយ។

♊️ Gemini (May 21 – Jun 20)

ទោះបីជាអ្នកចង់ធ្វើជាមិត្តជាមួយមនុស្សគ្រប់គ្នាក៏ដោយ អ្នកមិនអាចទទួលយក ភាពខុសគ្នាសំខាន់ៗណាមួយ រវាងអ្នក និងអ្នកដទៃបានទេ។ នេះវាអាចធ្វើឲ្យអ្នកមានបញ្ហា ទៅថ្ងៃណាមួយបាន។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

Cancer គឺអស្ចារ្យណាស់ ក្នុងដំណាក់កាលដំបូង នៃទំនាក់ទំនងដំបូង ប៉ុន្តែនៅពេលដែលពេលវេលាកន្លងផុតទៅ អ្នកងាយធុញទ្រាន់នឹងរឿងនោះទាំងមូល។ អ្នក​ត្រូវ​ដឹង​ថា​ប្រសិន​បើ​អ្នក​ប្រឹងប្រែង​ស្មើ​គ្នា ក្នុង​នាម​ជា​ដៃ​គូ​ម្នាក់ នោះ ភ្លើង​នឹង​មិន​រលត់​ទៅ​វិញ​ទេ ហើយ​នៅតែបន្ត​ឆេះ​ទៀត​ផង។

♌️ Leo (Jul 23 – Aug 22)

រឿងដែលស្មុគ្រស្មាញបំផុត និងមិនអាចបកស្រាយបានអំពីអ្នក គឺអ្នកមានចិត្តទូលាយ និងកក់ក្តៅមួយនាទី ហើយអាចជាមនុស្សដែលគ្រប់គ្រង និងកាចសាហាវ នៅពេលបន្ទាប់។ នៅពេលអ្នកផ្តល់ច្រើនដល់នរណាម្នាក់ ហើយមិនទទួលបានអ្វីដែលអ្នករំពឹងមកវិញ អ្នកមិនមានប្រតិកម្មល្អទេ។

♍️ Virgo (Aug 23 – Sep 22)

Virgos មានទំនោរគិតអំពីអ្វីៗមួយ ដែលលើសពីភាពជាក់ស្ដែង ដែលធ្វើឲ្យពួកគេស្មុគស្មាញក្នុងការដោះស្រាយ។ អ្នក​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​ ចំពោះ​ពត៌មាន​លម្អិត​តិច​តួច ដែល​ធ្វើ​ឲ្យ​អ្នក​វង្វេងវង្វាន់ច្រើន។ លើសពីនេះទៅទៀត អ្នកតែងខឹងនឹងខ្លួនឯងនៅពេលអ្នកបរាជ័យ ព្រោះវាផ្ទុយនឹងរូបភាពដែលអ្នកមាននៅក្នុងគំនិតរបស់អ្នក។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ថ្វីត្បិតតែអ្នកតែងមានគំនិតអស្ចារ្យក៏ដោយ នៅពេលដែលវាមកដល់ការងារជាក់ស្តែង នោះអ្នកនឹងនៅតែមានការខ្វះខាតកន្លែងណាមួយក្នុងចិត្តរបស់អ្នក អ្នកមានគំនិតថា បើអ្នកមិនព្យាយាមទេ អ្នកមិនអាចបរាជ័យបានទេ។

♏️ Scorpio (Oct 23 – Nov 21)

អ្នកពោរពេញដោយកម្លាំង និងចំណង់ចំណូលចិត្ត ប៉ុន្តែអ្នកមិនអាចដោះស្រាយបានទេ នៅពេលដែលគុណភាព និងគំនិតទាំងនោះត្រូវបានប្រឆាំង។ អ្នក​មិន​មែន​ជា​មនុស្សដែល​បណ្តោយឲ្យរឿង​នោះ រសាយទៅ​វិញដោយងាយ​ទេ ប៉ុន្តែ​តែង​តែ​ស្វែង​រក​ការ​សងសឹកតាម​ផ្លូវ​ចិត្តជានិច្ច។

♐️ Sagittarius (Nov 22 – Dec 21)

អ្នកជាមនុស្សសុទិដ្ឋិនិយមបំផុត លុះត្រាតែអ្នកយល់ឃើញពីអំពើខុសឆ្គងមួយចំនួន ដែលបានកើតឡើងប្រឆាំងនឹងអ្នក។ ហេតុផល​ដែល​នៅ​ពី​ក្រោយ​អ្នក​ មាន​ភាព​ស្មុគស្មាញ​គឺ​ថា អ្នក​តែងយកអ្វី​គ្រប់​យ៉ាង​ តាម​វិធី​ផ្ទាល់​ខ្លួន​ពេក ដោយមិនគិតពីរបស់អ្នកដ៏ទៃ។ អ្នកត្រូវតែដឹងថាពិភពលោក មិនវិលជុំវិញអ្នកនោះទេ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នកជាមនុស្សឧស្សាហ៍ព្យាយាម និងអាចទុកចិត្តបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់ធ្វើបែបនេះគ្រប់ពេលនោះទេ។ វាមិនអីទេ ក្នុងការបន្ធូរបន្ថយរាល់ពេល និងមិនបាច់ដាក់កំហិតលើខ្លួនឯងខ្លាំង។ វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ជាមនុស្សដែលសមហេតុផល និង​គួរ​ឲ្យ​ទុក​ចិត្ត​ឡើយ។

♒️ Aquarius (Jan 20 – Feb 18)

Aquarians តែងតែចង់ឯករាជ្យ និងធ្វើអ្វីដែលពួកគេចូលចិត្ត ដែលធ្វើឲ្យពួកគេឆាប់មានភាពស្មុគស្មាញ។ អ្នកត្រូវតែដឹងថា អ្នកមិនអាចតែងតែមានផ្លូវរបស់អ្នក គ្រប់ពេលវេលានោះទេ ហើយពេលខ្លះអ្នកត្រូវសម្របសម្រួលឲ្យស្របជាមួយស្ថានភាពជុំវិញខ្លួន។

♓️ Pisces (Feb 19 – Mar 20)

Pisces ជា​មនុស្ស​ដែល​មាន​ ទំនុក​ចិត្ត​ខ្លាំង​ពេក​នៅ​ពេល​ខ្លះ។ អ្នក​ចង់​ត្រូវ​បាន​គេ​ចូល​ចិត្តគ្រប់ពេលវេលា បើ​ទោះ​បី​ជា​វា​មាន​ន័យ​ថា​ត្រូវ​បាន​គេ​ទាញ​យក​ប្រយោជន៍ក៏ដោយ​។ អ្នកត្រូវតែក្រោកឈរឡើង ចំពោះសំណើដែលមិនសមហេតុផល និងការពារខ្លួនអ្នកឲ្យបានខ្លាំងជាងនេះ។

ប្រភព: timesofindia

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T